ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​5​យ៉ាង​បញ្ជាក់​ថា​ការញៀន​កាហ្វេ​មិនមែន​ជា​រឿង​អាក្រក់

8 ឆ្នាំ មុន

កាហ្វេ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​បាត់​ងងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាតិ​កាហ្វេ​អ៊ី​ន​ពិតជា​មាន​លក្ខណសម្បត្តិ​វិជ្ជមាន​ជា​ច្រើន​នៅ​ពេល​ដែល​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​បរិមាណ​មធ្យម​ជា​រៀងរាល់ថ្ងៃ ។ ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​

កាហ្វេ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​បាត់​ងងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាតិ​កាហ្វេ​អ៊ី​ន​ពិតជា​មាន​លក្ខណសម្បត្តិ​វិជ្ជមាន​ជា​ច្រើន​នៅ​ពេល​ដែល​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​បរិមាណ​មធ្យម​ជា​រៀងរាល់ថ្ងៃ ។ ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​ស្តីបន្ទោស​អ្នក​ពី​ការ​ញៀន​កាហ្វេ សូម​លើកយក​ការ​ពិត​ទាំងនេះ​ទៅ​ប្រាប់​ពួក​គេ និង​បន្ត​ទទួលទាន​កាហ្វេ​សំណព្វចិត្ត​របស់​អ្នក ។

១-​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង ៖
អ្នក​ទទួលទាន​កាហ្វេ​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​មើល​មិនជា​នេះ ដោយសារ​ការ​ទទួលទាន​កាហ្វេ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វង្វេង ។ ជំងឺ​ភ្លេចភ្លាំង​ជា​ធម្មតា​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​វ័យ​ចំណាស់ ប៉ុន្តែ​ការ​ទទួលទាន​កាហ្វេ​ទៀងទាត់​នៅ​ពី​ក្មេង​អាច​បញ្ចៀស​ជំងឺ​ដ៏​អាក្រក់​នេះ​ចេញ​ឲ្យ​ឆ្ងាយ ។

២-​ពង្រឹង​ថាមពល​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង
នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍មិនល្អ ឬ​អស់កម្លាំង ជាតិ​កាហ្វេ​អុ​ី​ន​នឹង​បង្កើន​មុខងារ​ខួរក្បាល និង​អារម្មណ៍ ការ​ចង​ចាំ មុខងារ​នៃ​ការ​យល់​ដឹង​ទូទៅ និង​ពេល​មាន​សកម្មភាព​។ ទទួលទាន​កាហ្វេ​នៅ​ពេល​ថ្ងៃ​ដើម្បី​បង្កើន​កម្រិត​ថាមពល​របស់​អ្នក​ឲ្យ​កាន់តែ​ខ្លាំង ។

៣-​សម្រក​ទំងន់ ៖
ជាតិ​កាហ្វេ​អីុ​ន​គឺជា​ធាតុ​ផ្សំ​នៃ​ថ្នាំ​គ្រាប់​ជា​ច្រើន​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ។ ដោយសារ​តែ​វា​អាច​ជួយ​បង្កើន​ការ​រំលាយ​អាហារ​ដើម្បី​បង្កើន​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ប្រហែល​២៩% ចំពោះ​អ្នក​ដែល​មិនសូវ​ធាត់ និង​១០% ចំពោះ​អ្នក​ដែល​ធាត់​ខ្លាំង ។ ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​ត្រូវ​បាន​ជំរុញ​ដោយ​ជាតិ​កាហ្វេ​អី​ុ​ន និង​អុក​ស៊ី​ដ​កម្ម​នៃ​អាស៊ីត​ខ្លាញ់​មានការ​កើនឡើង ។

៤-​កម្លាំង​រាង​កាយ​មាន​ភាព​ប្រសើរ​ឡើង ៖
ជាតិ​កាហ្វេ​អីុ​ន​ដែល​មាននៅ​ក្នុង​កាហ្វេ​អាច​បំបែក​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ បន្ទាប់​មក​ធ្វើ​ឱ្យ​ពួក​វា​ក្លាយជា​ប្រភព​ថាមពល​នៅ​ក្នុង​ឈាម​។ អាស៊ីត​ខ្លាញ់​បាន​មក​ពី​ជាលិកា​ខ្លាញ់ ហើយ​អាច​បង្កើន​ដំណើរការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រហែល ១២%​ជា​មធ្យម ។

៥-​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ៖
អ្នក​ដែល​ទទួលទាន​កាហ្វេ​ទៀងទាត់​អាច​កាត់​បន្ថយ​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជា​ពិសេស​ហានិភ័យ​នៃ​ជំងឺ​នេះ​មានការ​ធ្លាក់​ចុះ​ប្រហែល​៤២%​។ ភាពស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ ៕