លោកពូទីនថា មីស៊ីលអន្តរទ្វីប «Sarmat» នឹងត្រូវដាក់ពង្រាយនៅចុងឆ្នាំនេះ
រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា វិមានក្រឹមឡាំង នឹងដាក់ពង្រាយមី
រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា វិមានក្រឹមឡាំង នឹងដាក់ពង្រាយមី
រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា វិមានក្រឹមឡាំង នឹងដាក់ពង្រាយមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ដែលមានឈ្មោះថា «Sarmat» ឬ «Satan II» នៅចុងឆ្នាំ ២០២២។ នេះបើយោងតាមប្រភពពីកាសែត Independent ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។ គួររំលឹកថា រុស្ស៊ីសាកល្បងមីស៊ីលបាលីស្ទិកខ្នាតយក្ស គ្មានប្រព័ន្ធការពារណាអាចចាប់បាន
វិមានក្រឹមឡាំង បានប្រកាសពីការបា.ញ់សាកល្បងលើកដំបូងនៃប្រព័ន្ធមីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat របស់ខ្លួន កាលពីខែមេសាកន្លងទៅ។ ដែលអ្នកជំនាញក៏បានព្រមានថា អាចជាការកំណត់គោលដៅវាយប្រហារចក្រភពអង់គ្លេស ក៏ដូចជាអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិកផងដែរ។
Sarmat មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១០ ឬច្រើនជាងនេះ។ ហើយអាចវាយប្រហារគោលដៅរាប់ពាន់គីឡូម៉ែត្រ។ ជាពិសេសមានសមត្ថភាពទៅដល់ចក្រភពអង់គ្លេស ដោយចាយពេលត្រឹមតែ៣នាទីប៉ុណ្ណោះ។
នៅក្នុងពិធីទទួលនិស្សិតបញ្ចប់ថ្នាក់បណ្ឌិតសភាយោធា នៅឯវិមានក្រឹមឡាំង លោកពូទីន បាននិយាយថា រុស្ស៊ី នឹងបន្តបង្កើនសមត្ថភាពយោធារបស់ខ្លួន ចំពេលកំពុងប្រតិបត្តិការណ៍យោធាពិសេសយ៉ាងក្តៅគគុកលើអ៊ុយក្រែន។
បុរសខ្លាំងរុស្ស៊ីវ័យ៦៩ឆ្នាំរូបនេះ បានអះអាងយ៉ាងដូច្នេះថា «យើងនឹងបន្តអភិវឌ្ឍ និងពង្រឹងកងកម្លាំងប្រដាប់អាវុ.ធរបស់យើង។ ដែលត្រូវគិតគូរអំពីការគំរា.មកំហែង និងហានិភ័យផ្នែកយោធាដែលអាចកើតមាន។ ហើយដោយគ្មានការសង្ស័យទេ យើងនឹងកាន់តែខ្លាំងជាងនេះ។ ហើយដើម្បីជាផ្នែកមួយនៃការជំរុញផ្នែកយោធា រុស្ស៊ីនឹងដាក់ពង្រាយ Sarmat ជាលើកទី១ លើកាតព្វកិច្ចប្រយុទ្ធមុនដំណាច់ឆ្នាំនេះ»៕
ចែករំលែកព័តមាននេះ