ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! មិន​ព្រម​ស្រលាញ់ តាម​ចាក់​សាំង​ដុត​ដល់​ក្នុង​ហាង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តែងតែ​បបួល​នារី​ម៉ាស្សា​មក​រស់នៅ​ជាមួយ​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ តែ​នាង​មិន​ព្រម ស្រាប់តែ​នៅ​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តែងតែ​បបួល​នារី​ម៉ាស្សា​មក​រស់នៅ​ជាមួយ​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ តែ​នាង​មិន​ព្រម ស្រាប់តែ​នៅ​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​រូប​នោះ​កាន់​សាំង​ប្រហែល​៣​លី​ត្រ​និង​ដែកកេះ​១​បំណង​ទៅ​ដុត​សម្លាប់​នារី​ដែល​ខ្លួន​ស្រលាញ់​និង​ដុត​សម្លាប់​ខ្លួនឯង តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​រត់​ចូល​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ 9999 ផ្ទះ​លេខ​៣៧៥ ផ្លូវ​២០០៤ ស្ថិត​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ប៉ង​ដុត​សម្លាប់​ស្រី​ដែល​ខ្លួន​ស្រលាញ់​នេះ​ឈ្មោះ អៀម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី មានស្រុក​កំណើត​ភូមិ​ត្នោត​ស្វាយ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ ដុត​សម្លាប់​អ្នក​ដទៃ​ឲ្យ​ស្លាប់​ជាមួយ​ខ្លួន តែ​មិន​បាន​សម្រេច ។ ចំណែក​នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ ជានា​រី​ម៉ាស្សា​នៅផ្ទះ​ម៉ាស្សា​យីហោ 9999 ។

មន្ត្រី​អាវុធហត្ថ​បន្ត​ថា ជនសង្ស័យ​បាន​ស្រឡាញ់​នារី​រង​គ្រោះ​រយៈពេល​ជាង​ពី​រខែក​មក​ហើយ ហើយ​ជនសង្ស័យ​តែងតែ​បបួល​នាង​ឲ្យ​ឈប់​ធ្វើ​ជានា​រី​ម៉ាស្សា មក​រស់នៅ​ជាមួយ​ខ្លួន ប៉ុន្តែ​នារី​រង​គ្រោះ​មិន​ព្រម ដោយសារ​មិន​ស្គាល់​អំពី​សាវតារ​ជនសង្ស័យ​ច្បាស់លាស់ ។ លុះ​នៅ​យប់​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​បាន​មក​រក​នារី​រង​គ្រោះ​ដល់​កន្លែង​ម៉ាស្សា ដោយ​មាន​កាន់​ថង់​មួយ​ដាក់​ដប​សាំង​ប្រហែល​៣​លី​ត្រ និង​កាន់​ដែកកេះ​១ ដើម្បី​ដុត​សម្លាប់​នារី​រង​គ្រោះ​ដែល​ខ្លួន​ស្រលាញ់ និង​ដុត​សម្លាប់​ខ្លួនឯង ប៉ុន្តែ​នារី​រង​គ្រោះ​ឃើញ​ទាន់​ក៏​រត់​ចូល​ទៅ​ក្នុងផ្ទះ ហើយ​ជនសង្ស័យ​បាន​ដេញ​តាម និង​ចាក់​សាំង​ដុត​ក្នុងផ្ទះ​តែ​ម្តង ។

មន្ត្រី​អាវុធហត្ថ​បញ្ជាក់​ថា ខណៈ​ពេល​ដេញ​ចូល​ទៅ​ដុត​ដល់​ក្នុងផ្ទះ​នោះ ម្ចាស់ផ្ទះ និង​អ្នក​នៅ​ជាមួយ​ឃើញ​ក៏​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​មិន​បណ្ដាល​ឲ្យ​ឆេះ​ស្លាប់​ឡើយ ដោយ​គ្រាន់តែ​បណ្ដាល​ឲ្យ​រង​របួស​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់​ហាង​ម៉ាស្សា​យីហោ 9999 ។

ក្រោយ​ពេល​បង្កហេតុ​រួច ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​ទាន់​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ហើយ​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​បន្ត​នីតិវិធី ៕