ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កូរ៉េ​ខាងត្បូង​ប្រមាណ​6​ពាន់​ទៅ​1​ម៉ឺន​តោន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ម៉ៅ លី​ហ្គើ​ស៊ី ឯ​.​ក របស់​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន HYUNDAI INDOCHINA PTE., LTD. របស់​កូរ៉េ​ខាងត្បូង ស្ដី​ពី​សហ​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ម៉ៅ លី​ហ្គើ​ស៊ី ឯ​.​ក របស់​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន HYUNDAI INDOCHINA PTE., LTD. របស់​កូរ៉េ​ខាងត្បូង ស្ដី​ពី​សហ​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​លើ​ការ​នាំ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​កូរ៉េ​ខាងត្បូង និង​បណ្ដា​ប្រទេស​ផ្សេង​ៗ ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​ទៅ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ។

ការ​ចុះហត្ថលេខា​នេះ នឹង​ធ្វើ​ឲ្យ​សុបិន​ក្លាយជា​ការ​ពិត​នៃ​ក្តី​ប្រាថ្នា​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​-​កូរ៉េ​ដែល​ចង់បាន​នោះ គឺ​ការ​នាំ​ចេញ​ផ្លែស្វាយ និង​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​ទៅ​កាន់​កូរ៉េ និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុង​ពិភពលោក ។

ក្រុមហ៊ុន HYUNDAI INDOCHINA PTE., LTD. នឹង​អាច​នាំ​ផ្លែស្វាយ និង​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បាន​ច្រើន ដើម្បី​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​ប្រជា​កសិករ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ជីវភាព​ធូរធា​មួយ​កម្រិត​ថែម​ទៀត ។

លោក ម៉ៅ គន្ធ​ពិសី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ម៉ៅ លី​ហ្គើ​ស៊ី ឯ​.​ក និយាយ​ថា ៖ «​ជំហាន​ដំបូង ក្រុមហ៊ុន​របស់​លោក​នឹង​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ប្រហែលជា​៦​ពាន់​ទៅ​១​ម៉ឺន​តោន​តាម​យន្តហោះ ព្រោះ​សក្ដានុពល​ស្វាយ​មាន​ច្រើន​។ ចម្ការ​របស់​ក្រុមហ៊ុន​ខ្ញុំ មាន​ជាង​៤០០​ហិ​កតា ដែល​មាន​ស្វាយ​ស្រាប់ ប៉ុន្តែ​យើង​នឹង​វិនិយោគ​ទិញ និង​ដាំ​ខ្លួនឯង​បន្ថែម​ពី​៥០០​ទៅ​១​ពាន់​ហិ​កតា​ទៀត » ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​លោក​នឹង​នាំ​ចេញ​ស្វាយ​ចំនួន​៤​ប្រភេទ​នៅ​ជំហាន​ដំបូង រួម​មាន ស្វាយកែវ​រមៀត ស្វាយ​ប៉ម ស្វាយ​ខុសរដូវ និង​ស្វាយកែវចិន ។ ចំណែក​ភាគី​កូរ៉េ​នឹង​ជួយ​ផ្នែក​បច្ចេកទេស និង​រក្សា​លំនឹង​ទីផ្សារ​តម្លៃ​ស្វាយ​ឲ្យ​កម្ពុជា ៕