Rybus មិនបានលេង World Cup 2022 ក្រោយផ្លាស់ទៅចូលរួមក្លិបនៅលីគកំពូលរុស្ស៊ី
ប៉ូឡូញ ៖ ខ្សែការពារឆ្វេង Maciej Rybus នឹងមិនអាចចូលរួមប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅ
ប៉ូឡូញ ៖ ខ្សែការពារឆ្វេង Maciej Rybus នឹងមិនអាចចូលរួមប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅ
ប៉ូឡូញ ៖ ខ្សែការពារឆ្វេង Maciej Rybus នឹងមិនអាចចូលរួមប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅកាតាបានឡើយ។ ដោយសារមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិប៉ូឡូញ។ បន្ទាប់ពីរូបគេបានផ្លាស់ទៅលេងឱ្យក្លិប Spartak Moscow នៃលីគកំពូលរបស់រុស្ស៊ី។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។
ខ្សែការពារ Rybus បានបង្ហាញខ្លួន៦៦ប្រកួត សម្រាប់ក្រុមជម្រើសជាតិប៉ូឡូញ ចាប់តាំងពីត្រូវបានកោះហៅលើកដំបូងកាលពីឆ្នាំ ២០០៩។ ប៉ុន្តែទោះយ៉ាងណា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប Spartak Moscow ដោយគ្មានតម្លៃខ្លួន។ បន្ទាប់ពីអស់កុងត្រាជាមួយក្លិប Lokomotiv Moscow កាលពីខែឧសភាកន្លងទៅ។ ខណៈដែលក្លិបទាំង២សុទ្ធតែស្ថិតនៅលីគកំពូលរុស្ស៊ីដូចគ្នា។
គួររំលឹកថា ប៉ូឡូញបានបដិសេធមិនធ្វើការប្រកួតជាមួយរុស្ស៊ី ក្នុងការប្រកួតជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប កាលពីខែមីនាកន្លងទៅ។ ដើម្បីឆ្លើយតបចំពោះការឈ្លានពានលើអ៊ុយក្រែន ដែលចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភះកន្លងទៅ។ ស្របពេលដែលប៉ូឡូញ បានទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាង៣,៥លាននាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ប៉ូឡូញ (Polish FA) បានបញ្ជាក់ថា លោក Czeslaw Michniewicz គ្រូបង្វឹកក្រុមប៉ូឡូញ បានពិភាក្សាជាមួយ Maciej Rybus ដែលបច្ចុប្បន្នកំពុងស្នាក់នៅប៉ូឡូញដោយផ្ទាល់។ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ កាលពីសប្តាហ៍មុន។ លោកបានជូនដំណឹងដល់ខ្សែការពារវ័យ៣២ឆ្នាំរូបនេះថា ដោយសារតែស្ថានភាពក្លិបបច្ចុប្បន្នរបស់គេ។ ដូច្នេះគេនឹងមិនត្រូវបានកោះហៅចូលជំរុំហ្វឹកហាត់ នៅខែកញ្ញាជាមួយក្រុមជម្រើសជាតិឡើយ។ ដែលមានន័យថា រូបគេនឹងគ្មានវត្តមាន សម្រាប់ការប្រកួតនៅកាតា ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នោះទេ។ ដែលប៉ូឡូញស្ថិតនៅក្នុងពូល C ជាមួយ អាហ្សង់ទីន អារ៉ាប៊ីសាអូឌីត និង ម៉ិកស៊ិក៕
ចែករំលែកព័តមាននេះ