ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពតមាន​គម្រោង​ដកហូត​ដី​មាត់​ព្រែក​​ឱ្យ​រដ្ឋ​យក​មក​គ្រប់​គ្រង​​វិញ​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​អាជ្ញាធរ​ខេត្តកំពត ​មាន​លោក​ចាន់​ រឹទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពត ​រួម​ទាំង​លោក​ស​ សា​រិ​ន ​ប្រធាន​កា​រិ​យា​ល័យជលផល…

ខេត្តកំពត ៖ ​អាជ្ញាធរ​ខេត្តកំពត ​មាន​លោក​ចាន់​ រឹទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពត ​រួម​ទាំង​លោក​ស​ សា​រិ​ន ​ប្រធាន​កា​រិ​យា​ល័យជលផល ​រួម​ដំណើរ​លោក​ដា​ញ់​ សារី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​ខេត្ត​, ​លោក​នាក់ ​សុ​វ​ណ្ណា​រី​ អភិបាលស្រុក​ទឹកឈូ​ និង​មន្ត្រី​ មក​ពី​​មន្ទីរ​ផ្សេង​ៗ​ទៀត​ ដឹកនាំ​ដោយ​លោក​សេង​ សេរី​បុត្រ ​អភិបាលរង​ខេត្ត ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែមិថុនា នេះ ​បាន​ចុះ​មក​ពិនិត្យ​ដី​មាត់​ព្រែក​ត្រង់​ចំណុច​ផ្លូវ​វាង​ស្ពាន​ក្បាល​រមាស​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ​ ឃុំ​ជុំ​គ្រៀល ​ស្រុក​ទឹកឈូ​ ខេត្តកំពត​។

​ទោះជា​មន្ត្រី​នៅ​តាម​មន្ទីរ​នានា​ចុះ​មក​ពិនិត្យ​នៅ​មាត់​ព្រែក​ស្ពាន​ក្បាល​រមាស​នេះ​យ៉ាងណា​ក៏ដោយ​ក៏​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​និយាយ​លំអិត​អោយ​ដឹង​ជា​ផ្លូវការ​នៅឡើយ​ដែរ​។ ​តែ​លោក​សេង​ សេរី​បុត្រ ​អភិបាលរង​ខេត្ត​បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៌​មាន​យ៉ាង​ខ្លី​មុន​ឡើង​ជិះ​រថយន្ត​ថា «​ការ​ចុះ​មកនេះ ​ពិនិត្យ​មើល​ដី​រដ្ឋ​ព្រោះ​មាន​ដីកា» ​។

អ្នក​យក​ព័ត៌មានបាន​សួរ​ទៅ​លោក​សេង សេរី​បុត្រ ​អភិបាលរង​ខេត្ត​ថា​ ដីកា​​នោះ​បង្គាប់​អោយ​រុះរើ​ផ្ទះ​សាងសង់​លើ​ផ្លូវ​វាង​ស្ពាន​ ឬក៏​យ៉ាងម៉េច​? លោក​សេង​ សេរី​បុត្រ​ និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា​ រង់​ចាំ​បញ្ជា​ពី​ឯកឧត្តម​អភិបាល​ខេត្តកំពត​ ជា​អ្នក​សម្រេច ។

​បើ​យោង​តាម​មន្ត្រី​ម្នាក់​ទៀត​ដែល​អមដំណើរ​លោក​អភិបាលរង​ខេត្ត​និយាយ​ថា ​អាជ្ញាធរ​ខេត្ត​ចុះ​មក​ពិនិត្យ​ដី​ជាប់​ស្ពាន​ក្បាល​រមាស​នេះ​ មាន​គម្រោង​៖ ទី១-«ឱ្យ​រុះរើ​លំនៅ​ឋាន​អតីតមន្ត្រី​យោធា​ចេញ​ពីលើ​ផ្លូវ​វាង​ស្ពាន​ក្បាល​រមាស​និង​មួយទៀត​រុះរើ​តូប​គេ​លួច​សាងសង់​លើ​ប្រឡាយ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ជាប់​និង​គល់​ស្ពាន​ក្បាល​រមាស​នោះ ​ព្រោះ​កាល​ឯកឧត្តម​ជាវ​ តា​យ​ កាន់​ជា​អភិ​បាល​ខេត្ត​កំពត​ ក៏​បញ្ជា​អោយ​មន្ត្រី​ពាក់​​ព័ន្ធ កាយ​អាចម៍​ដី​ចេញពី​ព្រៃ​លិច​ទឹក​ស្ពាន​ក្បាល​រមាស​នេះ​ម្ដង​រួច​ហើយ​ ព្រោះ​មាន​មន្ត្រី​មានគំនិត​លោភ​លន់នៅ​តែ​លួច​ចាក់​ដី​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ ។

អត្ថបទសរសេរ ដោយ