ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​យន្តហោះ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​ចេញ​វាយប្រហារ​នៅ​ប្រទេស​ស៊ី​រី

7 ឆ្នាំ មុន

កង​យន្តហោះ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ចេញ​វាយប្រហារ​បណ្តា​ទីតាំង​ពួក​ភេរវ​ករ​នៅ​ស៊ី​រី​ដោយ​ប្រើ​បណ្តា​មី​ស៊ី​ល​បណ្តែត​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រាយការណ៍​ថា បណ្តា​យន្តហោះ​យុ​ទ្ធ​សាស្ត្រ​រុ​ស្ស៊ី​

កង​យន្តហោះ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ចេញ​វាយប្រហារ​បណ្តា​ទីតាំង​ពួក​ភេរវ​ករ​នៅ​ស៊ី​រី​ដោយ​ប្រើ​បណ្តា​មី​ស៊ី​ល​បណ្តែត​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រាយការណ៍​ថា បណ្តា​យន្តហោះ​យុ​ទ្ធ​សាស្ត្រ​រុ​ស្ស៊ី​TUPOLEV TU-95MS កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា បាន​បាញ់​បណ្តា​មី​ស៊ី​ល​បណ្តែត​ប្រឆាំង​ទីតាំង​ទាំងឡាយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​របស់​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​នៅ​ស៊ី​រី ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​នេះ​គូស​បញ្ញា​ក់ថា កង​យន្តហោះ​បាញ់​មី​ស៊ី​ល​របស់​កងកម្លាំង​អាកាស​រុ​ស្ស៊ី​បាន​បាញ់​បណ្តា​មី​ស៊ី​ល​បណ្តែត​ប្រឆាំង​បណ្តា​ទីតាំង​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​និង​ពួក​រណសិរ្ស​អាល់​ណូ​ស្ត្រា លើ​ដែនដី​ស៊ី​រី ។ បណ្តា​ប៉ុស្តិ៍​បញ្ជាការ​ឃ្លាំង​អាវុធ​និង​គ្រាប់រំសេវ បណ្តា​រោងចក្រ​ផលិត​អាវុធ ព្រមទាំង​សម្ភារ​យោធា​របស់​ពួក​ភេរវ​ករ​ស្ថិត​ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​របស់​កង​យន្តហោះ​រុ​ស្ស៊ី ។

តាម​ក្រសួង​នោះ​ថា បណ្តា​ចំណុច​វាយប្រហារ​សុទ្ធតែ​ផ្តល់​ឱ្យ​ដោយ​ពួក​ភ្នាក់ងារ​ស៊ើបការណ៍​។ បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​ហោះ​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការ​វាយប្រហារ​ទាំងនោះ ។ កង​យន្តហោះ​នេះ​ស្ថិត​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ពេល​វាយប្រហារ ។ យន្តហោះ​ទាំងនោះ​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​មួយ​ស្ថិត​នៅ​ដែនដី​រុ​ស្ស៊ី ហើយ​ហោះ​ហើរ​ក្នុង​ចម្ងាយ​ដល់​ទៅ​១១.០០០​គ​.​ម ដោយ​ទទួល​ការ​ចាក់​ប្រេង​លើ​អាកាស​២​លើក​។ យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា កង​យន្តហោះ​យុទ្ធសាស្ត្រ​ទាំងនោះ​ហោះ​កាត់​សមុទ្រ​ខាងជើង និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដើម្បី​ទៅ​ដល់​គោលដៅ​វាយប្រហារ ។

ចំណែក​យន្តហោះ​ប្រដេញ​ធុន SUKHOI SU-33 នៃ​នាវា​ផ្ទុក​យន្តហោះ​រុ​ស្ស៊ី ADMIRAL KOZNETSOV និង​បណ្តា​យន្តហោះ​វាយប្រហារ​ដាក់​ពង្រាយ​នៅ​ព្រ​លាន​យន្តហោះ HMEIMIM ប្រទេស​ស៊ី​រី​ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​ដែរ ។ កង​យន្តហោះ​ប្រយុទ្ធ SU-30 ធានា​ដល់​កិច្ចការ​ការ​អាកាស ចំណែក​ការ​វាយប្រហារ​តាម​អាកាស​និង​ការ​បាញ់កាំភ្លើង​ធំ​របស់​កងទ័ព​ស៊ី​រី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់​នៅ​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​ជា​ថ្ងៃ​ទី​៣ នៃ​ការ​វាយប្រហារ​ឡើង​វិញ​ប្រឆាំង​ផ្នែក​នោះ​នៃ​ទីក្រុង​ធំ​ទី​២​របស់​ស៊ី​រី​កាន់កាប់​ដោយ​ពួក​បះបោរ ។

ក្រោយ​ភាព​ស្ងប់ស្ងាត់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ការ​វាយប្រហារ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា​មក ដែល​ហាក់ជា​ការ​បញ្ចប់​បទ​ឈប់​បាញ់​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ តុលា ដោយ​រុ​ស្ស៊ី​ដែល​ជួយ​ទ្រទ្រង់​ខាង​យោធា​ដល់​របប​ប្រធានាធិបតី​លោក​បា​ចា​អាល់​អាសា​ដ ។ ទោះបី​យ៉ាងណា​ក្រុង​មូ​ស្គូ​អះអាង​ថា ពុំ​បាន​វាយប្រហារ​លើ​ទីក្រុង​អា​ឡែ​ប​ឡើយ​តែ​វាយ​ប្រហារ​លើ​គោលដៅ​ផ្សេង​ៗ​ទៀត​នៅ​ស៊ី​រី ។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ពី​ការ​បើក​ធ្វើ​ជា​លើក​ដំបូង​ការ​វាយប្រហារ​ដោយ​ប្រើប្រាស់​ទាំង​បណ្តា​យន្តហោះ​ប្រយុទ្ធ​ហោះ​ចេញពី​បណ្តា​មូលដ្ឋាន​នៅ​រុ​ស្ស៊ី​ទាំង​នៅ​ស៊ី​រី​ព្រមទាំង​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន ៕