ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នកឈ្នះរង្វាន់៥០ម៉ឺនដុល្លារអាមេរិក​ គឺអ្នក​ខេត្ត​កំពង់​ស្ពឺ

7 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ​៖ ក្រុមហ៊ុន​ឆ្នោត​នាគ​​សំណាង​ បានធ្វើការ​​​ប្រកាស​​រកអ្នក​ឈ្នះ​រង្វាន់ Jackpot ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ការ​ចាប់​ឆ្នោត​ កាលពីយប់ថ្ងៃ​ទី១៣ វិច្ឆិកា ដោយ​បាន​ទៅ​លើ​អ្នក​ខេត្តកំពង់ស្ពឺយ៉ាង​ពិតប្រាកដ​ ​គឺ​ឈ្មោះ​លោកហម ប៉ូ​រ៉ា ។

រាជ​ធានី​​ភ្នំពេញ ​៖ ក្រុមហ៊ុន​ឆ្នោត​នាគ​​សំណាង​ បានធ្វើការ​​​ប្រកាស​​រកអ្នក​ឈ្នះ​រង្វាន់ Jackpot ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ការ​ចាប់​ឆ្នោត​ កាលពីយប់ថ្ងៃ​ទី១៣ វិច្ឆិកា ដោយ​បាន​ទៅ​លើ​អ្នក​ខេត្តកំពង់ស្ពឺយ៉ាង​ពិតប្រាកដ​ ​គឺ​ឈ្មោះ​លោកហម ប៉ូ​រ៉ា ។

ក្នុង​ជំនួប​ពិធី​ផ្តល់​រង្វាន់​ដល់ទី​កន្លែង​ស្នាក់​ផ្ទាល់​របស់លោកហម បូ​រ៉ា ​​រស់នៅ​​ក្នុងភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺនោះ​ លោក​បានរៀបរាប់​​ថា ​​លោក​​ជា​អតិថិជន​របស់​ឆ្នោត​សំណាង​​នេះ ហើយ​លោក​មាន​អារម្មណ៍​រំភើប​ណាស់ ​និង​ស្ទើរ​តែ​មិន​ជឿ​ទៀត​ផងថា ​បាន​ឈ្នះ​ទឹកប្រាក់ Jackpot ៥០​ម៉ឺន​ដុល្លា​រ ។

ក្រោយ​ពី​រូប​លោក​បាន​ឈ្នះ​រង្វាន់​​នេះ លោក​នឹង​ធ្វើការ​បរិច្ចាគ​ ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំនួន​៥​ពាន់​ដុល្លារ, ផ្ដល់​ជូន​វត្ត​ចំនួន​ពីរ ​ក្នុង​មួយ​វត្ត​២​ពាន់​​ដុល្លារ និង​ផ្ដល់​ជូន​ទៅ​សាលារៀន​មួយ​​២​ពាន់​ដុល្លារ ហើយ​លោក​​មាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់​គាត់​ឱ្យ​កាន់តែ​ធំ​ផង​ដែរ ​។

លោកហម បូ​រ៉ា បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​នោះ ខ្ញុំ​កំពុង​តែ​នៅ​ពិធី​មង្គលការ​របស់​គេ ស្រាប់​តែ​ក្រុមហ៊ុន​ឆ្នោត​នាគ​សំណាងបាន​ទូរ​ស័ព្ទ​មក​ឱ្យ​ខ្ញុំ​ពិនិត្យ​លេខ​ឆ្នោត​របស់ខ្ញុំ ហើយ​ពេល​មើល​ច្បាស់លាស់ ​គឺ​ពិតជា​រូប​ខ្ញុំ​មែន​ ដែល​ត្រូវ​លេខ​ឆ្នោត​នេះ ខ្ញុំ​ក៏​រំភើប​ខ្លាំង​ឈប់​នៅ​ពិធី​មង្គលការ​គេ ​ក៏​បើក​រថយន្ត​ត្រឡប់មកផ្ទះ​វិញ ​ប្រាប់​អ្នក​ផ្ទះ​ឱ្យត្រេក​​អរ​​ជាមួយ​គ្នា ។ ថ្ងៃ​ដែល​ខ្ញុំ​លេង​នោះ ខ្ញុំ​បាន​លេង​អស់​៥០​ខ្សែ ។ ខ្ញុំ​ស្គាល់​ឆ្នោត​នេះ​ តាម​រយៈ​ភ្នាក់ងារចែកចាយ​ដែល​លក់​ក្នុង​តំបន់​នេះ​។

​លោក Ole Vagner អគ្គនាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​សំណាង​បាន​មាន​ប្រសាសន៍​ថា សូម​អបអរ​សា​ទរ​ដល់​លោកហម បូ​រ៉ា ដែល​បាន​លេងឆ្នោត​នេះ​។ នេះ​ជា​ការ​ពិត ​ប្រសិនបើ​លោក​មិន​បាន​លេង​នោះ លោក​ក៏​មិន​ឈ្នះ​រង្វាន់​ធំ​នេះ​ដែរ ​។ ឆ្នោត​នេះ​ ជា​ឆ្នោត​ល្អ​បំផុត​សម្រាប់​កម្ពុជា ដែល​ចំណាយ​ក្នុង​ការ​ផ្សងសំណាង​អស់​ត្រឹមតែ​២​ពាន់​រៀល ​អាច​នឹង​ឈ្នះ​បាន​លុយ​វិញកន្លះ​លាន​ដុល្លារ​
អា​មេ​រិ​ក ។