ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹក​ដី​ចា.ក់​លើ«ទំនប់​បារាំង»​​​ក្រោយ​រង​គ្រោះ​ដោយ​​​សារ​ជំនន់​ទឹកភ្លៀង​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ហូរ​បុក​ខ្លាំង ​បណ្ដាលឱ្យ​ទំនប់​បារាំង​ដែល​ជា​ទំនប់​ស្ទាក់​ទឹក​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​បាន​បា.ក់​ច្រោះ​ទៅចុង​ម្ខាង​នៃ​ទំនប់​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ​មិន​អាច​ធ្វើ​ដំណើរ​បាន​ដោយហេតុ​នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី១៣ និងទី១៤ ខែមិថុនា…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ហូរ​បុក​ខ្លាំង ​បណ្ដាលឱ្យ​ទំនប់​បារាំង​ដែល​ជា​ទំនប់​ស្ទាក់​ទឹក​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​បាន​បា.ក់​ច្រោះ​ទៅចុង​ម្ខាង​នៃ​ទំនប់​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ​មិន​អាច​ធ្វើ​ដំណើរ​បាន​ដោយហេតុ​នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី១៣ និងទី១៤ ខែមិថុនា ២០២២ នេះ មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​ដឹក​ដី​ចា.ក់​ទប់ទំនប់​ឡើង​វិញ ដើម្បី​ការពារ​ការ​បា.ក់​ច្រើន​ថែម​ផង និង​ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ផងដែរ​ ។

លោក​​​ដោក ​ប៊ុ​ន​ថុ​ន ​ប្រធាន​មន្ទី​ធន​ធាន​ទឹក​ និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា លោក​បានឱ្យ​រថយន្ត​ដឹក​ដី​ចាក់​ទប់ ​ដើម្បី​បញ្ចៀស​ទឹក​ហូរ​ច្រោះ​បាក់​ដី​បន្ថែម ដែល​បង្ក​ការ​បា.ក់​ខូចខាត​និង​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ដល់​អ្នក​ធ្វើ​ដំណើរ​លើ​ទំនប់​នេះ ។

ប្រធាន​មន្ទី​រធន​ធាន​ទឹកបាន​អោយ​ដឹង​ទៀត​ថា​ ទំនប់​បង្ហៀរទឹក​ខាងលើ​នេះ​ បន្សល់​ទុក​តាំងពី​
ជំនាន់​បារាំង​ ហើយ​ត្រូវ​បាន​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ធ្វើការ​កែសម្រួល​ និង​បាន​ជួសជុល​ឡើង​វិញ​ និង​ដាក់​អោយ​ចរាចរណ៍​ទៅ​មក​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ផង​ដែរ ។

ចំណែក លោក អ៊ុិន ​ឌិន អាយុ​៧៣​ឆ្នាំ មេ​ភូមិ​កណ្តា​លក៏​ដូច​ជា​ប្រជាពលរដ្ឋ​បាន​និយាយ​អោយ​ដឹង​ថា ​ទំនប់​បង្ហៀរ​ខាងលើ​នេះ វា​ជា​ទំនប់​ស្ទាក់​ទឹក​ផង​និង ជា​ផ្លូវ​ឆ្លងកាត់ការ​ធ្វើ​ដំណើ​រយ៉ាង​មមារ​ញឹក និង​ដឹក​ជញ្ជូន​ដែល​បាន​ត​ភ្ជាប់ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​ក្នុងស្រុក​រលា​ប្អៀរ និង​ស្រុក​ជល​គី​រី​មក​កាន់​ទីរួមខេត្ត​កំពង់ឆ្នាំង ។

ក្រោយពីឃើញ​ស្ថានភាព​ទឹកជំនន់​ហូប​បុ.ក​ច្រោះ​ដាច់​ចុង​ម្ខាង​នៃ​ទំនប់​ទើប​ពួក​គាត់ សំណូមពរ​ដល់​មន្ទី​រធនធានទឹក​ និង​ឧតុនិយម ដើម្បី​យក​រថយន្ត​ដឹក​ដី​ចាក់​ទប់ ដើម្បី កុំអោយ​បាក់​ស្រុត​បន្ថែម និង​ឱយ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​បាន​យ៉ាង​ធម្មតា​ឡើង​វិញ​។ ក្នុង​នាម​ ពួក​គាត់​ជា​ប្រជា​ពលរដ្ឋ​សូម​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ដែល​បាន​យក​រថ​យន្ត​ដឹក​ដី​មួយ​ចាត់​ទប់ទឹកទាន់​ពេលវេលា ៕ ​

អត្ថបទសរសេរ ដោយ