ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បា.ញ់​គ្នា​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​​​ផ្អើល​កណ្តាល​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បាន​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទ​កណ្ដាល​ក្រុង​ទាំង​កណ្ដាល​អធ្រាត្រ បន្ទាប់​ពី​ជនជាតិ​ចិន​១​ក្រុម​បាន​បា.ញ់​ប្រមាណ​

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បាន​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទ​កណ្ដាល​ក្រុង​ទាំង​កណ្ដាល​អធ្រាត្រ បន្ទាប់​ពី​ជនជាតិ​ចិន​១​ក្រុម​បាន​បាញ់​ប្រមាណ​៩​គ្រាប់ នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង​ក្បែរ​សណ្ឋាគារ​ស៊ី​ហួ ស្ថិត​ក្នុង​ឃុំ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ វេលា​ម៉ោង​១២​និង​៤០​នាទី​កណ្ដាលអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ និង​បង្ក​ឲ្យ​មនុស្ស​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​ខាងស្ដាំ ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ថៃ​ខាង ក្រុងព្រះសីហនុ ។

ជុំវិញ​ករណី​ផ្ទុះអាវុធ​កក្រើក​ក្រុងព្រះសីហនុ​ទាំង​កណ្ដាលអធ្រាត្រ​នេះ បើ​តាម​ក្រុម​កម្មករ​សំណង់​ដែល​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​សម្រាក​​​លង់លក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្បែរ​កន្លែង​កើតហេតុ​នេះ ស្រាប់តែ​ឮ​សម្លេង​បាញ់​ដោយ​កាំភ្លើង​​ជា​ច្រើន​គ្រាប់ ធ្វើ​ឲ្យ​ពួក​គាត់​ភ្ញាក់​ពី​ដំណេក និង​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​ក៏​ពុំ​ហ៊ាន​ចេញ​​មក​មើល​ជា​ចំហ​នោះ​ទេ ។

ពួក​គេ​និយាយ​ថា រហូត​បាន​មួយសន្ទុះ ទើប​នាំ​គ្នា​លួច​មើល​តាម​ចន្លោះ​ប្រហោង​ឃើញ​រថយន្ត​ចំនួន​៣​គ្រឿង បាន​បើក​ចេញពី​កន្លែង​កើតហេតុ យ៉ាង​លឿន ស្នូរ​រថយន្ត​យ៉ាង​កក្រើក​ដោយ​បន្សល់​ទុក​ស្នាម​ឈា.ម និង​សំបក​គ្រាប់​ជាច្រើនផងដែរ ។

មិនយូរ​ប៉ុន្មាន ក៏​ឃើញ​សមត្ថកិច្ច​ប៉ូ​លី​ស​មក​ដល់​កន្លែង​កើតហេតុ ។ ចំពោះ​ហេតុការណ៍​មុន​កើតហេតុ មាន​សកម្មភាព​បែប​ណា​នោះ​ ពួក​គាត់​ពុំ​បានដឹង​អ្វី​ទេ ព្រោះ​វេលា​ម៉ោង​នេះ​ជា​ម៉ោង​ដែល​ពួក​គាត់​កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក​ពេញបន្ទុក​ទៅ​ហើយ ។

ដោយឡែក បើ​យោង​តាម​ប្រភព​ចុង​ក្រោយ គិត​មក​ដល់​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ តាម​ប្រភព​ក្រៅផ្លូវការ​ពី​សមត្ថកិច្ច​បាន​បង្ហើប​ថា ជុំវិញ​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្ត​សញ្ញាណ និង​មុខសញ្ញា​បាន​ហើយ ព្រោះ​ហេតុការណ៍​នេះ កើតឡើង​ដោយសារ​តែ​មាន​ជម្លោះ​រឿង​លុយកាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​ និង​អាជ្ញាធរ បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​​ម៉ាក​Audi ដែល​គេ​សង្ស័យ​ថា ​ជា​រថយន្ត​របស់​ក្រុម​ខ្មាន់កាំភ្លើង បាន​យក​ទៅ​​ប្លុង​​ចោល​នៅ​ស្រុក​​ព្រៃ​នប់ ដែល​មាន​ចម្ងាយ​ប្រមាណ​៤៣​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ ។

ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អត្តសញ្ញាណ​ជន​រង​គ្រោះ និង​ជន​បង្ក កុំ​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ទម្លាយ​នៅឡើយ​ទេ ព្រោះ​សំណុំរឿង​នេះ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ចាប់ខ្លួន​ជន​បង្ក យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​មុខសញ្ញា​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​បាន​អស់ហើយ ដែល​សង្ស័យ​ថា មិន​ខុស​ពី​ស្នាដៃ​ «​បងធំ​ចិន​»​ បង្ក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ