ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន និង​ប្រេ​ស៊ី​ល​គួរតែ​ដោះស្រាយ​បញ្ហា​ដែកថែប

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន និង​ប្រេ​ស៊ី​ល គួរតែ​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតផល​លើស​តម្រូវការ​ក្នុង​វិស័យ​ដែកថែប ដោយសារ​ការ​ការពារ​និយម​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់តែ​អាក្រក់​ឡើង ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​

ប្រទេស​ចិន ៖ ចិន និង​ប្រេ​ស៊ី​ល គួរតែ​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតផល​លើស​តម្រូវការ​ក្នុង​វិស័យ​ដែកថែប ដោយសារ​ការ​ការពារ​និយម​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់តែ​អាក្រក់​ឡើង ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យ​ដឹង បន្ទាប់​ពី​ប្រេ​ស៊ី​ល​ចាប់ផ្តើម​ស៊ើបអង្កេត​លើ​ផលិតផល​ដែកថែប​របស់​ចិន ។

លោក Wang Hejun ប្រធាន​ការិយាល័យ​ស៊ើបអង្កេត និង​គោលនយោបាយ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម ថ្លែង​ថា ៖ « រដ្ឋាភិបាល​ចិន​បាន​ប្រកាន់​គោល​ជំហរ​ប្រើប្រាស់​គោលនយោបាយ​ពាណិជ្ជកម្ម​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន និង​លើកទឹកចិត្ត​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ការ​ប៉ះទង្គិច​ពាណិជ្ជកម្ម តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​សហការ​ផ្នែក​បច្ចេកវិទ្យា​ជាមួយ​ភាគី​បរទេស » ។

លោក​បន្ត​ថា លទ្ធិ​គាំពារ​និយម​នឹង​គ្មាន​ផល​ល្អ​ដើម្បី​យកឈ្នះ​ការ​លំបាក​ក្នុង​វិស័យសេដ្ឋកិច្ច និង​ដែកថែប​នៅ​ទូ​ទាំង​ពិភពលោក​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​នឹង​បង្អាក់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ធម្មតា ។

សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​របស់​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​វិស័យ​ដែកថែប ខណៈ​ប្រេ​ស៊ី​ល​មាន​រ៉ែ​ដែក​ដ៏​ធំ​ល្វឹងល្វើយ ហើយ​ចិន​ជា​ប្រទេស​ផលិត​ដែកថែប​ធំ​ជាងគេ​លើ​ពិភពលោក ។

ការ​កត់សម្គាល់​របស់​លោក Wang កើតឡើង​បន្ទាប់​ពី​ប្រេ​ស៊ី​ល​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ពី​ការ​ស៊ើបអង្កេត​ទៅ​លើ​ដែកថែប​បន្ទះ​របស់​ចិន​។ ដែកថែប​របស់​ចិន ត្រូវ​បាន​រក​ឃើញ​ពី​ការ​ប្រឆាំង​លក់​បង្ខូច​ថ្លៃ​ចំនួន​១៤ ដោយ​រដ្ឋាភិបាល​ប្រេ​ស៊ី​ល ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក ។

« ដែកថែប​របស់​ចិន​មាន​ត្រឹម​ក្រោម​២%​ប៉ុណ្ណោះ​ក្នុង​ទីផ្សារ​ប្រេ​ស៊ី​ល » ។ នេះ​បើ​តាម​លោក Wang ។

ការ​កើត​មាន​បញ្ហា​ផលិត​លើស​តម្រូវការ វិស័យ​ដែកថែប​ជាស​កល​តែង​មាន​ជម្លោះ​ពាណិជ្ជកម្ម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ហើយ​ក្រុមហ៊ុន​ចិន​បាន​ជួប​បញ្ហា​ច្រើន​បំផុត ៕