ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​នគរបា​លក្រុង ស្រុ​ក​ និង​ខេត្ត រួមដៃ​គ្នា​​ចុះបង្ក្រាប​​ករណី​គ្រឿ.ង.ញៀ.ន

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំ​ង ៖ ជនសង្ស័យ ប្រុស ស្រី​ចំ​នួន៧នាក់ ត្រូវ​បាន​សមត្ថកិច្ច​កា​រិយា​លយ័​ប្រឆាំង​គ្រឿង​ញៀននៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយនគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀ​រ ធ្វើការ​ឃាត់ខ្លួន ជាមួយនឹង​វត្ថុ​តា​ង…

ខេត្ត​កំពង់ឆ្នាំ​ង ៖ ជនសង្ស័យ ប្រុស ស្រី​ចំ​នួន៧នាក់ ត្រូវ​បាន​សមត្ថកិច្ច​កា​រិយា​លយ័​ប្រឆាំង​គ្រឿង​ញៀននៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយនគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀ​រ ធ្វើការ​ឃាត់ខ្លួន ជាមួយនឹង​វត្ថុ​តា​ង មួយចំនួន ដោយ​ចោទប្រកាន់ ពី​បទ​រក្សាទុកចែកចាយ និងប្រើប្រាស់​នូវ​សារធាតុ​ញៀ.ន ។ កិច្ចប្រតិបត្តិ​ការ​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង៨​ថ្ងៃទី២២ មិថុនា ២០២២ ស្ថិតនៅ​ចំណុច​ភូមិ​សន្ទូច ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​ដែល​បាន​ចុះ​បង្ក្រាប ករណី​គ្រឿងញៀន​ខាងលើ​នេះ​បាន​អោយ​ដឹង​ថា​ ដោយ​ទទួល​សេចក្តី​រាយ​ការ​ណ៍​ពី​ប្រជាពលរដ្ឋស្តី​ពី​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿ.ងញៀ.ន ក្នុង​ភូមិ​សាស្ត្រ​​ខាងលើ​ លោក​ឧត្តមសេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បា​នប​ញ្ជាឱ្យ​មន្ត្រី​ជំនាញ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ព្រមទាំង​មានការសម្រប​សម្រួល​ពី ឯកឧត្តម អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ប្រតិបត្តិ​ការ និង​ធ្វើការ​ឆែក​ឆេរ នៅក្នុង​ភូមិសាស្ត្រ ដែល​សង្ស័យ​តាម​សេចក្តី​រាយការណ៍​។

ជាល​ទ្ឋ​ផល​នៃ​កិច្ចប្រតិបត្តិ​ការ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង មាន​ថ្នាំញៀ.ន​មួយចំនួន ,ទូរស័ព្ទ​ដៃ២គ្រឿង.ជ​ញ្ជី​ថ្លឹង​ថ្នាំ​១.កាំភ្លើង​កែ​ឆ្នៃ១ដើ​ម.ដាវ៤ដើម . ប្រដាប់​សម្រាប់​ប្រើ​គ្រឿងញៀ.ន​និង​សម្ភារ​វិច​ខ្ចប់​មួយចំនួន​ទៀត​។ ជនសង្ស័យ ទាំងនោះ រួម​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច នាំ​ខ្លួន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​ធ្វើការ​សាកសួរ ដើម្បី​បន្ត​និ​តិ​វិធី ។

ប្រភព​ដដែល​បាន​បន្ត​ថា​៖ ជនសង្ស័យ​ទាំង៧នាក់​មាន​៖ ១ឈ្មោះ ស៊ិន​សម្បតិ្ត ភេទប្រុស អាយុ២៨ឆ្នាំ ,២.ឈ្មោះ ស៊ុន សុ​រ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ,៣ ឈ្មោះ ចន សារិ​ទ្ធ ភេទប្រុស អាយុ២០ឆ្នាំ, ៤ ឈ្មោះ ចន ថន ភេទប្រុស​អាយុ ២១ ឆ្នាំ, ៥ស៊ុន សុខ​ចាន់​វិសាល ភេទ​ស្រី អាយុ២៤ឆ្នាំ,៦.ឈ្មោះ សែល រតនា ភេទ​ស្រី អាយុ ២៥ ឆ្នាំ,និង៧ ឈ្មោះ ពេ​ត សុ​ផា​ណា ភេទ​ស្រី​អាយុ២២ឆ្នាំ​។ ពួកគេ​ទាំង៧នាក់​មាន​អ្នកជួយ​ដូរ អ្នកប្រើ​ប្រាស់ និង​សមគំនិត នូវ​បទ​ល្មើ​គ្រឿងញៀន ដែល​មាន​ទីលំនៅ​ភូមិ​សន្ទូច ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ​។

ជនសង្ស័យ​ទាំង ៧ នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ធ្វើការ​សាកសួរ គ្រោង​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង តាម​និ​តិ​វិធី​នៅ​ថ្ងៃស្អែក ៕ ​

អត្ថបទសរសេរ ដោយ