ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាលើកកម្ពស់ការងារ និងជីវភាពពលរដ្ឋកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Walmart ដែល​ក្រុមហ៊ុន​មួយ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​បាន​ប្រកាស​នឹង​ពង្រីក​ការ​បញ្ជា​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ការងារ និង​ជីវភាព​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ភាព​ធូរធារ​ជាង​នេះ ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង ក្នុង​ជំនួប​រវាង​ឯកឧត្តម​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Walmart ដែល​ក្រុមហ៊ុន​មួយ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​បាន​ប្រកាស​នឹង​ពង្រីក​ការ​បញ្ជា​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ការងារ និង​ជីវភាព​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ភាព​ធូរធារ​ជាង​នេះ ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង ក្នុង​ជំនួប​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី អាន​ប៊ី​ញ ផា​ន នាយក​ផ្នែក​កិច្ចការ​រដ្ឋាភិបាល​ជាស​កល​នៃ​ក្រុមហ៊ុន Walmart ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អន​ទ្បា​ញ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​គោលបំណង​ដែល Walmart គ្រោង​ពង្រីក​ការ​បញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ឱកាស​ការងារ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ថែម​ទៀត ។

នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​បាន​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​សុខភាព និង​សុវត្ថិភាព​ការងារ​, ការពារ​សិទ្ធិ សេរីភាព​អង្គការ​វិជ្ជាជីវៈ​, ថែរក្សា​នូវ​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​, ផ្តល់​កិច្ច​គាំពារ​សង្គម​ដល់​កម្មករនិយោជិត និង​ការពារ​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​នៅ​បរទេស ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​, ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាតិ​ជា​ធរមាន និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ។

ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ ឯកឧត្តម​រដ្ឋមន្ត្រី​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ និង​ផ្តល់​អាទិភាព​ជូន​កម្មករនិយោជិត​រួម​ទាំង​កម្មករនិយោជិត​ជ ន​បរទេស​តាម​រោងចក្រ សហគ្រាស ក្នុង​ការ​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ បាន​ទាន់​ពេលវេលា និង​ដោយ​ឥត​គិតថ្លៃ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជម្រុញ​ដោយ​គ្មាន​ការ​រើសអើង ។

ក្នុង​នោះ​ផង​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេ ញ​ជា​បន្តបន្ទាប់ និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ចំនួន ១០​ជុំ រួច​មក​ហើយ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ការ​ធានា បាន​នូវ​ប្រក្រតី​ភាព​នៃ​អាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និង​មុខរបរ ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​។ ចំណែក​លោកស្រី អាន​ប៊ី​ញ ផា​ន បាន​កោតសរសើរ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ លើ​លក្ខខណ្ឌ​ការងារ​បាន​ប្រសើរ ជា​ពិសេស​គ្រប់គ្រង និង​ទប់ស្កាត់​បាន យ៉ាង​ល្អ​ចំ ពោះ​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​ចង្វាក់​ផលិតកម្ម និង​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​ក្រៅប្រទេស​។

គួរ​បញ្ជាក់​ដែរ​ថា Walmart ជា​ក្រុមហ៊ុន​លក់រាយ​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦២​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋ​អា​កាន​សាស់ សហរដ្ឋអាមេរិក មាន​បុ​គ្គិល ២.៣​លាន​នាក់ និង​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង ២៤​ប្រទេស​។ Walmart គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំណើរ និង​ផលិតផល​កម្សាន្ត​តាម​រដូវ​កាល​។ នា​ពេល​អនាគត Walmart គ្រោង​នាំ​ចេញពី​ប្រទេស​កម្ពុជា​នូវ ផ្លែ​ឈើ ផលិតផល​ចំណីអាហារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សង្ហា​រឹម គឺ​ពេល​ដែល​ផលិតផល​ទាំងនេះ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ