ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តម្លៃ​ជាង​២​លាន​ដុល្លារ​របស់ Ronaldo ជួប​គ្រោះ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​ជា​ច្រើន​ពី​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា កំពូល​រថយន្ត​ទំនើប Bugatti

អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​ជា​ច្រើន​ពី​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា កំពូល​រថយន្ត​ទំនើប Bugatti Veyron របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ជួប​គ្រោះថ្នាក់ ខូចខាត​ផ្នែក​ខាង​មុខ​។ បន្ទាប់​ពី​បុ.ក​ទម្លុះ​ជញ្ជាំង​ផ្ទះ​មួយ​នៅ​ក្នុង​ទីក្រុង Majorca​។

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​បិសាច​ក្រហម Manchester United បច្ចុប្បន្ន​កំពុង​រីករាយ​នឹង​ការ​សម្រាក​វិស្សមកាល​ជាមួយ​គ្រួសារ​នៅ​លើ​កោះ Balearic​។ ប៉ុន្តែ​ទោះ​យ៉ាងណា ការ​សម្រាក​លំហែកាយ​របស់​គេ​ត្រូវ​បាន​រំខាន​។ បន្ទាប់​ពី​រថយន្ត​ដ៏​ទំនើប​ម៉ាក Bugatti Veyron តម្លៃ​ជាង​២​លាន​ដុល្លារ របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៧​ឆ្នាំ​រូប​នេះ ដែល​បើកបរ​ដោយ​បុគ្គលិក​ផ្ទាល់ខ្លួន​របស់​គេ បាន​ទៅ​បុ.ក​ទម្លុះ​ជញ្ជាំង​ផ្ទះ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា កន្លង​ទៅ​។

ប្រភព​ពី​សារព័ត៌មាន El Periodico Mediterraneo បាន​រាយការណ៍​ថា ជា​សំណាងល្អ Ronaldo មិន​ស្ថិត​ក្នុង​រថយន្ត​នោះ​ឡើយ​។ ហើយ​អ្នកបើកបរ​ផ្ទាល់​ក៏​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​។

សូម​ជម្រាប​ជូន​ថា Ronaldo គឺជា​កីឡាករ​ម្នាក់ ដែល​មាន​ចំណង់​ចំណូលចិត្ត​ខ្ពស់ ចំពោះ​រថយន្ត​ទំនើប​ៗ និង​នាវា​ដ៏​ប្រណីត​។ ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​រូប​នេះ មាន​រថយន្ត​ទំនើប​ៗ​ដូច​ជា Ferrari 599 GTO, McLaren Senna និង Rolls-Royces ក្នុង​ចំណោម​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ត្រូវប៉ាន់​ប្រមាណ​តម្លៃ​សរុប​ប្រហែល ២១​លាន​ដុល្លារ​។

​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត Bugatti រួម​និង Mercedes-Benz G-Class របស់​ខ្សែប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ទីក្រុង Manchester ចក្រភព​អង់គ្លេស ទៅ​កាន់​ទីក្រុង Majorca សម្រាប់​ជិះ​កម្សាន្ត អំឡុង​ពេល​វិស្សមកាល​នៅ​ទីនោះ​៕ (​ដកស្រង់​ចេញពី Manchester Evening News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ