ម៉ាកាវបន្តបិទក្រុងដើម្បីទប់ស្កាត់កូវីដ ខណៈកាស៊ីណូបន្តបើកដំណើរការ
ចិន ៖ ទីក្រុងម៉ាកាវ (Macao) បានពង្រីកការរឹតត្បិតវិធីធានការទប់ស្កាត់កូវីដ ១៩ រួមមានបិទបារ
ចិន ៖ ទីក្រុងម៉ាកាវ (Macao) បានពង្រីកការរឹតត្បិតវិធីធានការទប់ស្កាត់កូវីដ ១៩ រួមមានបិទបារ
ចិន ៖ ទីក្រុងម៉ាកាវ (Macao) បានពង្រីកការរឹតត្បិតវិធីធានការទប់ស្កាត់កូវីដ ១៩ រួមមានបិទបារ រោងកុន ហាងធ្វើសក់ និងសួនកម្សាន្តខាងក្រៅចាប់ពីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលទីក្រុងល្បែងស៊ីសង់ធំបំផុតក្នុងពិភបលោកនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លងកូវីដក្នុងស្រុក។
កាស៊ីណូត្រូវបានអនុញ្ញាតឲ្យបន្តដំណើរការ ខណៈដែលរោងកុន ក្លឹបហាត់ប្រាណ និងកន្លែងកម្សាន្តផ្សេងៗត្រូវបិទដំណើរការចាប់ពីម៉ោង ៥ល្ងាចនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមប្រធានប្រតិបត្តិក្រុងគឺលោក Ho Iat Seng និយាយក្នុងសេចក្តីប្រកាស។
ប្រជាជនក្នុងក្រុងម៉ាកាវជាង ៦០០.០០០នាក់ត្រូវបានតម្រូវឲ្យធ្វើតេស្តជាលើកទី ២ក្នុងសប្តាហ៍នេះ ខណៈដែលចំនួនអ្នកឆ្លងកូវីដហក់ឡើងជាង ១០០ករណី។
អ្នកវិជ្ជមានកូវីដ ១៩ រួមមានអ្នកបម្រើការ ឬទៅលេងនៅកាស៊ីណូ ដោយពួកគេមួយចំនួនជាប់ពាក់ព័ន្ធឹងពិធីជប់លៀងអាពាហ៍ពិពាហ៍ដែលត្រូវបានធ្វើឡើងនៅក្នុងវិមាន Grand Lisboa។
រមណីដ្ឋាន និងកាស៊ីណូមួយនៅក្រុម៉ាកាវ ត្រូវបានអាជ្ញាធរបិទទ្វារដោយសារតែមានករណីឆ្លងកូវីដ ១៩ ដោយមនុស្សប្រហែល ៧០០នាក់ត្រូវបានបង្ខំឲ្យធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា ទីក្រុងនេះត្រូវបានបិទមិនឲ្យទទួលអ្នកដំណើរទាំងអស់លើកលែងតែប្រជាជនមកពីហុងកុង តៃវ៉ាន់ និងចិនដីគោក។ អ្នកទាំងនោះត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃនៅពេលធ្វើដំណើរទៅដល់ តែអ្នកមកពីតំបន់មានហានិភ័យទាបក្នុងចិនដីគោលត្រូវបានលើកលែង។
ការរឹតបន្តឹងទាំងនោះបានគំរា.មកំហែងដល់អាជីវកម្មដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់ម៉ាកាវ ដែលពឹងផ្អែកលើអ្នកដំណើររាប់លាននាក់មកពីចិនដីគោក។
រដ្ឋាភិបាលម៉ាកាវពឹងផ្អែកលើកាស៊ីណូដែលស្មើជាង ៨០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន ហើយប្រជាជនភាគច្រើននៅក្នុងទីក្រុងទទួលបានការងារដោយផ្ទាល់ ឬមិនដោយផ្ទាល់ពីឧស្សាហកម្មកាស៊ីណូ៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ