ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ករណីជួញដូរអាវុ.ធ ​នៅខេត្តព្រះសីហនុ តែជនសង្ស័យចាប់នៅអរិយក្សត្រ ខេត្តកណ្តាល

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះ បានបង្ក្រាបករណីជួញដូរអាវុ.ធ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។…

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះ បានបង្ក្រាបករណីជួញដូរអាវុ.ធ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ទើបឈានទៅចាប់ខ្លួនជនសង្ស័យ នៅក្នុង​ផ្ទះ​ ស្ថិតក្នុងបូរីទួលសង្កែ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល​។

​ជនសង្ស័យ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជាងដែក មានទីលំនៅក្នុងបូរីទួល សង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល។

វត្ថុតាង ដែលសមត្ថកិច្ច ចាប់យក រួមមាន៖ អាវុ.ធចំនួន ៣ដើម គឺ​១.អាវុធខ្លីម៉ាកGlook19 លេខBPRV205 ២.អាវុធខ្លីម៉ាកGlook លេខEVO403 និង​៣.អាវុធវែងម៉ាក CZ SCORPION EVO3A1។ ក្នុងនោះ ក៏មានបំពង់​ខ្ទប់សម្លេង ចំនួន១០។ គ្រាប់អាវុធខ្លី ប្រភេទ 9mm ចំនួន៤២៦គ្រាប់ និងបង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២ រួមទាំង​សំភារ:ជួសជុលអាវុធមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ចាប់យកខាងលើ ត្រូវបានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុង​ព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ