កូនពពែ១ក្បាលកើតមកមានត្រចៀកវែងចម្លែក
ប៉ាគីស្ថាន ៖ កូនពពែដ៏ចម្លែកមួយក្បាលកើតមកមានត្រចៀកប្រវែងជិតកន្លះម៉ែត្រ។ ម្ចាស់របស់
ប៉ាគីស្ថាន ៖ កូនពពែដ៏ចម្លែកមួយក្បាលកើតមកមានត្រចៀកប្រវែងជិតកន្លះម៉ែត្រ។ ម្ចាស់របស់
ប៉ាគីស្ថាន ៖ កូនពពែដ៏ចម្លែកមួយក្បាលកើតមកមានត្រចៀកប្រវែងជិតកន្លះម៉ែត្រ។ ម្ចាស់របស់ពពែដែលកើតក្នុងប្រទេសប៉ាគីស្ថាននោះនិយាយថា វាអាចក្លាយជាម្ចាស់កំណត់ត្រាថ្មីដោយសារតែត្រចៀកដ៏វែងរបស់វា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន UPI កាលពីថ្ងៃទី ២១ ខែមិថុនាកន្លងទៅនេះ។
លោក Muhammad Hassan Narejo ម្ចាស់កសិដ្ឋានចិញ្ជឹមពពែស្ថិតក្នុងខេត្ត Sindh ប្រទេសប៉ាគីស្ថាននិយាយថា កូនពពែទើបនឹងកើតរបស់គាត់មានឈ្មោះថា Simba។ វាកើតនៅថ្ងៃទី ១៥ ខែមិថុនាកន្លងទៅនេះ។ លោកបានសម្គាល់ឃើញថា វាមានត្រចៀកវែងខុសពីធម្មតារហូតដល់ ៤៨សង្ទីម៉ែត្រ ហើយត្រចៀកវាធ្លាក់ប៉ះដី នៅពេលវាដើរ។
លោកនិយាយថា Simba ជាពពែ Nubian ដែលជាពូជពពែត្រូវគេស្គាល់ថាមានត្រចៀកវែង ប៉ុន្តែកូនពពែរបស់លោកមានត្រចៀកវែងខ្លាំងខុសប្លែកពីធម្មតា ដែលវាអាចបណ្តាលមកពីហ្សែន។
កសិកររូបនេះនិយាយថា Simba មានសុខភាពល្អ ហើយលោកជឿជាក់ថា កូនពពែញីនេះអាចនឹងក្លាយជាម្ចាសកំណត់ត្រាពិភពលោក (Guinness World Record) នៅពេលវាធំពេញវ័យ៕ (យោងតាមប្រភព៖ UPI)
ចែករំលែកព័តមាននេះ