ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត តាប្រាប់​ថា«ឃ្លានសាច់កា.ប់​ណាស់​» តែ​យាយ​អត់លទ្ធភាពទិញ​​ឱ្យ​ហូប​​បាន​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ប្តីប្រពន្ធ​ដែលមាន​វ័យចាស់ជរា​ដូចគ្នា និង​មាន​ជីវភាព​ខ្វះ​​ព្រឹកល្ងាច​ហើយកំពុង​រស់នៅ​ទាំង​​ត្រដាប​ត្រដួស ដើម្បី​​តស៊ូ​​និងជីវិត​។ តែ​​ចុងក្រោយក៏​​ដាច់ចិត្តលើកដៃ​​​សុំ​ក្តី​​មេត្តា​ពី​សំណាក់​​​​សប្បុរស​ជនឱ្យជួយ​​ ក្រោយ​លោកតា​កំពុង​​ឈឺ​ងើប​ពី​កន្ទេល​លែង​រួច​ទៅ​ហើយ​នោះ​ ប្រាប់​លោកយាយ​ជា​ប្រ​ពន្ធ​ថា «​គាត់​​ឃ្លាន​សាច់​កាប់ (សាច់​ផាក​ឡូវ)យ៉ាង​ខ្លាំង»…

ខេត្ត​កំពង់ឆ្នាំង ៖ ប្តីប្រពន្ធ​ដែលមាន​វ័យចាស់ជរា​ដូចគ្នា និង​មាន​ជីវភាព​ខ្វះ​​ព្រឹកល្ងាច​ហើយកំពុង​រស់នៅ​ទាំង​​ត្រដាប​ត្រដួស ដើម្បី​​តស៊ូ​​និងជីវិត​។ តែ​​ចុងក្រោយក៏​​ដាច់ចិត្តលើកដៃ​​​សុំ​ក្តី​​មេត្តា​ពី​សំណាក់​​​​សប្បុរស​ជនឱ្យជួយ​​ ក្រោយ​លោកតា​កំពុង​​ឈឺ​ងើប​ពី​កន្ទេល​លែង​រួច​ទៅ​ហើយ​នោះ​ ប្រាប់​លោកយាយ​ជា​ប្រ​ពន្ធ​ថា «​គាត់​​ឃ្លាន​សាច់​កាប់ (សាច់​ផាក​ឡូវ)យ៉ាង​ខ្លាំង» ​។ ក្រោយពី​ឮ​ប្ដី​
និ​យាយ​ដូច្នោះ ​លោក​យាយ​ស្រក់​ទឹកភ្នែក​នឹក​អាណិតដល់​​តា​ជា​ប្ដី​ជាទីបំផុត ​ព្រោះតែ​ជីវភាព​ក្រីក្រ​មិនដែល​មាន​អ្វី​ហូប​ឆ្ងាញ់​នឹងគេ​​​ឡើយ​ ។​ ហើយ​រហូតមកដល់​ដង្ហើម​ចុងក្រោយ​នេះ​ សូម្បីតែ​លុយ​១​ម៉ឺន​រៀលក្នុង​ខ្លួន ក៏​មិន​មាន​ផង​ហើយ​ប្ដី​ប្រាប់​ថា ​«ឃ្លាន​សាច់​​កាប់ទៀត» ​។

ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង​ លោកយាយ​និ​ត​ សុ​គឿន ​អាយុ៧៨ឆ្នាំ ​បាន​រៀបរាប់​ទាំង​អួល​ដើម.ក​ថា​ គាត់​និង​លោកតា​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រព​ន្ធតាំងពី​ក្មេង​មក​មានកូន​ស្រី​ម្នាក់​ដែរ ​មាន​ជីវ​ភាព​ក្រីក្រ​ដូចគ្នា​មិន​អាច​ជាទី​ពឹងពាក់​អ្វី​បាន​ឡើយ​។​ លោកយាយ​បន្ត​ថា ស​ព្វ​ថ្ងៃ​​​រស់នៅ​ភូមិ​ជ្រៃបាក់​ ឃុំ​ជ្រៃបាក់​ ស្រុក​រលា​ប្អៀរ ​ខេត្ត​កំពង់ឆ្នាំង ។ ​ប្ដី​របស់​លោកយាយ​ឈ្មោះ​ខឹង​ ផេង​ អាយុ​៨៧​ឆ្នាំ​ ។

កាល​នៅ​ពីក្មេង ​ប្ដី​​លោកយាយ​ក៏​ធ្លាប់ធ្វើ​ជា​ទាហាន​ដែរ ​តែ​ក្រោយមក​ ក៏​ឈប់​មក​ធ្វើស្រែ​ជាមួយ​ប្រពន្ធ​កូន​វិញ​ ។ លោកយាយ​បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា​ គ្រួសារ​លោកយាយ​មាន​ជីវភាព​លំបាក​យ៉ាង​ខ្លាំង ​រាល់ថ្ងៃ​នេះ​បើ​និយាយ​ពី​ផ្ទះ​វិញ​មើល​ពី​លិច​ឃើញ​ទៅ​កើត ​ពី​ជើង​ឃើញ​ទៅ​ត្បូង​ ។ ឯ​ដំបូល​វិញ ​ធ្លុះធ្លាយ​អស់ហើយ​ពេល​មាន​ភ្លៀង​ម្តង​ៗ​ មិន​អាច​សម្រាក​បាន​ឡើយ​ លោកយាយ​និង​ប្ដី​នាំគ្នា​មក​សម្រាក​នៅ​ក្រោមនេះ ​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​។

បើ​និយាយ​ពី​ការ​ទទួលអំណោយ​វិញ​ កន្លងមក​ លោកយាយ​មិនដែល​បាន​ទទួលអំណោយ​ពី​អង្គ​ការ ​ឬ​សមាគម​សប្បុរស​ណា​បាន​ម្ដង​ឡើយ​ ។​ ឃើញ​គ្រួសារ​រលោក​យាយ​មាន​ភាព​លំបាក​រ​ក​លោក​មេភូមិ​ ក៏បាន​រាយការណ៍​ទៅ​ឃុំ​ ហើយ​ឃុំ​បាន​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ដល់​លោកយាយ​និង​តា ​ដោយ​បាន​បើកលុយ​ប្រចាំខែ​ដូច​គ្រួសារ​ក្រីក្រ​ដទៃទៀត​ដែរ​ តែ​លុយ​ទាំងនោះ​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​គាត់​នឹង​ប្ដី​បាន​ឡើយ​ ។

អ្វី​ដែល​លោកយាយ​ខ្លោចចិត្ត​អាណិត​ប្ដី​ខ្លាំង​បំផុត​នោះ ​គឺ​នៅពេល​ដែល​ប្ដី​ឈឺ​នៅ​ហ្នឹង​កន្ទេល​ងើប​លែង​រួចហើយ​ប្ដី​ប្រាប់​ថា «​ឃ្លាន​សាច់​កាប់» ​ចង់​ហូប​ឆ្ងាញ់​នៅ​ជីវិត​ចុងក្រោយ​របស់​គាត់​ លោក​យាយ​ពិតជា​មិន​មាន​ប្រាក់​ទិញ​សាច់​កាប់​អោយ​ប្ដី​ហូបបាយ​ទេ​ មានតែ​សុំ​សេចក្តី​មេត្តា​ពីសំណាក់​សប្បុរសជន​ដែល​មានចិត្ត​សប្បុរសធម៌​តែប៉ុណ្ណោះ​ លោកយាយ​សង្ឃឹមថា​ តាមរយៈ​ការផ្សាយ​របស់​កោះសន្តិភាព​លោកយាយ​នឹង​បំពេញ​បំណងប្រាថ្នា​ប្ដី​របស់​លោកយាយ​នា​ដង្ហើម​ចុងក្រោយ​នេះ​ជាក់ជា​មិនខាន​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត​លើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ