ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ការ​បោះ​ឆ្នោត​សហរដ្ឋអាមេរិក​បាន​បន្ថែម​ភាព​មិន​ប្រាកដប្រជា​លើ​ទីផ្សារ

7 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក បាន​បន្ថែម​ភាព​មិន​ច្បាស់លាស់​ទៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​កំពុង​រង​ការ​ញាំញី​។ នេះ​បើ​តាម​ប្រធាន​ធនាគារកណ្តាល​ប្រេ​ស៊ី​ល

ប្រទេស​ប្រេ​ស៊ី​ល ៖ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក បាន​បន្ថែម​ភាព​មិន​ច្បាស់លាស់​ទៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​កំពុង​រង​ការ​ញាំញី​។ នេះ​បើ​តាម​ប្រធាន​ធនាគារកណ្តាល​ប្រេ​ស៊ី​ល បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ។

លោក Ilan Goldfajn បានឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​រៀបចំ​ដោយ​មូលនិធិ Getulio Vargas ក្នុង​ទីក្រុង Rio de Janeiro ថា ៖ « វា​បាន​បង្កើន​អត្រា​ការ​ប្រាក់​អន្តរជាតិ ។ ការ​គំរាមកំហែង​នៃ​សេណា​រី​យ៉ូ​នេះ គឺជា​ការ​បញ្ច្រាស​លំហូរ​មូលធន​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន » ។

បន្ទាប់​ពី​លោក Donald Trump បាន​ទទួល​ជ័យជម្នះ​ដោយ​ផ្តួល​គូប្រជែង គឺ​លោកស្រី Hillary Clinton តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ទីផ្សារ​ហិរញ្ញវត្ថុ​ធំ​ៗ​បាន​ជួប​ប្រទះ​នឹង​ភាព​តានតឹង ប៉ុន្តែ​បាន​ស្ងប់​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស ។

លោក Goldfajn បន្ត​ថា ខណៈ​វា​ឆាប់រហ័ស​ពេក​ក្នុង​ការ​ប្រាប់​ថា តើ​រដ្ឋបាល​ដឹកនាំ​ដោយ​លោក Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​សេដ្ឋកិច្ច​សកល​ឬ​យ៉ាងណា ធនាគារ​បាន​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ជា​មុន ដើម្បី​ប្រឆាំង​នឹង​អតិផរណា និង​បង្កើន​ទំនុកចិត្ត​។ លោក​និយាយ​ថា ៖ « យើង​មាន​ឧបករណ៍​ដើម្បី​នាំ​ទៅ​រក​ទិស​ដៅ​ត្រឹមត្រូវ​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន និង​គោលនយោបាយ​សេដ្ឋកិច្ច​ទាក់ទង​គ្នា ខណៈ​គោលនយោបាយ​រូបិយ​វត្ថុ ក៏​មាន​ប្រសិទ្ធភាព ។ ការ​ព្យាករ​អតិផរណា​សម្រាប់​ឆ្នាំ​២០១៧ បាន​ធ្លាក់​ចុះ​ដល់​ក្រោម​៥% ហើយ​ឆ្នាំ​២០១៨ ស្មើនឹង​៤,៥% » ។

នាយកដ្ឋាន​ហិរញ្ញវត្ថុ​ប្រេ​ស៊ី​ល ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៧ ពី​១,៦%​ដល់​១% និង​កែតម្រូវ​ការ​ព្យាករ​សម្រាប់​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ពី​៣%​ទៅ​៣,៥% ៕