ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ថា​រោងចក្រ​ថ្មី​របស់ Tesla ខាតបង់​លុយ​រាប់​ពាន់​លាន​ដុល្លារ

3 ឆ្នាំ មុន

អាមេរិក ៖ រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla Inc នៅ​ក្នុង​រដ្ឋ Texas និង​ទីក្រុង

អាមេរិក ៖ រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla Inc នៅ​ក្នុង​រដ្ឋ Texas និង​ទីក្រុង Berlin ប្រទេស​អា​ឡឺ​ម៉​ង់ ខាតបង់​លុយ​អស់​រាប់​ពាន់​លាន​ដុល្លារ ខណៈ​ដែល​រោងចក្រ​ទាំងនោះ​ជួប​បញ្ហា​លើ​ការ​បង្កើន​ការ​ផលិត ដោយសារ​តែ​ខ្វះ​អា​គុយ និង​បញ្ហា​កំពុង​ផែន​នៅ​ចិន​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ Elon Musk និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី ២២ ខែមិថុនា​។

មហាសេដ្ឋី​លេខ ១​ពិភពលោក​រូប​នេះ​ថ្លែង​ថា «​រោងចក្រ​ទាំង​នៅ​ក្រុង Berlin និង Austin គឺជា​ឡ​ដុត​លុយ​ដ៏​ធំ​សម្បើម​ឥឡូវនេះ​។ វា​ពិតជា​ដូច​ជា​សំឡេង​គ្រហឹម​ដ៏​ធំ ដែល​ជា​សំឡេង​នៃ​ការ​ឆេះ​លុយ​»។

លោក​និយាយ​ទៀត​ថា រោងចក្រ Tesla នៅ​រដ្ឋ Texas ផលិត​បាន​រថយន្ត​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ការ​បង្កើន​ការ​ផលិត​អា​គុយ​ថ្មី​ប្រភេទ ៤៦៨០ ហើយ​ឧបករណ៍​សម្រាប់​ធ្វើ​អា​គុយ​ប្រភេទ ២១៧០ ជាប់​គាំង​នៅ​កំពង់​ផែ​ប្រទេស​ចិន​។

«​អ្វី​ៗ​ទាំងអស់​នឹង​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ប៉ុន្តែ​វា​ត្រូវការ​ការ​យកចិត្តទុកដាក់​ខ្លាំង​»​។

លោក​ថ្លែង​ថា រោងចក្រ​នៅ​ក្រុង Berlin ស្ថិត​ក្នុង​ស្ថានភាព​ប្រសើរ​ជាង​បន្តិច​ដោយសារ​វា​ចាប់ផ្តើម​ប្រើប្រាស​អា​គុយ​ប្រភេទ ២១៧០​សម្រាប់​ផលិត​រថយន្ត​នៅ​ទីនោះ​។

លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​បិទ​ខ្ទប់​ដោយសារ​កូ​វី​ដ​ក្នុង​ទីក្រុង Shanghai ពិតជា​លំបាក​ខ្លាំង​ណាស់​។ ការ​បិទ​ខ្ទប់​នោះ​ប៉ះពាល់​ដល់​ការ​ផលិត​រថយន្ត​មិន​ត្រឹមតែ​នៅ​រោងចក្រ Shanghai នោះ​ទេ​តែ​ក៏​ប៉ះពាល់​ដល់​រោងចក្រ​នៅ​រដ្ឋ California ផង​ដែរ​ដែល​នៅ​ទីនោះ​ប្រើប្រាស់​គ្រឿងបន្លាស់​ផលិត​ក្នុង​ប្រទេស​ចិន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ