ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោតក្រហម នៅប៉ៃលិន មិនធ្លាក់ថ្លៃ ហើយឆាប់ប្រមូលផល​ ជាងដំឡូងមី

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ រហូតមកដល់រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិ​ករ​ បានចាប់ផ្តើមជួលកម្មករ ឱ្យយកត្រាក់ទ័រ ទៅភ្ជួរដីសា​ជាថ្មីឡើងវិញ បន្ទាប់ពីប្រមូលផល​ដំណាំពោតក្រហម លក់ដូររួចរាល់។…

ខេត្តប៉ៃលិន​៖ រហូតមកដល់រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិ​ករ​ បានចាប់ផ្តើមជួលកម្មករ ឱ្យយកត្រាក់ទ័រ ទៅភ្ជួរដីសា​ជាថ្មីឡើងវិញ បន្ទាប់ពីប្រមូលផល​ដំណាំពោតក្រហម លក់ដូររួចរាល់។ ដីចំការនេះ នឹងត្រូវដាំពោតក្រហមឡើងវិញ​។

​បុរសកសិករ ឈ្មោះ ជា បានរៀរាប់ឱ្យភ្នាក់ងារយើងដឹងថា គាត់បានដាំដំណាំពោតក្រហម ចំនួន ១,៥ហិកតា នៅលើដីចំការរបស់ខ្លួន អស់រយ:ពេលជាង ២ខែ​មកហើយ ស្ថិតនៅក្នុងភូមិក្បាល​ព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

គាត់បន្តទៀតថា ទីផ្សារផ្លែពោតក្រហម នៅពេលនេះ ឈ្មួញទិញក្នុង ១គីឡូក្រាម តម្លៃជាង ៧០០រៀល ពោលគឺមិនមានការធ្លាក់ថ្លៃនោះទេ។ លុះក្រោយពីប្រមូលផលរួច គាត់ចាប់ផ្តើមភ្ជួរដី ដើម្បីបង្កបង្កើនផល តែមិនបានដាំដំណាំអ្វីផ្សេងទៀតនោះទេ គឺនឹងដាំតែដំណាំពោតក្រហមសា​ថ្មីឡើងវិញដដែល ដោយសារតែដំណាំមួយនេះ ឆាប់ទទួលបានផលផ្លែលក់ឱ្យឈ្មួញ ងាយស្រួលទទួលបានថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ រីឯដំណាំ ដំឡូងមីវិញ ចាប់ពីដាំ រហូតដល់រយ:ពេល ១ឆ្នាំ ទើបអាចប្រមូលផលលក់ឱ្យឈ្មួញបាន។

គាត់បញ្ជាក់ទៀតថា នៅឆ្នាំ២០២២នេះ គាត់ដាំពោតរួច ស្រាប់តែមេឃភ្លៀងធ្លាក់គ្រប់គ្រាន់ ដូច្នេះដំណាំពោតក្រ​ហមរបស់គាត់ ទទួលបានផលផ្លែល្អ មិនមានការខូចខាតអ្វីនោះទេ ខណ:ចំការប្រជាពលរដ្ឋមួយចំនួន ដែលមិនសូវត្រូវទឹកភ្លៀង គឺមានការខូចខាតអស់ច្រើន ដោយសារសត្វដង្កូវស៊ីផង និងងាប់ដើមមួយចំនួនដែរ។

គាត់បញ្ជាក់ទៀតថា បើសិនជាតម្លៃទីផ្សារនៅថេរដដែល ការបង្កបង្កើនផលដំណាំពោតក្រហម ពិតជាអាចឱ្យគាត់ទទួលបានថវិកា យកទៅសង​បំណុលគេគ្រប់គ្រាន់ មិនបារម្ភខាតចុង ខាតដើមនោះទេ ហើយបើសិនជាធ្លាក់តម្លៃវិញ នោះកាច់កិនទូទាត់លាត់សើយជាមួយនឹងថ្នាំ​សម្លាប់សត្វល្អិត ជី ថ្នាំប៉ូវដើម គឺពិតជាមិនរួចខ្លួននោះឡើយ៕ ​នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ