ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្រួន​ក្រុងព្រះសីហនុ ផ្ទុះអាវុធ​តដៃ​ជា​លើក​ទី​២ បង្ក​ឱ្យ​អធិការរង​ម្នាក់​រង​របួស

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ ប្រភពឱ្យ​ដឹងថា លោក​អធិការរង​ម្នាក់​ត្រូវ​បាន​រង​របួសជើងខាងស្តាំ ​បន្ទាប់ពី​ត្រូវ​បាន​ជន​បង្ក​ដែលគេដឹងថា ​ជា​ជនជាតិ​វៀតណាម​ (ជាក្រុម​ធ្វើដំណើរ​មក​ពី​ភ្នំពេញ) ​បាន​តដៃ​ជា​មួយ​​សមត្ថកិច្ច ​ខណៈ​​ដែល​កម្លាំង​ចម្រុះ​កំពុង​ចុះ​ឆែក​​ឆេររក​អាវុធជាតិផ្ទុះ ​នៅ​ចំណុច​ផ្លូវកាត់​អា​ឡាំង​ដឺ​ឡុង​…

ខេត្ត​ព្រះសីហនុ ៖ ប្រភពឱ្យ​ដឹងថា លោក​អធិការរង​ម្នាក់​ត្រូវ​បាន​រង​របួសជើងខាងស្តាំ ​បន្ទាប់ពី​ត្រូវ​បាន​ជន​បង្ក​ដែលគេដឹងថា ​ជា​ជនជាតិ​វៀតណាម​ (ជាក្រុម​ធ្វើដំណើរ​មក​ពី​ភ្នំពេញ) ​បាន​តដៃ​ជា​មួយ​​សមត្ថកិច្ច ​ខណៈ​​ដែល​កម្លាំង​ចម្រុះ​កំពុង​ចុះ​ឆែក​​ឆេររក​អាវុធជាតិផ្ទុះ ​នៅ​ចំណុច​ផ្លូវកាត់​អា​ឡាំង​ដឺ​ឡុង​ ស្ថិត​ក្នុង​ភូមិ6 សង្កាត់​លេខ4 ក្រុង​​​​ព្រះសីហនុ ​​កាលពី​វេលា​ម៉ោង០៩ និង២០នាទី​យប់​ថ្ងៃទី១៥ ​មិថុនា ២០២២។

យ៉ាងណា ​ករណីខាងលើ កោះ​សន្តិភាព​​​នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​សមត្ថកិច្ច​នៅ​ឡើយ​​ទេ ដោយនឹងធ្វើការផ្សាយបន្តទៀត ​។

សូមរំលឹក​ដែរ​ថា នៅថ្ងៃដដែលនោះ វេលាម៉ោង១២ និង៤០នាទីកណ្តាលអធ្រាត្រ ក៏​មានករណី​​​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ផងដែរ​ ពីក្រុម​​ជនជាតិ​ចិន​​ដែល​បាន​បាញ់​ប្រមាណ​៩​គ្រាប់ នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង​ក្បែរ​សណ្ឋាគារ​ស៊ី​ហួ ស្ថិត​ក្នុង​ឃុំ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ​បង្ក​ឲ្យ​មនុស្ស​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​ខាងស្ដាំដូចគ្នា ហើយត្រូវ​បានបញ្ជូន​​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ថៃ​ខាង ក្រុងព្រះសីហនុ ។ សូមអាន៖ ចិន​បា.ញ់​គ្នា​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​​​ផ្អើល​កណ្តាល​ក្រុងព្រះសីហនុ

អត្ថបទសរសេរ ដោយ