ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​ដាច់​ឆ្នាំ​ទេ !

7 ឆ្នាំ មុន

អា​ឡេវមិន​ដែល​បាន​ចេញ​ទៅ​លំហែ​កំសាន្ត​នៅ​ទីណា​ទេ​…​យូរ​ៗ​បាន​ចេញ​ទៅ​ម្តង​…​ពិតជា​ប្លែក​ភ្នែក ប្លែក​ត្រចៀក​មែន !

អា​ឡេវមិន​ដែល​បាន​ចេញ​ទៅ​លំហែ​កំសាន្ត​នៅ​ទីណា​ទេ​…​យូរ​ៗ​បាន​ចេញ​ទៅ​ម្តង​…​ពិតជា​ប្លែក​ភ្នែក ប្លែក​ត្រចៀក​មែន !

ថ្ងៃមុន​បាន​ទៅ​ចូលរួម​ក្នុង​មង្គលការ​ធំ​មួយ​នៅ​កោះ​ពេជ្រ បាន​ជួប​មិត្តភក្តិ​ច្រើន​នាក់​ជា​ប្រធាន​ក្រុមហ៊ុន​…បាន​ជួប​ប្រធាន​ក្រុមហ៊ុន​អាជីវកម្ម​ធំ​មួយ​…
– សួស្តី​លោក​ប្រធាន​…​យូរ​ៗ​ជួប​គ្នា​ម្តង​…​សូម​ជូនពរ​សុខភាព​ល្អ និង​ជោគជ័យ ព្រោះ​ឆ្នាំ​ថ្មី ឆ្នាំ២០១៧ ឈាន​មក​ជិត​ដល់​ហើយ​…​សូម​សំណាងល្អ​…

លោក​ប្រធាន​ក្រុមហ៊ុន​ជា​ក្លើ​បាន​ឆ្លើយ​តប​តាម​រយៈ​អោប​គ្នា ដោយ​ស្និទ្ធស្នាល និង​ជូនពរ​តប​វិញ​ដោយ​ញញឹម​…​បន្ទាប់​ពី​អង្គុយ​កៅអី​ជាប់​គ្នា​មក​…​សម្លាញ់​ខ្ញុំ​ខ្សិ​ប​ថា
– ដាច់​ឆ្នាំ​ជិត​មក​ដល់​មែន​…​ប៉ុន្តែ​ដាច់​ឆ្នាំ​គឺ​ដាច់ខ្យល់ !…​មិន​ចង់ឱ្យ​ដាច់​ឆ្នាំ​មក​ដល់​ឆាប់​ៗ​ទេ​…​ខ្លាច​បង្វិល​មិន​ទាន់​…​ខ្ញុំ​មិន​ចង់​ដាច់​ឆ្នាំ​ទេ !!
ខ្ញុំ​ឆ្ងល់​ក៏​ឆ្លើយ​តប​ទៅ​វិញ​របៀប​ប្រដៅ
– រឿង​អី​ខ្លាច​បង្វិល​មិន
ទាន់ ? ធម្មតា​ទេ ការ​រក​ស៊ី​…​ពេល​រៀប​ដាច់​ឆ្នាំ​យើង​ត្រូវ​សង​គេ​…​គេ​សង​យើង​…​ធ្វើ​ម៉េច​ឱ្យ​ដាច់​ឆ្នាំ​បាន​ចប់​បំណុល​ទៅ​វិញ​ទៅ​មក​ដើម្បី​យក​ហុងស៊ុយ​…
ក្លើ​ខ្ញុំ​ឆ្លើយ​ភ្លាម​គ្មាន​ប្រណី ព្រមទាំង​ធ្វើ​មុខស្ងួត​…
– មិនមែន​រឿង​សង​ទៅ​…​សង​មក​ទេ​…​រឿងរ​កសី​ុ​សង​ទៅ សង​ម៉ោ​ជា​រឿង​ធម្មតា​…​អា​រឿង​មិនធម្មតា គឺ​ឱ្យ​តែ​ដាច់​ឆ្នាំ​គេ​សុំ​នោះ​សុំ​…​សុំ​ឱ្យ​ជួយ​រឿង​បង់​កេ​…​ខ្លះ​សុំ​២០០​តុ ខ្លះ​៣០០​តុ​…​យ៉ាងតិច​១០០​តុ​…​ខ្ញុំ​មិន​ចង់ឱ្យ​មាន​ដាច់​ឆ្នាំ​ឆាប់​ទេ​…​ចាំ​យូរ​ឆ្នាំ​ទៀត សឹម​ដាច់​ឆ្នាំ​កាន់តែ​សប្បាយ​…​។ អ្នក​ដែល​សុំ​មុខ​ដដែល​ៗ…​ថ្នាក់លើ​ខ្ពស់​គេ​មិន​ដែល​សុំ​ទេ​…​ច្រើន​តែ​ថ្នាក់​កណ្តាល​…​ថ្នាក់​ដែល​កាន់​អំណាច​…

ពិបាក​ណាស់​ក្លើ​អើយ​…​និយាយ​ចំ​ពេក​ខ្លាច​គេ​ធ្វើបាប​…​ខ្លាច​គេ​ខឹង​…​ណ្ហើយ​និយាយ​ប៉ុណ្ណឹង​បាន​ហើយ​…​លើក​កែវ​មួយ​សិន​ឱ្យ​វា​កាត់សាញ​…
ហេ ! ហេ !
           អា​ឡេវ