ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​ថៃ​កំពុង​ជួប​ប្រទះ​នឹង​ភាព​អន់​ថយ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រទេស​ថៃ ដូច​ជា Cha-am និង Hua Hin ត្រូវ​បាន​គិត​ថា នឹង​ជួប​ប្រទះ​ភាព​អន់​ថយ​ដូច​កន្លែង​ដទៃ​ទៀត​ទូ​ទាំង​ប្រទេស​ក្នុង​អំឡុង​ត្រីមាស​ទី​៤ ។ ប៉ុន្តែ​ការ​

ប្រទេស​ថៃ ៖ ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រទេស​ថៃ ដូច​ជា Cha-am និង Hua Hin ត្រូវ​បាន​គិត​ថា នឹង​ជួប​ប្រទះ​ភាព​អន់​ថយ​ដូច​កន្លែង​ដទៃ​ទៀត​ទូ​ទាំង​ប្រទេស​ក្នុង​អំឡុង​ត្រីមាស​ទី​៤ ។ ប៉ុន្តែ​ការ​ព្យាករ​ទៅ​មុខ​ទៀត គឺ​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ ដោយសារ​មាន​គម្រោង​អភិវឌ្ឍន៍​រថភ្លើង​ល្បឿន​លឿន​ពី​បាងកក​ទៅ Hua Hin និង​កំពង់​ផែ​នាវា​ចម្លង Pattaya ទៅ Pran Buri ផង​ដែរ ។

យោង​តាម Surachet Kongcheep អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្នុង​ក្រុមហ៊ុន Colliers International Thailand ឲ្យ​ដឹង​ថា គម្រោង​ដែល​រដ្ឋាភិបាល​គ្រោងទុក​នោះ នឹង​ជួយ​ទាក់ទាញ​តម្រូវការ​អចលនទ្រព្យ​ក្នុង​តំបន់​រមណីយដ្ឋាន​ទាំង​ពីរ​នេះ ។

រថភ្លើង​ល្បឿន​លឿន​ពី​បាងកក​ទៅ Hau Hin មាន​ប្រវែង​១៦៥​គីឡូម៉ែត្រ និង​មាន​តម្លៃ​ប្រមាណ​៩៤​ប៊ី​លាន​បាត ហើយ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បង្កើន​តម្រូវការ​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​នោះ ។

យោង​តាម​ក្រសួង​ដឹក​ជញ្ជូន​របស់​ប្រទេស​ថៃ​ឲ្យ​ដឹង​ថា វា​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទាំង​៤ ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ ។ ចំណែក​កំពង់​ផែ​នាវា​ចម្លង​រវាង Pattaya និង Hua Hin នឹង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០២០ ។

លោក Surachet និយាយ​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​ក្នុង​ក្រុង​បាងកក​នា​ពេល​នេះ គឺ​ស្ងាត់​ទៅ​ហើយ ។ ចំណែក​ទីផ្សារ​ក្នុង​តំបន់​ទេសចរណ៍​វិញ គឺ​កាន់តែ​ស្ងាត់​ថែម​ទៀត ដោយ​វា​គ្រាន់តែ​សម្រាប់​អ្នកមាន​តម្រូវការ​ចង់បាន​ផ្ទះ​ទី​២​ប៉ុណ្ណោះ » ។

លោក​បន្ត​ថា ៖ « ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​ព្រួយបារម្ភ​ពី​ជំនឿ​ទុកចិត្ត​របស់​អតិថិជន ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ថៃ​នៅ​បន្ត​ទន់ខ្សោយ ព្រោះតែ​មានការ​ប៉ះពាល់​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក » ។

ចំណែក​អតិថិជន​ដែល​បាត់បង់​ជំនឿ​ទុកចិត្ត​នោះ ក៏​បាន​រំសាយ​ការ​កក់​របស់​ពួក​គេ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អត្រា​ទិញ​អចលនទ្រព្យ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ។ ទោះជា​យ៉ាងណា តម្រូវការ​លំនៅ​ឋាន​មាន​តម្លៃ​ចន្លោះ​ពី​៩​ម៉ឺន​ដុល្លារ ទៅ​១៤​ម៉ឺន​ដុល្លារ​នៅ​តែ​បន្ត​កើនឡើង ជា​ពិសេស ពី​អតិថិជន​ថៃ ៕