ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​របៀប​បង្កើត​មន្ត​ស្នេហ៍​9​ចំណុច​អាច​នឹង​ជួយ​អ្នក​ឱ្យ​សម្រេច​បំណង

7 ឆ្នាំ មុន

១-​ប្រើ​កាយវិការ​បែប​ទាក់ទាញ​អារម្មណ៍​ភេទ ៖ ទោះបីជា​មិន​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ លោក​អ្នក​អាច​បង្កើត​មន្ត​ស្នេហ៍​ដោយ​ការ​ប្រើ​កាយវិការ​ដូច​ជា ប្រើ​ក្រសែភ្នែក ញាក់​ចិញ្ចើម ឬ​យកដៃ​អង្អែល​ក​របស់​ខ្លួន លទ្ធផល​នេះ​នឹង

១-​ប្រើ​កាយវិការ​បែប​ទាក់ទាញ​អារម្មណ៍​ភេទ ៖ ទោះបីជា​មិន​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ លោក​អ្នក​អាច​បង្កើត​មន្ត​ស្នេហ៍​ដោយ​ការ​ប្រើ​កាយវិការ​ដូច​ជា ប្រើ​ក្រសែភ្នែក ញាក់​ចិញ្ចើម ឬ​យកដៃ​អង្អែល​ក​របស់​ខ្លួន លទ្ធផល​នេះ​នឹង​បាន​ទទួល​ចំណាប់អារម្មណ៍​ពី​អ្នក​ដទៃ ច្រើន​ជាង​ការ​នៅ​ស្ងប់ស្ងៀម ។

២-​ពិសា​ខ្ទឹមស​ជួយ​ដល់​ការ​ដើរ​កម្សាន្ត​ឱ្យមាន​ភាព​ស្រស់ស្រាយ ៖ ជា​ទូទៅ​អ្នក​ទាំងឡាយ​រមែង​យល់​ថា ខ្ទឹមស​ជា​វត្ថុ​មិន​គួរ​ទទួលទាន​មុន​ពេល​ដើរ​កម្សាន្ត ព្រោះ​អាច​ធ្វើ​ឱ្យ​មាន​ក្លិន​ឆួល ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ខ្ទឹមស​អាច​ធ្វើ​ឱ្យ​ក្លិន​រាង​កាយ​គួរ​មាន​ចំណ​ប់​អារម្មណ៍ ព្រោះ​វា​មាន​សារធាតុ​ប្រឆាំង​នឹង​ជាតិពុល​លើ​ខ្លួនប្រាណ (Antioxidants) និង​ជួយ​លើកតម្កើង​ក្លិន​ខ្លួន​ល្អ​ប្រសើរ ។

៣-​ស្ត្រី​ភាគច្រើន​ពេញចិត្ត​លើ​បុរស​មាន​ពុកមាត់ ៖ នារី​រមែង​មាន​អារម្មណ៍​ថា ពុកមាត់​បុរស​ជា​ផ្នែក​មួយ​មាន​មន្ត​ស្នេហ៍ ព្រោះ​មាន​លក្ខណៈ​ជា​ចាស់ទុំ និង​សមសួន​ជា​បុរស​ពេញ​លក្ខណៈ ប៉ុន្តែ​សូមកុំ​ទុក​ឱ្យ​ពុកមាត់​ដុះ​វែង​ពេក​នាំ​ឱ្យ​រំខាន​ដល់​អារម្មណ៍​ភាគី​ម្ខាង​ទៀត ។ លទ្ធផល​ស្រាវជ្រាវ​បញ្ជាក់​ថា ស្ត្រី​ភាគច្រើន​បាន​ជ្រើសរើស​បុរស​ដែល​រក្សា​ទុក​ពុកមាត់​ដុះ​រយៈពេល​ពី​៥​ទៅ​១០​ថ្ងៃ​ទើប​កោរ​ម្តង ។

៤-​ពណ៌​ក្រហម​ជួយ​បង្កើត​ការ​ទាក់​ចិ​ត្ត ៖ ការ​តុបតែង​កាយ​ដោយ​ពណ៌​ក្រហម ឬ​ពណ៌​ដែល​លេចធ្លោ អាច​ជួយ​ឱ្យ​លោក​អ្នកមាន​សោភ័ណ​ភាព ព្រោះ​ពណ៌​ក្រហម​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​រស់នៅ​ក្នុង​សង្គម​ដ៏​ថ្កុំថ្កើង ។ តាម​ការ​សង្កេត​ឃើញ​ថា អ្នក​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​មាន​នារី​ចាប់អារម្មណ៍​ខ្លាំង​ជាង​ពណ៌​ផ្សេង។

៥-​ចាប់ផ្តើម​សន្ទនា​ក្នុង​ឃ្លា​ងាយស្រួល ៖  មាន​ជម្រើស​ជា​ច្រើន​ដែល​លោក​អ្នក​អាច​ប្រើ​ក្នុង​ការ​និយាយ​ស្តី​ដើម្បី​ស្គាល់គ្នា វិធីសាស្ត្រ​ដែល​ល្អ​បំផុត​គឺ​និយាយ​រាប់រក​គ្នា​ក្នុង​ប្រយោគ​យ៉ាង​ងាយស្រួល ដូច​ជា​ការ​សាកសួរ​ក្នុង​លក្ខណៈ​ធម្មតា​ស្គាល់គ្នា​លើក​ដំបូង ។ ប៉ុន្តែ​អ្វី​ជា​បម្រាម​គួរ​កុំ​និយាយ​បែប​លែបខាយ ឬ​ពាក្យ​ដែល​ភ័យ​ខ្លាច និង​ផ្តល់​ផល​ជា​អវិជ្ជមាន​។

៦-​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​ធ្វើ​ឱ្យ​លោក​អ្នកមាន​រូបរាង​សង្ហា ៖ មនុស្ស​ភាគច្រើន​រមែង​វាយតម្លៃ​លើ​ភាព​ស្រស់​ស្អាត​តាម​រយៈ​មុខមាត់ ប្រសិនបើ​មាន​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​នឹង​មាន​សភាព​ស័ក្តិសម ជួយ​ឱ្យ​អ្នកមាន​មន្ត​ស្នេហ៍ ព្រោះ​កញ្ចក់​របស់​វ៉ែនតា​នឹង​ជួយ​បិទ​បាំង​បរិវេណ​ខាង​មុខ​បាន រួម​ទាំង​ធ្វើ​ឱ្យ​ស្អាត​ជាង​មុន​ផង​ដែរ ។

៧-​ប្រាប់​ពាក្យ​ស្រលាញ់​ត្រង់​ត្រចៀក​ខាងស្តាំ ៖ ប្រសិនបើ​លោក​អ្នក​ចង់​ប្រាប់​ថា​ស្រលាញ់ ឬ​និយាយ​ឱ្យ​គូស្នេហ៍​ពេញចិត្ត គួរ​និយាយ ឬ​ណែនាំ​ប្រាប់​នាង​នៅ​ត្រង់​ត្រចៀក​ខាងស្តាំ ។ ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ការ​ឮ​ពាក្យ​ដែល​ទាក់ទាញ​អារម្មណ៍​តាម​រយៈ​ត្រចៀក​ស្តាំ អាច​ធ្វើ​ឱ្យ​អ្នក​ស្តា​ប់លង់​ស្នេហ៍ និង​ចង​ចាំ​នៅ​ក្នុង​អារម្មណ៍​បាន​រហូត​ដល់​ទៅ  ៦៤,៤៣ ភាគរយ ។

៨-​ប្រើ​បទ​ចម្រៀង​សង់​ទី​ម៉​ង់​ដើម្បី​បំពេ​អារម្មណ៍​គូស្នេហ៍ ៖ ចម្រៀង​សង់​ទី​ម៉​ង់​នឹង​ជួយ​រំងាប់​អារម្មណ៍​គូស្នេហ៍​របស់​អ្នក​បាន​ល្អ ។ លោក​អ្នក​ពិនិត្យ​ពី​អារម្មណ៍​គូស្នេហ៍ ពេល​ខ្លះ​ប្រើ​បទ​ចម្រៀង​សង់​ទី​ម៉​ង់ ឬ​ចម្រៀង​មនោសញ្ចេតនា​អាច​ន​នឹង​បង្កើត​អារម្មណ៍​គូស្នេហ៍​របស់​អ្នក​បាន​ដោយ​ជោគជ័យ ។

៩-​ប្រើ​ក្រសែភ្នែក​ជា​មុន ទោះបីជា​មិន​ទាន់​ស្គាល់គ្នា ៖ ក្រសែភ្នែក គឺជា​ធ្នាក់​ដ៏​សំខាន់​នៃ​ការ​សន្ទនា និង​ជួយ​រឹតចំណង​មិត្តភាព​បាន​ល្អ ព្រោះ​គ្រាន់តែ​ដៀង​កន្ទុយភ្នែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ក៏​អាច​បញ្ជាក់​ពី​អារម្មណ៍​នៃ​យើង​ទាំង​ពីរ អាច​បង្កើន​សម្ព័ន្ធភាព​នឹង​គ្នា​បាន ទោះបីជា​ពេល​ដំបូង​មិន​ទាន់​ស្គាល់គ្នា​ក៏​ដោយ ៕