មេសហព័ន្ធកីឡាវាយសីក្រើនរំលឹកអត្តពលិករបស់ខ្លួនឱ្យប្រឹងប្រែងហ្វឹកហាត់ត្រៀមស៊ីហ្គេម២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបាន
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបាន
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានជំរុញកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាវាយសីទាំងអស់ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងហាត់ហ្វឹកហ្វឺនឱ្យក្លាយជាអត្តពិកឆ្នើមសម្រាប់ត្រៀមដណ្ដើមយកមេដាយជូនជាតិ ក្នុងឱកាសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តមឧត្តមសេនីយ៍ឯកលី កុសល ក្រើនរំលឹកបែបនេះកាលពីព្រឹកថ្ងៃទី២១ មិថុនា ក្នុងឱកាស ជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីវាយសីជម្រើសជាតិរបស់ខ្លួនក្រោយពីបានបញ្ចប់បេសកកម្មនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ពិធីសំណេះសំណាលនាឱកាសនោះបានធ្វើឡើងអស់រយៈពេលពេញមួយព្រឹកនៅទីស្នាក់ការគណៈ
កម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីមន្ត្រីគណៈកម្មការប្រតិបត្តិ និងកីឡាករ-កីឡាការិនីជម្រើសជាតិជាច្រើនរូបទៀត។
ទន្ទឹមគ្នានេះផងដែរឯកឧត្តមឧត្តមសេនីយ៍ឯកលី កុសល បានកោតសរសើរយ៉ាងខ្លាំងដល់កីឡាករ-កីឡាការិនីជម្រើសជាតិដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមទោះបីជាមិនទទួលបានមេដាយមែន តែយើងទទួលបានបទពិសោធន៍ថ្មីៗជាច្រើន សម្រាប់យកទៅអនុវត្តបន្ត ជាពិសេសនៅក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ ។ ឯកឧត្តមបន្តថា កីឡាវាយសីជាប្រភេទកីឡាអូឡាំពិក ដោយមានបណ្ដាប្រទេសជាច្រើននៅលើពិភពលោកជាសមាជិកដែលកំពុងលេងកីឡាមួយនេះ។ ដូច្នេះយើងគួរតែប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងដើម្បីសម្រេចទិសដៅទៅថ្ងៃអនាគត។
លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានដាស់តឿនទៅដល់កីឡាករ-កីឡាការិនីជម្រើសជាតិវាយសី រាល់ពេលប្រកួតមិនត្រូវមានការតក់ស្លុតឡើយ ជាពិសេសនៅពេលប៉ះជាមួយអ្នកខ្លាំងត្រូវតែជម្នះចិត្តឱ្យបាន ។
លោកបានលើកឡើងថា អំឡុងពេលប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម កីឡាករជម្រើសជាតិរបស់យើងធ្វើបានល្អទាំងបច្ចេកទេស និងកម្លាំងស៊ុហ្វឡើងទៅ ។ ដូច្នេះយើងគួររៀបចំខ្លួនឱ្យបានល្អជាងនេះទាំងកម្លាំងកាយ បច្ចេកទេស និងស្មារតី ដើម្បីត្រៀមដណ្ដើមយកមេដាយជូនជាតិក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ