ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង​បុណ្យអុំទូក​អ្នកទេសចរ​ទៅ​កម្សាន្ត​ច្រើន​នៅ​ខេត្តមណ្ឌលគិរី

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ពោរពេញ​ដោយ​អ្នកទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចាប់ពី​ថ្ងៃ​ទី ១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

ផ្ទះសំណាក់ សណ្ឋាគារ​និង​រី​សត ពុំ​មាន​បន្ទប់​ទំនេរ​ទេ ។

ខេត្តមណ្ឌលគិរី ៖  ពោរពេញ​ដោយ​អ្នកទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចាប់ពី​ថ្ងៃ​ទី ១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

ផ្ទះសំណាក់ សណ្ឋាគារ​និង​រី​សត  ពុំ​មាន​បន្ទប់​ទំនេរ​ទេ ។ ភាគច្រើន​ភ្ញៀវ​ដែល​ទៅ​សម្រាក​នា​ឱកាស​បុណ្យអុំទូក​នោះ​សុទ្ធសឹងតែ​បាន​កក់​បន្ទប់​ទុក​មុន​ទើប​មាន​បន្ទប់​សម្រាក បើ​មិន​ដូច្នេះ​ទេ​គឺ​ត្រូវ​បោះ​តង់ ។

អ្នកទេសចរ​ម្នាក់​ពី​ខេត្តកំពង់ចាម​និយាយ​ថា ពួក​គាត់​ទៅ​មណ្ឌលគិរី​លើក​ទី​មួយ​លក្ខណៈ​ជា​ក្រុម ហើយ​បាន​ស្នាក់​នៅផ្ទះ​សំណាក់​ជនជាតិភាគតិច​នៅ​ភូមិ​ចំការ​តែ ក្រុង​សែន​មនោ​រម្យ ។ ប្រុស​ៗ​បាន​បោះ​តង់​គេង​ផ្ទាល់​ដី​ដោយសារ​តែ​អស់​បន្ទប់​ផ្ទះសំណាក់ ចំណែក ស្រី​ៗ​ស្នាក់​នៅ​ក្នុង​បន្ទប់​រួម​គ្នា​ក្នុង​តម្លៃ​៤៨.០០០​រៀល ក្នុង​មួយ​យប់ ។  ចំពោះ​ថ្លៃ​អាហារ និង​ការ​ស្នាក់​នៅ ពួក​គាត់​ទទួលយក​បាន គឺ​មាន​តម្លៃ​សមរម្យ តែ​មិន​មាន​កន្លែង​ស្នាក់​នៅ​គ្រប់គ្រាន់​ដោយសារ​តែ នៅ​តាម​បន្ទប់​ផ្ទះសំណាក់​ក្នុង​ខេត្ត​ត្រូវ​ភ្ញៀវ​កក់​អស់​ទៅ​ហើយ ។

អ្នកគ្រប់គ្រង​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា លោក​ផុ​ន សា​វឿ​ន និយាយ​ថា រដូវ​បុណ្យអុំទូក​មាន​អ្នកទេសចរ​ជាតិ​ទៅ​កម្សាន្ត​ចំនួន​៥.២១៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១៥៥​នាក់ ។ ចំពោះ​ការ​លក់ដូរ ម្ហូបអាហារ គឺ​តម្លៃ​ដូច​ថ្ងៃ​ធម្មតា ។

អាជីវករ​ម្នាក់​លក់​ផ្លែ​ឈើ​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ឈ្មោះ​វ៉ា​ន់ និយាយ​ថា គាត់​លក់ដូរ​ដាច់​ជាង​ថ្ងៃ​ធម្មតា ពីព្រោះ​មាន​ភ្ញៀវ​ចេញចូល​ច្រើន ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​អំឡុង​ពេល​បុណ្យអុំទូក​ឆ្នាំ​នេះ មានការ​កើនឡើង ។ ខេត្តមណ្ឌលគិរី​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​១១.២១២​នាក់​កើន​៧,៩៥%​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​១០.៩៩២​នាក់​កើន​៩,១៨%​ធៀប​នឹង​បុណ្យអុំទូក​ឆ្នាំ​២០១៤  និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​២២០​នាក់ ថយ​ចុះ​៣១,០៣% ធៀប​នឹង​បុណ្យអុំទូក​ឆ្នាំ​២០១៤ ៕