ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរក្ស​លួច​គាស់​ទ្វារ​បន្ទប់​ចូល​ចា​.​ប់​ប្អូនថ្លៃ​ជា​និស្សិត ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ប្អូនថ្លៃ​មិន​បាន​សម្រេច​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ប្អូនថ្លៃ​មិន​បាន​សម្រេច​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២​នេះ​ហើយ ។

បុរស​រូប​នោះ​មានឈ្មោះ នួន ភារៈ អាយុ​៣០​ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​អង្គរក្ស និង​ជា​អ្នក​បើករថយន្ត​អោយ​អភិបាល​ខណ្ឌ​ម្នាក់ មាន​ទីលំនៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​រង​គ្រោះ​វិញ​មាន​អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​។

គួរ​បញ្ជាក់​ថា បុរស​ល្មោ​.​ភ​កាម​រូ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ ប្អូនថ្លៃ​មិន​បាន​សម្រេច​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា វេលា​ក្បាល​ព្រលប់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ និង​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​លេង​ផ្ទះ​ប្អូនស្រី ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់ ។ នៅ​វេលា​យប់​នោះ បុរស​ដែល​ជា​បងថ្លៃ​ក៏​បាន​ជួបជុំ​គ្នា​ផឹក លុះ​ពេល​ផឹក​ស្រវឹង​ក៏​បាន​ទៅ​ដេក​ជាមួយ​ប្រពន្ធ​នៅ​ជាន់​ក្រោម​។ ដោយឡែក​ប្អូនថ្លៃ​ស្រី ព្រមទាំង​ក្មួយ​បាន​សម្រាក​នៅ​បន្ទប់​ជាន់​ឡាវ​តឿ​។

ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​ម៉ោង​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ជនសង្ស័យ​រូប​នោះ​ក៏​បាន​លួច​ក្រោក​ទៅ​គាស់​ទ្វារ​បន្ទប់​របស់​ប្អូនថ្លៃ​នៅ​ជាន់​ឡាវ​តឿ រួច​ចូល​ទៅ​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ តែ​ពុំ​បាន​សម្រេច​ឡើយ ។ នៅ​ក្នុង​សកម្មភាព​នោះ គឺ​បុរស​ជា​បងថ្លៃ​បាន​កាន់​កាំបិតប៉័ងតោ​, កាំបិត​ចុង​ស្រួច និង​ស្លៀក​តែ​ខោខ្លី បាន​ចូល​ទៅ​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ ហើយ​នារី​ជា​ប្អូនថ្លៃ​ខំ​រើ និង​បាន​ស្រែកហៅ​អោយ​ប៉ា​ជួយ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពេល​នោះ​ក្មួយ​ស្រី ដែល​បាន​ដេក​នៅ​បន្ទប់​ក្បែរ​នោះ ក៏​បាន​បើកភ្លើង​ចេញ​មក ហើយ​ជនសង្ស័យ​រូប​នោះ​ក៏​បានរ​ត់ទៅ​ពួន​ក្នុង​បន្ទប់ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​អោយ​ឃាត់ខ្លួន​តែ​ម្តង ។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​កាំបិតប៉័ងតោ​នៅ​ក្រោម​គ្រែ​ផង​ដែរ ។ ជន​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រពន្ធ ជា​អ្នកមាន​មុខមាត់​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។

គួររំលឹក​ថា ៖ អង្គរក្សម្នាក់​លួច​គាស់​ទ្វារ​បន្ទប់​ចូលចា.ប់​​ប្អូនថ្លៃ​​ជានិស្សិត​ ផ្អើល​ទាំង​យប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ