ស្តាប់អ្នកមាត់ដាច
បឹងទំពុននៅចំកណ្តាលរាជធានីភ្នំពេញមានទំហំប្រមាណជាង៣ពាន់ហិកតា…ជាកម្មសិទ្ធិរបស់ឧកញ៉ាមួយក្រុមធំ…។ មុនដំបូងមហាជនគិតថា
បឹងទំពុននៅចំកណ្តាលរាជធានីភ្នំពេញមានទំហំប្រមាណជាង៣ពាន់ហិកតា…ជាកម្មសិទ្ធិរបស់ឧកញ៉ាមួយក្រុមធំ…។ មុនដំបូងមហាជនគិតថា
បឹងទំពុននៅចំកណ្តាលរាជធានីភ្នំពេញមានទំហំប្រមាណជាង៣ពាន់ហិកតា…ជាកម្មសិទ្ធិរបស់ឧកញ៉ាមួយក្រុមធំ…។
មុនដំបូងមហាជនគិតថា នឹងមានការអភិវឌ្ឍលឿនលយ…កែប្រែមុខមាត់រាជធានីដូចម្ចាស់គេអួតមិនខាន…ប៉ុន្តែម្ចាស់ថ្លៃ ម្ចាស់ថោកអើយ…លឿនលយលើសពីដង្កូវបាក់ខ្នង…លើសពីដំណើរអណ្តើកអត់ស្នូក…។
មានអស់លោកឧកញ៉ាទាំងឡាយនោះដែលរាប់ទៅមួយក្រុមធំ មិនមែនជាអ្នកអភិវឌ្ឍដូចគ្នាទេ…គេអភិវឌ្ឍខាងបូមដីចាក់បឹងវាតទី…រួចអង្គុយសំកុកចាំលក់…អង្កន់លក់ដូចអ្នកលក់សាច់ជ្រូក សាច់គោ…ទិញប៉ុនណាកាត់ឱ្យភ្លាម…សាច់មួយគីឡូកាត់យក៣ខាំកន្លះ…
ពេលបានជួបជុំគ្នាក្នុងពិធីណាមួយម្តងៗ…ស្តាប់អ្នកមាត់ដាចនិយាយពីរឿងលក់ដី…ទិញដីបឹងទំពុន…អ្នកទិញត្រូវកាត់ឱ្យថៅកែក្រុមហ៊ុនឧកញ៉ា៣៥ភាគរយ…សំអាងថា យក៣៥ភាគរយទៅកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងបរិវេណបឹងទំពុន…ម្នាក់ៗចង់អភិវឌ្ឍបែរជាគ្រវីក្បាលហើយនិយាយថា ហួសហេតុពេកហើយ !
ខ្លះនិយាយដូចដឹងណាស់ថា…ឧកញ៉ាខ្លះលក់បានរាប់សិបលានដុល្លារ…ខ្លះថាដល់រយលានទៅហើយ…យកប្រាក់ទៅអភិវឌ្ឍនៅប្រទេសភូមា…ប្រទេសមីយ៉ាន់ម៉ាឯណោះសោះ…ហើយគិតតែពីកាត់៣៥ភាគរយ…សង្ស័យយកអា៣៥ភាគរយវេចស្ពាយទៅជាមួយដែរទេដឹង ?…។ល។ រឿងបែបនេះមិនអាចស្វែងរកការបំភ្លឺបានទេ ។
ប៉ុន្តែមហាជននាំគ្នាសរសើរ…សរសើរមិនឈប់ទៅលើក្រុមហ៊ុន២-៣ដែលកំពុងសង់បូរីក្នុងបឹងទំពុនថា ជាក្រុមហ៊ុនមានចិត្តអភិវឌ្ឍពិតប្រាកដមែន ។ ជាក្រុមហ៊ុនក្នុងស្រុក…កំពុងជួយលើកមុខ លើកមាត់សង្គម…លើកមុខ លើកមាត់រាជរដ្ឋាភិបាល ដែលជារាជរដ្ឋាភិបាលអភិវឌ្ឍ…ជាក្រុមហ៊ុនយកប្រាក់មកចំណាយក្នុងសង្គម…ជួយសង្គមជាតិ…ដែលផ្ទុយពីថៅកែឧកញ៉ាខ្លះវេចសំពាយទៅជួយសង្គមជាតិដទៃ…ហេ ! ហេ !
សូមកុំច្រឡំថា ការអភិវឌ្ឍក្នុងតំបន់បឹងទំពុន…ជាស្នាដៃម្ចាស់ដីដែលសម្តេចតេជោផ្តល់ឱ្យនោះទេ…គេគ្មានទាន់អភិវឌ្ឍអ្វីនោះ…អភិវឌ្ឍតិចតួចដោយសារតែកាត់យក៣៥ភាគរយពីអ្នកទិញតែប៉ុណ្ណោះ ។
តើអស់លោកឧកញ៉ាណាខ្លះបានក្លាយជាម្ចាស់ដី ម្ចាស់បឹងទំពុនទាំងមូលនេះ ?
អាឡេវ
ចែករំលែកព័តមាននេះ