ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយមែន! ​មិន​ចាំបាច់​ទិញ​សុន​ខ​ពី​បរទេស​ដើម្បី​​មក​បម្រើ​វិស័យ​​​ដោះ​​មីន​​​ទេ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្ត​កំពង់ឆ្នាំង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​​ទទួលបន្ទុក​កិច្ចការ​មី​ន គ្រាប់​យុទ្ធ​ភណ្ឌ​មិនទា​ន់​ផ្ទុះ និង​ការងារ​វិស្វកម្ម​នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មី​ន​របស់​អង្គការ​ស៊ី​ម៉ា​ក់ ខេត្ត​កំពង់ឆ្នាំង ដែល​មាន​សមត្ថភាព…


ខេត្ត​កំពង់ឆ្នាំង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​​ទទួលបន្ទុក​កិច្ចការ​មី​ន គ្រាប់​យុទ្ធ​ភណ្ឌ​មិនទា​ន់​ផ្ទុះ និង​ការងារ​វិស្វកម្ម​នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មី​ន​របស់​អង្គការ​ស៊ី​ម៉ា​ក់ ខេត្ត​កំពង់ឆ្នាំង ដែល​មាន​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​និង​បង្ហាត់​ដល់​សុនខ សម្រាប់​ការងារ​មី​ន ក៏ដូចជា​ហិតក្លិន រក​មេរោគ​កូ​វីដ១៩​ផង​ដែរ ​។

មានប្រសាសន៍​បែបនេះ នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ច សកម្មភាព​ហ្វឹក​ហ្វឺ​នសុន.ខ​ហិត​មី​ន យុទ្ធភណ្ឌ​សង្គ្រាម,​ សុនខ​ហិតរ​ក​មេរោគ​កូ​វីត១៩ និង​ការ​បង្កាត់ពូ​ជ​សុនខ នៅ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​បច្ចេកទេស​កំចាត់​មីនខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី២៣ ខែ​មិថុនា​ឆ្នាំ​
២០២២ ។

ឯកឧត្តមនាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ថ្លែង​បន្ត​ថា បច្ចុប្បន្ន មជ្ឈមណ្ឌល​កំចាត់​មីន​ស៊ី​ម៉ាក់ ខេត្ត​កំពង់ឆ្នាំងបាន​ឈាន​ដល់ដំណាក់កាល​លក់សុនខទៅ​ឱ្យ​​បរទេស​វិញសម្រាប់​ការងារ​គ្រាប់​មីន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយ​​ខុសពី​ពេលមុន​ដែល​កម្ពុ​ជា​បាន​ទិញសុនខពី​បរទេស​មក​បម្រើ​ឱ្យ​វិស័យ​​ដោះ​គ្រាប់​មីននេះ ។

ទាំងនេះស​បញ្ជាក់​បាន​ថា​ វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន​របស់​អង្គការ​ស៊ី​ម៉ាក់កម្ពុជា ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការ​បង្កាត់​ពូជ និង​បង្ហឹ​ក​ដល់​សុនខ ក្នុង​ការងាររុករក​គ្រាប់មីន និ​ង​យុទ្ឋភណ្ឌ​មិនទាន់​ផ្ទុះ ។​

ជាចុងក្រោយ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ក៏​​បាន​ផ្តាំ​ផ្ញើរ​ដល់​មន្ត្រីនៃ​វិទ្យា​ស្ថាន​បច្ចេកទេស​សកម្មភាព​មីន​របស់​អង្គការ​ស៊ី​ម៉ាក់ ខេត្ត​កំពង់ឆ្នាំង សូម​ពង្រឹ​ង​ជំនាញ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឱ្យ​មាន​ភាព​ល្បីល្បាញ​ទាំង​ថ្នាក់​ជា​តិ ក៏​ដូចជា​អន្តរជា​តិ​។

នា​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​មជ្ឈ មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​មានប្រសាសន៍​ថា​៖ បច្ចុប្បន្ន​នេះ ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន​របស់​អង្គការ​ស៊ី​ម៉ាក់ បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ ផ្ដល់​ការ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​និង​ចែករំលែក​ចំ​ណេះ​ដឹង ក៏ដូចជា​បទពិសោធន៍​ក្នុង​វិស័យ​សកម្មភាព​បោស​សម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ជាពិសេស​បណ្ដា​ប្រទេស ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ។

សកម្មភាព​ហ្វឹកហ្វឺន​នេះ ក៏បាន​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញឲ្យ​បំពេញ​កិច្ចប្រតិបត្តិ​ការ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុង​ន័យ​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​អូតាវ៉ា និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ របស់​រាជរដ្ឋាភិបាល​ឆ្នាំ ២០២៥កម្ពុជា​អស់​ការ​គំរាមកំហែង​ដោយ​សារ​​គ្រាប់មីន ក៏ដូចជា​ឆ្លើយតបទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​បន្ត​របស់​អង្គភាព​ស៊ី​ម៉ាក់​ក្រោយ​ឆ្នាំ ២០២៥ ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា នា​ឱកាស​​នោះ មន្ត្រី​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន របស់​អង្គការ​ស៊ី​ម៉ាក់ បាន​ធ្វើ​បទ​បង្ហាញ​នូវ​សកម្មភាព​ហ្វឹកហ្វឺនសុនខ​​ហិត​មីន ​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម សុនខ​ប្រឆាំង​ភារ​វក​ម្ម សុនខ ហឹ​ត​រង​មេ​រោ​គូ​វីត១៩ និង​ការ​បង្កាត់ពូជ​សុនខផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ