ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​បា​.​ញ់ ពិតជា​មិន​ប្រណី​ជីវិត​មែន !

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំ​ង ៖ បុគ្គ​លិក​ធនាគារ​​នៅ​​ខេត្ត​កំពង់ឆ្នាំងម្នាក់ ត្រូវ​បាន​រន្ទះបា.ញ់​​​ស្លា.ប់​ភ្លាមៗ​​យ៉ាង​អាណោច​អាធ័ម ​ខណៈ​​​ជិះ​ម៉ូតូ​ត្រឡប់​ពី​មើល​ស្រែ​មក​ផ្ទះ​វិញ​ ហេតុការណ៍​​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ១រសៀល​ថ្ងៃទី១៩ ​មិថុនា ស្ថិតនៅ​ចំណុច​ស្លាត ​ក្នុង​ភូមិ​ចំបក់​ប្រា​សាទ ឃុំ​ក្រាំង​ស្គា…

ខេត្ត​កំពង់ឆ្នាំ​ង ៖ បុគ្គ​លិក​ធនាគារ​​នៅ​​ខេត្ត​កំពង់ឆ្នាំងម្នាក់ ត្រូវ​បាន​រន្ទះបា.ញ់​​​ស្លា.ប់​ភ្លាមៗ​​យ៉ាង​អាណោច​អាធ័ម ​ខណៈ​​​ជិះ​ម៉ូតូ​ត្រឡប់​ពី​មើល​ស្រែ​មក​ផ្ទះ​វិញ​ ហេតុការណ៍​​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ១រសៀល​ថ្ងៃទី១៩ ​មិថុនា ស្ថិតនៅ​ចំណុច​ស្លាត ​ក្នុង​ភូមិ​ចំបក់​ប្រា​សាទ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង ។

យោង​តាម​សំដី​របស់អធិការរង​នគរបាល​ស្រុក​ទឹកផុសមួយ​រូបបានឱ្យ​ដឹង​ថា ​ជនរងគ្រោះ​
​ឈ្មោះ ខ្វែក សុខ អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ប្រា​សាទ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​។

តាម​ប្រភព​​​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​​បាន​ឆ្លៀតពេល​ទំនេ​រ​ថ្ងៃ​អាទិត្យបាន​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ ។ លុះ​ពេលជិះ​​ត្រឡប់មកវិញ ​មេឃក៏ងងឹត​ខ្លាំង​រក​កល​នឹង​ភ្លៀង ក៏បាន​ឈប់​ម៉ូតូ​ហើយ​ដក​ទូរសព្ទ​ចេញពី​ក្នុង​ហោប៉ៅ​បម្រុង​ដាក់​ចូល​ទៅ ក្រោម​កែប ម៉ូតូ​ក្នុង​គោល​បំណង​កុំ​ឱ្យទទឹកទឹកភ្លៀង​ ពេលនោះស្រាប់តែ​មាន​រន្ទះមកបា.ញ់​ស្លា.ប់​នៅនឹង​កន្លែង​តែម្តង ។

​សូមបញ្ជាក់ថា ជនរងគ្រោះ​ខាងលើ​ធ្លាប់​ជា​និស្សិត​នៅ​សាលា​សាកល​វិ​ទ្យាល័យប្រាយ​ហូប ខេត្ត​កំពង់ឆ្នាំង ក្រោយ​ចប់​ការសិក្សា បាន​ចូល​បម្រើការ​ងារ​នៅ​អង្គភាព​ធនាគារ​អម្រឹត ។​រាល់ថ្ងៃ​សៅរ៍​អាទិត្យ​តែងតែ​ឆ្លៀតពេល​ទំនេរ​​​ទៅផ្ទះ ​និង​ឆ្លៀតពេល​ទៅ​មើល​ស្រែ​ជា​រៀងរាល់​សប្តាហ៍​។ ប៉ុន្តែ​គួរ​​ឱ្យសោកស្តាយបំផុត ​បែរមក​​គ្រោះ​អកុសល​បែបនេះទៅវិញ ។

អត្ថបទសរសេរ ដោយ