ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់កក្រើកខ្លាំង៖ បាតុកររាប់ពាន់នាក់សម្រុកដង្ហែហែក្បួននៅក្រុងតេហេរ៉ង់ តាមការអំពាវ​នាវរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ​រីហ្សា ប៉ាហ៍ឡាវី

8 ម៉ោង មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ សាក្សី​ទាំងឡាយ​រៀបរាប់​ថា នា​យប់​ថ្ងៃ​ទី​៨ មក​រា ពលរដ្ឋ​អ៊ី​រ៉​ង់​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​តាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី​តេ​ហេ​រ៉​ង់ ក្រោយ​ការ​អំពាវនាវ​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​រស់នៅ​និរទេស​ឱ្យ​លើកគ្នា​ធ្វើ​បាតុកម្ម​មហាជន​មក ។ បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត និង​ទូរស័ព្ទ​បាន​ត្រូវ​កាត់​ផ្ដាច់​នៅ​អ៊ី​រ៉​ង់…

ប្រទេស​អ៊ី​រ៉​ង់ ៖ សាក្សី​ទាំងឡាយ​រៀបរាប់​ថា នា​យប់​ថ្ងៃ​ទី​៨ មក​រា ពលរដ្ឋ​អ៊ី​រ៉​ង់​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​តាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី​តេ​ហេ​រ៉​ង់ ក្រោយ​ការ​អំពាវនាវ​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​រស់នៅ​និរទេស​ឱ្យ​លើកគ្នា​ធ្វើ​បាតុកម្ម​មហាជន​មក ។

បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត និង​ទូរស័ព្ទ​បាន​ត្រូវ​កាត់​ផ្ដាច់​នៅ​អ៊ី​រ៉​ង់ ក្រោយ​ចាប់ផ្ដើម​បាតុកម្ម ។ រាល់​ការ​ប៉ុនប៉ង​ទាក់ទង​តាម​ទូរស័ព្ទ​ពី​ក្រុង​ឌូ​បៃ​មក​មិន​អាច​ធ្វើ​បាន ។ កន្លង​មក ការ​ផ្ដាច់​ការ​ទាក់ទង​បែប​នេះ តែង​កើត​មានការ​បង្ក្រាប​ចាស់ដៃ​របស់​រដ្ឋាភិបាល ។ នេះ​ជា​ការ​កើនឡើង​ថ្មី​នៃ​ចលនា​តវ៉ា​ដែល​ដំបូង​កើតឡើង​មក​ពី​សភាពការណ៍​សេដ្ឋកិច្ច​លំបាក​នៅ​អ៊ី​រ៉​ង់ ហើយ​រាលដាល​ដល់​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ។

បាតុកម្ម​មាន​លក្ខណៈ​ប្រឆាំង​រដ្ឋអំណាច​អ៊ី​រ៉​ង់​បែប​នេះ ជា​ការ​សាកល្បង​លើក​ដំបូង​មើល​ឥទ្ធិពល​របស់​ព្រះ​អង្គ​ម្ចាស់​រី​ហ្សា​ប៉ា​ហ៍​ឡា​វី វ័យ​៦៥​ឆ្នាំ ចំពោះ​មតិ​សាធារណៈ​អ៊ី​រ៉​ង់ ។ បិតា​ទ្រង់មាន​ជំ​ងឹ​ធ្ងន់ធ្ងរ​បាន​រត់​ភៀសខ្លួន​ចេញពី​អ៊ី​រ៉​ង់​មុន​បដិវត្តន៍​អ៊ិ​ស្លា​ម​ឆ្នាំ​១៩៧៩​បន្តិច ។ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​៨ និង​ទី​៩ មក​រា នា​វេលា​ម៉ោង​២០​ម៉ោង​ក្នុងស្រុក ។ នា​វេលា​ម៉ោង​នោះ ក្នុង​បណ្ដា​សង្កាត់​ក្រុង​តេ​ហេ​រ៉​ង់ ពួក​បាតុករ​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​ដោយ​ស្រែកច្រៀង និង​ស្រែក​ពាក្យ​ថា ស្លាប់​ទៅ​ជន​ផ្ដាច់​ការ និង​ស្លាប់​ទៅ​សាធារណរដ្ឋ​អ៊ិ​ស្លា​ម ។

បាតុករ​ដទៃ​ៗ​ទៀត បាន​ស្រែក​គាំទ្រ​ព្រះ​អង្គ​ម្ចាស់​រី​ហ្សា​ប៉ា​ហ៍​ឡា​វី​ដោយ​ស្រែ​កថា ប៉ា​ហ៍​ឡា​វី​នឹង​វិល​ត្រឡប់​មក​វិញ ។តាម​បណ្ដាញ​សង្គម​X​រជ្ជទាយាទ​អង្គ​នោះ​សរសេរ​ថា មហា​ប្រជាជាតិ​អ៊ី​រ៉​ង់ ភ្នែក​ពិភពលោក​ទាំងមូល​កំពុង​តែ​សម្លឹង​មើល​យើង ។ ចូរ​លោក​អ្នក​លើកគ្នា​ធ្វើ​បាតុកម្ម និង​រួបរួម​គ្នា ចូរ​យើង​នាំ​គ្នា​ធ្វើ​ឲ្យ​គេ​ស្ដាប់​ការ​ទាមទារ​របស់​យើង ។

ទ្រង់​បន្ត​ថា ខ្ញុំ​សុំ​ព្រមាន​ដល់​ាធារណរដ្ឋ​អ៊ិ​ស្លា​ម​និង​មេដឹកនាំ​អ្នក​និង​កង​ឆ្មាំ​បដិវត្តន៍​ថា ពិភពលោក​និង​លោក​ប្រធានាធិបតី​ដូណា​ល់​ត្រាំ តាមដាន​មើល​ពីក្រោយ​ជាប់ ។ ការ​បង្ក្រាប​ប្រជាជន​នឹង​មិន​អាច​គង់នៅ​ដោយ​គ្មាន​ការ​ឆ្លើយ​តប​វិញ​។ បាតុកម្ម​ដែល​ស្រែក​គាំទ្រ​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ​បែប​នេះ ជា​អំពើ​មួយ​កាលពីមុន​អាច​មានទោស​ប្រហារជីវិត តែ​ពេល​នេះ​បង្ហាញ​ពី​កំហឹង ។

នា​ថ្ងៃ​ទី​៨ មក​រា បាតុកម្ម​ដែល​ផ្ទុះ​ពី​ថៃ្ង​ទី​៧ មក​រា មក ក្នុង​បណ្ដា​ទីក្រុង និង​ភូមិ​ទាំងឡាយ​របស់​អ៊ី​រ៉​ង់​នៅ​បន្ត ។ ផ្សារ​ជា​ច្រើន និង​ហាង​ទំនិញ​នានា​នៅ​តែ​បិទទ្វារ ជា​សញ្ញា​គាំទ្រ​ដល់​បាតុករ ។ មក​ទល់​ពេល​នេះ អំពើ​ហិង្សា​ទាក់ទិន​នឹង​បាតុកម្ម បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​ជាង​៤០​នាក់ ហើយ​រួច​មនុស្ស​ជាង​២២៦០​នាក់ ត្រូវ​ចាប់ខ្លួន​។ ចំណែក​អង្គការសិទ្ធិមនុស្ស​មួយ​របស​អ៊ី​រ៉​ង់​មា​នទី​តាំងនៅ​ន័​រ​វែ​ស​អះអាង​ពី​បាតុករ​ស្លាប់​៤៥​នាក់ ក្នុង​នោះ មាន​កុមារ​៨​នាក់​តាំងពី​ចាប់ផ្ដើម​បាតុកម្ម​ពី​ដំណាច់​ខែធ្នូ មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ