ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ ! សម្តេចតេជោ ប្រកាសថា តុលាការបានសម្រេចកែតម្រូវឆ្នាំកំណើតរបស់សម្តេចហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​ថា តុលាការ​កែតម្រូវ​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​របស់​សម្តេច​ហើយ​ ។ ជាមួយ​គ្នា​នោះ​ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​ថា តុលាការ​កែតម្រូវ​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​របស់​សម្តេច​ហើយ​ ។ ជាមួយ​គ្នា​នោះ​ សម្តេច​តេ​ជោ ក៏​បាន​ផ្ញើ​សារ​ជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​ៗ​ និង​ជនរួមជាតិ​ឱ្យ​បានដឹង​អំពី​ការ​កែប្រែ​នេះ​ផង​ដែរ​ ។

តាម​រយៈ​លិខិត​ជូនដំណឹង​ដល់ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​, សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​និង​សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​បាន​បញ្ជាក់​ថា​អំពី​ការ​សម្រេច​របស់​តុលាការ​កែតម្រូវ​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​១៩៥១ ទៅ​ជា​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពិត ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​១៩៥២​ ។

នៅ​ក្នុង​សារលិខិត​របស់ សម្តេច ហ៊ុន សែន ផ្ញើ​ជនរួមជាតិ​ខ្មែរ អំពី​ការ​ទើប​កែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត មក​ថ្ងៃ​ពិត​ប្រា​ដក នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​១៩៥២ សម្តេច​នាយក​រដ្ឋមន្ត្រី​បា​នថ្វាយបង្គំ សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ និង​ជនរួមជាតិ​ខ្មែរ​ថា ផ្អែក​តាមដីកា​សម្រេច​លេខ ៧៣៨ “​ក​” ដ​.​ម ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ត្រូវ​បាន​កែតម្រូវ​ពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅ​ជា​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពិតប្រាកដ​វិញ គឺ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ ២៤៩៦​។

៉​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ទូល​ប្រគេន និង​ជម្រាប​ជូន ជនរួមជាតិ ជ្រាប​ថា តប​តាម​សេចក្តី អំពាវនាវ​របស់ ព្រះ​វររាជ​បិតា​ជាតិ សម្តេចព្រះ​មហា​វីរក្សត្រ នរោត្ដម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ នា​អំឡុង​ឆ្នាំ ១៩៧០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​បាន​ចូល​ព្រៃម៉ាគី ដើម្បី​តស៊ូ​ប្រឆាំង​នឹង​ក្រុម​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការ​ឈ្លានពាន​របស់​បរទេស​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា «​ក្នុង​សម័យកាល​សង្គ្រាម​នោះ ទូលព្រះបង្គំជាខ្ញុំ បាន​កំណត់​យក​ថ្ងៃ​ដែល​ទូលព្រះបង្គំ ជា​ខ្ញុំ​ចូល​តស៊ូ ធ្វើ​ជា​ថ្ងៃកំណើត គឺ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ និង​បាន​ប្រើប្រាស់​នា​ពេល​កន្លង​មក​។ ការ​កែតម្រូវ​នេះ​មាន​ភាព​ចាំបាច់​ដើម្បី​កំណត់​យក ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពិត គឺ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ ២៤៩៦ និង​ដើម្បី​ជៀសវាង​នូវ​ការ​ភាន់ច្រឡំ​ពី​សំណាក់​ឥស្សរ​ជនជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំង​មហាជន​ទូទៅ ដែល​បាន​ផ្ញើ​សារលិខិត​ជូនពរ​ថ្ងៃ​ចម្រើន​ជន្មាយុ​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ដល់​ទៅ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ