បុរសម្នាក់ទទួលស្គាល់កំហុស និងសុំទោសចំពោះការប្រមាថមកលើនគរបាលពន្លត់អគ្គិភ័យ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ហួន ហាក់ ដែលជាម្ចាស់អាខោនហ្វេសប៊ុក Bong Hak បានចូលទៅខមិនថា «២០នាទីហើយឡានទឹកមិនទាន់មកដល់…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ហួន ហាក់ ដែលជាម្ចាស់អាខោនហ្វេសប៊ុក Bong Hak បានចូលទៅខមិនថា «២០នាទីហើយឡានទឹកមិនទាន់មកដល់…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ហួន ហាក់ ដែលជាម្ចាស់អាខោនហ្វេសប៊ុក Bong Hak បានចូលទៅខមិនថា «២០នាទីហើយឡានទឹកមិនទាន់មកដល់ ប្រហែលស្រវឹងដេកបាត់អស់ហើយ» ដែលជាការប្រមាថមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ហើយត្រូវបានសមត្ថកិច្ចជំនាញ កោះហៅចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈ នូវកំហុសរបស់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថ ម្ចាស់ហ្វេសបុក Bong Hak បានចូលទៅខមិនដូចខាងលើនេះ ក្នុងការផ្សាយផ្ទាល់តាមហ្វេសប៊ុក ករណីអគ្គិភ័យឆាបឆេះស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក Bong Hak ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ ។
រហូតដល់ព្រឹកថ្ងៃទី២៣ មិថុនា កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ Bong Hak ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូ សុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស ៕
ចែករំលែកព័តមាននេះ