ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ផ្នែក​វិនិយោគ​លើ​អចលនទ្រព្យ

7 ឆ្នាំ មុន

ការ​ធ្វើ​ជំនួញ ឬ​ចាប់​យក​របរ​រកស៊ី​អ្វីមួយ មិន​ប្រាកដ​ថា ដាក់ចុះ​ដុះ​ឡើង​នោះ​ទេ ហើយ​ក៏​មិនមែន​បរាជ័យ​រហូត​ដែរ ។ ខាងក្រោម​នេះ ជា​គន្លឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ផ្នែក​វិនិយោគ​លើ​វិស័យ​អ​ចនទ្រ​ព្យ ប៉​ន្ដែ​ង​បើសិនជា​សួរ​ថា

ការ​ធ្វើ​ជំនួញ ឬ​ចាប់​យក​របរ​រកស៊ី​អ្វីមួយ មិន​ប្រាកដ​ថា ដាក់ចុះ​ដុះ​ឡើង​នោះ​ទេ ហើយ​ក៏​មិនមែន​បរាជ័យ​រហូត​ដែរ ។ ខាងក្រោម​នេះ ជា​គន្លឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ផ្នែក​វិនិយោគ​លើ​វិស័យ​អ​ចនទ្រ​ព្យ ប៉​ន្ដែ​ង​បើសិនជា​សួរ​ថា ពិតជា​ជោគជ័យ ឬ​យ៉ាងណា​នោះ គឺ​វា​ស្រ័យ​លើ​ចំណេះដឹង​ផ្សេង​ដែល​ពាក់ព័ន្ធ​ថែម​ទៀត ដែល​មាន​រៀបរាប់​ដូច​ខាងក្រោម ៖

១-​កុំ​ចាប់អារម្មណ៍​អ្វី​ដែល​អ្នក​ដទៃ​ធ្វើ ៖
វិនិយោគិន​ជា​ច្រើន​រូប​តែង​ធ្វើ​តាម​គំនិត ដែល​អ្នក​ដទៃ​បាន​ធ្វើ ។ រឿង​នេះ​នឹង​នាំ​ទៅ​រក​ការ​ខាតបង់​ពេលវេលា ។ អ្វី​ដែល​គួរ​ធ្វើ គឺ​ខំ​តាំងចិត្ត​ទៅ​ដល់​គោលដៅ វិនិយោគ​តាម​វិធី​របស់​អ្នក​ផ្ទាល់ ព្រោះ​រឿង​ដែល​អាច​ទៅ​រួច​សម្រាប់​អ្នក​ដទៃ វា​អាច​នឹង​ទៅ​មិន​រួច​សម្រាប់​អ្នក​រហូត​នោះ​ទេ ។

២-​មិន​ទទួល​ព័ត៌មាន​ច្រើន​ពេក ៖
ព័ត៌មាន​ច្រើន ក៏​ល្អ​ក្នុង​ការ​ជួយ​ដល់​អ្នក​អនុវត្ត ព្រោះ​ការ​ព្យាយាម​របស់​អ្នក​នឹង​បង្កើត​ជម្រើស​វិនិយោគ​បាន​ល្អ​ប្រសើរ ។ ប៉ុន្តែ​បើសិនជា​ព័ត៌មាន​ច្រើន​ពេក វា​អាច​ធ្វើ​ឱ្យ​អ្នក​ខូច​អារម្មណ៍​បាន ។ ក្នុង​ចំណោម​ព័ត៌មាន​ទាំងនោះ តែង​មាន​ព័ត៌មាន​អាក្រក់​អំពី​សេដ្ឋកិច្ច ប៉ុន្តែ​ចាំ​ទុក​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​តែ​មាន​ភាព​បត់បែន​ជា​និច្ច ។

៣-​ការ​វិនិយោគ​ជាមួយ​ប្រាក់សុទ្ធ ៖
ពិត​ណាស់ ការ​រីក​លូតលាស់​របស់​ប្រាក់​ទុន​ជា​រឿង​សំខាន់​ដែល​ធ្វើ​ឱ្យ​អ្នក​មានបាន ប៉ុន្តែ​អ្នក​ត្រូវ​មាន​ប្រាក់សុទ្ធ​ទុក​សម្រាប់​ការ​វិនិយោគ​ផង​ដែរ ។ ការ​ដើរ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​បាន​ក្លាយទៅជា​រឿង​ងាយ​ជាមួយនឹង​ការ​បន្ថយ​អត្រា​ការ​ប្រាក់ ។

៤-​ការ​បង្កើត​ប្រាក់​ចំណូល ៖
ចាំ​ទុក​ថា ការ​ប៉ងប្រាថ្នា​របស់​អ្នក គឺ​ការ​បង្កើត​ប្រាក់​ចំណូល ហើយ​ក៏​មិន​ត្រឹមត្រូវ​គ្រប់​រឿង​រហូត​ដែរ ។ តើ​អ្នក​ចង់​មានបាន ឬ​ត្រឹមត្រូវ​គ្រប់​រឿង​ច្រើន​ជាង ? វិនិយោគិន​ជា​ច្រើន​រូប​ខាត​ទុន​ដោយ​ងាយ ព្រោះតែ​ផ្តល់​តម្លៃ​លើ​ខ្លួនឯង​ខ្ពស់ ។

៥-​វិនិយោគ​រយៈពេល​វែង ៖
អ្នក​បានឮ​មក​ជា​ញឹកញាប់​ថា អចលនទ្រព្យ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រាក់​វិនិយោគ​រយៈពេល​វែង ។ ពិត​ហើយ គ្មាន​វិធី​ដែល​ល្អ​ជាង​សម្រាប់​បំពេញ​ប្រាក់​ចំណេញ​របស់​អ្នក ហើយ​ចៀសវាង​ការ​បាត់បង់​នោះ​ឡើយ ។ នៅ​ពេល​អ្នក​បណ្តាក់ទុន​រយៈពេល​វែង អ្នក​អាច​នឹង​សម្លឹង​ឃើញ​ចំណុច​ខ្ពស់​បំផុត និង​ទាប​បំផុត​នៃ​ទីផ្សារ ។

ទាំង​៥​ចំណុច​នេះ​ជា​គន្លឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ផ្នែក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។ ប្រសិនជា​សួរ​ថា អាច​យក​ទៅ​ប្រើប្រាស់​បាន​ឬទេ ចម្លើយ​គឺ​មិន​ទាន់​បាន​ទេ អ្នក​ចាំបាច់​ត្រូវ​មានចំណេះ​ដឹង និង​យល់​ពី​រឿង​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា ៖

-​យល់​ទៅ​លើ​ប្រាក់​វិនិយោគទុន
-​ការ​ស្វែងរក​ដី​សម្រាប់​វិនិយោគ និង​សម្លឹង​ឃើញ​ឱកាស
-​ការ​ចរចា​ទិញ​ដើម្បី​ទទួលផល​ចំណេញ​តាំងពី​ពេល​ទិញ
-​ការ​ខ្ចីប្រាក់​ធនាគារ និង​ការ​ប្រើប្រាស់​ប្រាក់​អ្នក​ដទៃ​នៅ​ក្នុង​មុខរបរ
-​ការ​ចេញ​គម្រោង​លក់ និង​ការ​ចរចា​លក់

-​វិធីសាស្ត្រ​ជោគជ័យ​ពី Case Study ដោយ​សាកល្បង​ខុស​ត្រូវ អាច​យក​ទៅ​ប្រើ​បាន​តាំងពី​ស្វែងរក ចរចា​ទិញ ខ្ចីប្រាក់​ធនាគារ និង​ការ​លក់​ដើម្បី​បំពេញ​ទ្រព្យ​មក​ដល់​ដៃ​របស់​អ្នក ៕