ពិតជាអស្ចារ្យដែលការសិក្សាស្រាវជ្រាវបានបង្ហាញប្រយោជន៍ដ៏ច្រើនរបស់ស្លឹកស្វាយក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ដំបៅក្រពះ និងមហារីក ព្រមទាំងជួយធ្វើអោយសក់ដុះច្រើនជាដើម ។

១ ហេតុអ្វីស្លឹកស្វាយអាចព្យាបាលជំងឺទឹកនោមផ្អែម?
ស្លឹកស្វាយអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ដោយសារឥទ្ធិពលរបស់វាទៅលើការរំលាយអាហារជាតិខ្លាញ់ ។ ការកើនឡើងកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីតជារឿយៗត្រូវបានផ្សាភ្ជាប់ជាមួយនឹងភាពធន់នឹងអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។
នៅក្នុងការសិក្សាមួយ គេបានផ្តល់សារធាតុដែលចម្រាញ់ចេញពីស្លឹកស្វាយដល់សត្វកណ្តុរ ។ បន្ទាប់ពីពីរសប្តាហ៍ពួកគេបាន បង្ហាញពីកម្រិតទ្រីគ្លីសេរីត ( triglyceride)និងជាតិស្ករក្នុងឈាមចុះទាបយ៉ាងខ្លាំង ។

ការសិក្សាលើសត្វកណ្តុរបានរកឃើញថា ការប្រើសារធាតុចម្រាញ់ពីស្លឹកស្វាយចំនួន១០០មីលីក្រាម ក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួនមនុស្សកាត់បន្ថយការលើសជាតិខ្លាញ់ក្នុងឈាមដែលជាស្ថានភាពដែលត្រូវបានសម្គាល់ដោយកម្រិតទ្រីគ្លីសេរីត និងកូលេស្តេរ៉ុលខ្ពស់មិនធម្មតា។
នៅក្នុងការសិក្សាមួយដែលប្រៀបធៀបសារធាតុចម្រាញ់ចេញពីស្លឹកស្វាយ និងថ្នាំជំងឺទឹកនោមផ្អែមឈ្មោះ glibenclamide ក្នុងសត្វកណ្តុរ ដែលមានជំងឺទឹកនោមផ្អែម គេរកឃើញថា កណ្តុរ ដែលបានផ្តល់សារធាតុចម្រាញ់ចេញពីស្លឹកស្វាយមានកម្រិតជាតិស្ករក្នុងឈាមទាបជាងក្រុមដែលគេផ្តល់ថ្នាំ glibenclamide បន្ទាប់ពីពីរសប្តាហ៍ ។ ប៉ុន្តែគេត្រូវការសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើប្រសិទ្ធភាពរបស់ស្លឹកស្វាយក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ។

២ ស្លឹកស្វាយអាចព្យាបាលដំបៅក្រពះ
ស្លឹកស្វាយ និងផ្នែកផ្សេងទៀតនៃស្វាយត្រូវបានគេប្រើប្រាស់ ជាប្រវត្តិសាស្ត្រ ដើម្បីជួយដល់ដំបៅក្រពះ និងបញ្ហារំលាយ អាហារផ្សេងទៀត ។ ការសិក្សាមួយទៅលើសត្វបានរកឃើញថា ការផឹកតែចម្រាញ់ចេញពីស្លឹកស្វាយ ក្នុងកម្រិត២៥០ ទៅ១,០០០ មីលីក្រាម ក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយមនុស្សបានបន្ថយជំងឺដំបៅ ក្រពះ ។ ការសិក្សារមួយទៀតបានរកឃើញ លទ្ធផលស្រដៀងគ្នាដោយ សារធាតុ mangiferin ធ្វើអោយប្រសើរឡើងវិញ ប្រព័ន្ធរំលាយ អាហារដែលមានបញ្ហា ។
៣ ស្លឹកស្វាយអាចប្រឆាំងនឹងជំងឺមហារីក
ការស្រាវជ្រាវជាច្រើនបង្ហាញថា mangiferin នៅក្នុងស្លឹកស្វាយ អាចមានសក្តានុពលប្រឆាំងមហារីក ព្រោះវាប្រឆាំងនឹងការរលាក ។ ការសិក្សាស្រាវជ្រាវបង្ហាញអំពីឥទ្ធិពលជាក់លាក់ប្រឆាំងនឹងជំងឺមហារីកឈាម មហារីកសួត មហារីកខួរក្បាល មហារីកសុដន់ មហារីក មាត់ស្បូន និងមហារីកក្រពេញប្រូស្តាត។
៤ ស្លឹកស្វាយជួយជំរុញការលូតលាស់សក់
សារធាតុចំរាញ់ចេញពីស្លឹកស្វាយអាចត្រូវបានគេប្រើនៅក្នុងផលិតផលសក់មួយចំនួន ។ ទោះយ៉ាងណាក៏ដោយមានភស្តុតាងវិទ្យាសាស្ត្រ តិចតួច ដើម្បីគាំទ្រការអះអាងទាំងនេះ ។

យ៉ាងណាមិញ ស្លឹកស្វាយ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារឫសសក់របស់អ្នកពីការខូចខាត ។ បន្ថែមលើនេះ វាអាចជួយដល់ការលូតលាស់សក់ ។
៥ គេប្រើប្រាស់ស្លឹកស្វាយដូចម្តេច ដើម្បីព្យាបាលជំងឺ?
គេច្រើនប្រើស្លឹកស្វាយដោយយកវាធ្វើជាតែសម្រាប់ផឹក ។ ដើម្បីធ្វើតែ ស្លឹកស្វាយ អ្នកអាចយកស្លឹកស្វាយស្រស់ពី១០ ទៅ១៥សន្លឹកដាំជាមួយទឹកចំណុះ១៥០ មីលីលីត្រ ៕
ចែករំលែកព័តមាននេះ