ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់ខ្លួនទាល់តែបាន ក្រោយ​សំ​ឡុ​ត​ក្មេង​២​នាក់​យក​​បាន​ក្រ​វិលនិង​ទូរ​ស័ព្ទ​​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ ជន​សង្ស័យម្នាក់ត្រូវសមត្ថកិច្ចតាមចាប់​ខ្លួន​​បាន​ ក្រោយធ្វើ​សកម្មភាព​គំរាម​និង​សំឡុង​ក្មេង​ស្រីអាយុ​៨ឆ្នាំម្នាក់​និង១១ឆ្នាំម្នាក់​ ដែល​​ជា​បងប្អូន​បង្កើតនឹងគ្នា​​​ដោះ​យក​បាន​ក្រ​វិល​​១គូ និង​ទូរ​សព្ទ័​ដៃ​១​គ្រឿង ខណៈ​ឪពុ​ក​និង​ម្តាយ​ចេញ​ទៅ​ស៊ី​ឈ្នួល​គេ​ទុក​កូនស្រី​ទាំង​ពីរ​ឲ្យ​នៅចាំ​ផ្ទះ​​ស្ថិតនៅ​​ដាច់​ស្រយាល​ពី​អ្នកភូ​មិ​។ ​ជន​សង្ស័យខាងលើ ឈ្មោះកែវ សេង​ហុង​…

ខេត្ត​ក្រចេះ​ ៖ ជន​សង្ស័យម្នាក់ត្រូវសមត្ថកិច្ចតាមចាប់​ខ្លួន​​បាន​ ក្រោយធ្វើ​សកម្មភាព​គំរាម​និង​សំឡុង​ក្មេង​ស្រីអាយុ​៨ឆ្នាំម្នាក់​និង១១ឆ្នាំម្នាក់​ ដែល​​ជា​បងប្អូន​បង្កើតនឹងគ្នា​​​ដោះ​យក​បាន​ក្រ​វិល​​១គូ និង​ទូរ​សព្ទ័​ដៃ​១​គ្រឿង ខណៈ​ឪពុ​ក​និង​ម្តាយ​ចេញ​ទៅ​ស៊ី​ឈ្នួល​គេ​ទុក​កូនស្រី​ទាំង​ពីរ​ឲ្យ​នៅចាំ​ផ្ទះ​​ស្ថិតនៅ​​ដាច់​ស្រយាល​ពី​អ្នកភូ​មិ​។

​ជន​សង្ស័យខាងលើ ឈ្មោះកែវ សេង​ហុង​ អាយុ២៤ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ និង​ជាមុ​ខ​សញ្ញាចាស់​ធ្លាប់​ជាប់ពន្ធ​គារ​កន្លង​មក​ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទាំង​ពីរ ១-ឈ្មោះ ប្រាល់ សុ​ភណ្ឌ័ អាយុ១១ឆ្នាំ និង២-ឈ្មោះ ប្រាល់ សុ​ផៃ អាយុ៨ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។ មុន​ពេល​កើតហេតុ​ ឪពុក​និង​ម្តាយ​របស់​ពួកគេ​ជាប់​រវល់​ទៅ​ដេីរ​ឈ្នួល​ធ្វើការ​ឲ្យ​គេ ដោយ​ទុក​កូនស្រី​ទាំងពីរ​នៅចាំ​ផ្ទះ​តែ​ពី​នាក់​បងប្អូន ។

​ក្រោយពី​ធ្វើការ​សាកសួរ​ ជនសង្ស័យ​ថា រូបគេ​ឃេីញ​ផ្ទះ​ជនរងគ្រោះ​នៅ​ដាច់​ស្រ​យាលពី​គេ​ផង​នោះ ក៏​ចូល​ទៅ​ធ្វេី​សកម្មភាព​ដោយ​ស្រែក​សំ​ឡុ​ត​និង​គំរាម​ឲ្យ​ក្មេងស្រី​ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន ដោះ​យក​ក្រវិល​ម្នាក់១គូរ (ផ្លា​ក​ទី​ន) ស្មេី​ទម្ងន់១ជី និង​ទូរ​សព្ទ័​ចុច​ពិល​ចំនួន០១គ្រឿង ក្រោយពី​បាន​ធ្វេី​សកម្មភាព​រួច​ក៏បាន​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កំណត់​មុខសញ្ញា​និង​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​។

​បច្ចុប្បន្ន​ជនសង្ស័យ​​​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ចូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

សូមបញ្ជាក់ដែរ​ថា ការចាប់ខ្លួនបាននេះ គឺក្រោយ​លោកស្រីអនុ​ភូមិ​ស្រែ​ត្រែងបាន​រាយការណ៍​ទៅ​នគរបាល​រដ្ឋបាល​ប៉ុ​ស្ត៍​ក្បាលដំរី​ថា មាន​ករណី​(​កំហែង​យក​) មួយ​កើតឡើងនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ លុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ស្រុក បាន​សហ​​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ដំរី បាន​ចុះ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​លើ​ផ្ទះ​របស់​គេ និង​យក​មក​ធ្វើការ​សាកសួរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ