«ចាយពូរ៉ា» ជាទីក្រុងទេសចរណ៍គួរឱ្យចង់ទៅកម្សាន្តរបស់ប្រទេសឥណ្ឌា ព្រោះសំបូរដោយស្ថាបត្យកម្មដ៏ស្រស់ស្អាត និងទីកន្លែងដ៏ប្រណីតច្រើន ។ វាជាទីក្រុងស្ថិតក្នុងក្តីស្រមៃចង់ទៅទស្សនារបស់អ្នកទេសចរ ។
ចាយពូរ៉ា មានទីតាំងស្ថិតនៅរដ្ឋរាជចាស្ថាន ភាគខាងលិចប្រទេសឥណ្ឌា ហើយប្រជាជនមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ក្រុងចាយពូរ៉ា ឬក្រុងស៊ីជម្ពូ (Pink City) ជាការហៅរបស់អ្នកទេសចរនៅលើពិភពលោក ដោយទីក្រុងនោះលាបអគារ ផ្ទះសម្បែង និងស្ថាបត្យកម្មនានាពណ៌ស៊ីជម្ពូ ជាទីសព្វព្រះទ័យរបស់ព្រះអង្គម្ចាស់នៃប្រទេសវ៉េល នៅឆ្នាំ
១៨៧៦ ។
ក្រុងចាយពូរ៉ា សំបូរដោយស្ថាបត្យកម្មដ៏ស្រស់ស្អាត និងបែបអច្ឆរិយ ។ ស្ថាបត្យកម្មក្នុងក្រុងសាងសង់យកលំនាំតាមទីតាំងដ៏ធំ «Vastu Shastra» និងមានសង់កំផែងក្រុងតាមតម្រាសិល្ប៍សាស្ត្រ ក្លាយជាស្ថាបត្យកម្មមានភាពលេចធ្លោ ស្រស់ស្អាត និងអច្ឆរិយ ក្នុងពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ