ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឆ.ក់​ចរន្ត​អគ្គិសនីលង់ទឹក​២​នាក់ ​រក​ឃើញ​ម្នាក់ ​និង​កំពុង​បន្ត​រុករក​ម្នាក់​ទៀត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជន​រង​គ្រោះ​២​នាក់ ក្នុង​ករណី​លង់​លិច​បាត់ ក្នុង​ទឹក​នៅ​អាង​អូរ​ខៃ​ដ​ន ភូមិ​កូន​ដំរី សង្កាត់​និមិត្ត កាលពី​រសៀល​ម្សិលមិញ​(​ថ្ងៃ​ទី​១៧ ខែមិថុនា​) សង្ស័យ​ឆ​.​ក់​ចរន្ត​អគ្គិស​នី…

បន្ទាយ​មាន​ជ័យ ៖ ជន​រង​គ្រោះ​២​នាក់ ក្នុង​ករណី​លង់​លិច​បាត់ ក្នុង​ទឹក​នៅ​អាង​អូរ​ខៃ​ដ​ន ភូមិ​កូន​ដំរី សង្កាត់​និមិត្ត កាលពី​រសៀល​ម្សិលមិញ​(​ថ្ងៃ​ទី​១៧ ខែមិថុនា​) សង្ស័យ​ឆ​.​ក់​ចរន្ត​អគ្គិស​នី នៅ​ខ្យូ​ស​យីហោ «​យក្ស​ធំ ម្ហូប​ឆ្ងាញ់​» បង្ក​ការ​ភ្ញាក់ផ្អើល ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា​នេះ នៅ​បន្ត​រុករក ខណៈ​ជន​រង​គ្រោះ​ម្នាក់​រក​ឃើញ កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ ។ ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ​ឈ្មោះ សែ​ម លឹ​ម ហៀ​ង ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ប្រភព​ថា ការ​ពិនិត្យ​លើ​ជន​រង​គ្រោះ​មាន​ស្នាម​ឆ​.​ក់​ចំណុច​បាតជើង​ទាំង​២ ។ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ ឡេះ ស៊ី​ណា​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ និង​មាន​ទីលំនៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត នៅ​មិន​ទាន់​រក​ឃើញ នៅឡើយ​ទេ មក​ទល់​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា​២០២២ ។

មន្ត្រី​ម្នាក់​និយាយ​ថា ប្រតិបត្តិការ​រុករក​ជន​រង​គ្រោះ​ខាងលើ កាលពី​ល្ងាចម្សិលមិញ​ក្រៅពី​មន្ត្រី និង​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​មាន​ក្រុម​អ្នក​មុជទឹក​ថៃ ចំនួន​១១​នាក់ បាន​មក​ចូលរួម​រុករក​ផង​ដែរ ប៉ុន្តែ​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ថៃ​វិញ ព្រោះ​ទ្វារ​ព្រំដែន​ត្រូវ​បិទ​តាម​ម៉ោង​កំណត់ ។

មន្ត្រី​និយាយ​ថា ក្រុម​អ្នក​មុជទឹក​ថៃ និង​វិល​មក​ជា​ថ្មី ដើម្បី​ជួយ​រុករក​ជន​រង​គ្រោះ​ម្នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​១៨ មិថុនា​នេះ ។

ពាក់ព័ន្ធ​ករណី​សង្ស័យ​ឆ​.​ក់​ចរន្ត​នេះ ប្រភព​ថា ម្ចាស់​ខ្យូ​សបាន​គេចខ្លួន​បាត់​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទែ ។ ដោយឡែក​លោក​វរសេនីយ៍​ព្រំ ពិសិដ្ឋ អធិការរង ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ផ្ទាល់ មិន​អាច​ទាក់ទង​សុំ​កា​អត្ថាធិប្បាយ​លម្អិត​បាន​ទេ​ដោយ​ទូរស័ព្ទ​ចុច​មិន​ចូល ។

គួរ​បញ្ជាក់​ថា នៅ​ចំណុច​ខ្យូ​ស​កើតហេតុ​គេ​ឃើញ​មាន​ខ្សែភ្លើង​ដែល​ត​ភ្ជាប់​ចេញពី​ព្រី​ភ្លើង​មួយ​ខ្សែ ស្ថិត​នៅ​ក្នុង​ទឹក​ដែល​ករណី​នេះ អ្នកស្រុក​លើក​ឡើង​ថា ជា​អំពើ​ធ្វេសប្រហែស​របស់​ម្ចាស់​ខ្យូ​ស ទើប​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង ។

គួរ​បញ្ជាក់​ថា ចំណុច​អាង​អូរ​ខៃ​ដ​ន​ហាក់ ដូច​មាន​ជើងកប ព្រោះ​មាន​អ្នក​រង​គ្រោះ​លង់ទឹក​ស្លា​.​ប់​ជា​បន្តបន្ទាប់​ជិត​១០​នាក់​មក​ហើយ​ៗ មុន​សម័យ​កូ​វី​ដ​នៅ​ចំណុច​ខ្យូ​ស​មួយ​ខាងកើត​កន្លែង​កើតក៏មានបុរស២នាក់លង់ទឹកស្លា.ប់ក្នុងកន្លែងតែ១ដូចករណីខាងលើដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ