ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកដាក់ការប្រើកម្លាំងយោធាជាជម្រើសមួយ ដើម្បីដណ្ដើមយកកោះហ្គ្រោអ៊ិនឡែនខណៈអឺរ៉ុបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង

5 ម៉ោង មុន

ហ្គ្រោ​អេ​ន​ឡែ​ន ៖   អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​ កាលពី​ថ្ងៃ​ទី​ ៦​ មក​រា​ថា ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ ត្រាំ បាន​សិក្សា​លើ​ជម្រើស​ជា​ច្រើន…

ហ្គ្រោ​អេ​ន​ឡែ​ន ៖   អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​ កាលពី​ថ្ងៃ​ទី​ ៦​ មក​រា​ថា ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ ត្រាំ បាន​សិក្សា​លើ​ជម្រើស​ជា​ច្រើន ដើម្បី​ដណ្ដើម​យក​កោះ​ហ្គ្រោ​អេ​ន​ឡែ​ន​របស់​ដា​ណឺ​ម៉ាក ក្នុង​នោះ​ រួម​ទាំង​ការ​ប្រើ​កម្លាំងយោធា​ផង​ ។ ការ​លើក​បែប​នេះ​បង្កើន​ថែម​ទៀត ការ​ព្រួយបារម្ភ​នៅ​អឺរ៉ុប​លើ​វាសនា​នៃ​កោះ​នៅ​តំបន់​អាក់​ទិន​ជា​ដែនដី​ស្វ​យ័ត​​របស់​ដា​ណឹ​ម៉ាក់​នោះ​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​អ្នកនាំពាក្យ​រូប​នោះ លោកស្រី​ការ៉ូ​លី​ន ​លី​វីត ​ឲ្យ​ដឹង​ទៀត​ថា លោក​ប្រធានាធិបតី​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ដណ្ដើម​យក​កោះ​ហ្គ្រោ​អេ​ន​ឡែ​ន ជា​អាទិភាព​មួយ​សម្រាប់់​សន្តិសុខ​ជាតិ​អា​មេ​រិ​ក ហើយ​វា​សំខាន់​សម្រាប់​ទប់​បណ្ដា​សត្រូវ​យើង​នៅ​តំបន់​អាក់​ទិ​ក​ ។

ប្រធានាធិបតី​និង​ក្រុម​របស់​លោក កំពុង​ពិភាក្សា​ពី​ការ​ជ្រើសរើស​ជា​ច្រើន ដើម្បី​ឲ្យ​សម្រេច​ទិស​ដៅ​ដ៏​សំខាន់​នោះ​នៃ​នយោបាយ​ការ​បរទេស ហើយ​ពិត​ណាស់​ការ​ប្រើ​កម្លាំងយោធា​អា​មេ​រិ​ក​នៅ​តែ​ជា​ការ​ជ្រើសរើស​មួយ​របស់​ប្រធានាធិបតី​។

នាយក​រដ្ឋមន្ត្រី​ដា​ណឹ​ម៉ាក លោកស្រី METTE FREDERIKSEN បានព្រមាន កាលពី​ថ្ងៃ​ទី​៥​មក​រា​ថា រាល់​ការ​ប៉ុនប៉ង​របស់​អា​មេ​រិ​ក ដើម្បី​ដណ្ដើម​យក​កោះ​ហ្គ្រោ​អេ​ន​ឡែ​ន​ដោយ​កម្លាំង វា​នឹង​បំផ្លាញ​ទំនាក់ទំនង​ខាង​សន្តិសុខ​អស់​ពេល​៨០​ឆ្នាំំ​មក​ហើយ​រវាង​ប្រទេស​ទាំង​២​។

អន្តរាគមន៍​យោធា​របស់​អា​មេ​រិ​ក​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ជា​ថ្មី ទាក់ទិន​នឹង​បំណង​លោក​ត្រាំ​ដណ្ដើម​យក​ដែនដី​ស្វយ័ត​នោះ ដែល​សម្បូរ​ដោយ​ដី​កម្រ​មិន​ទាន់​ធ្វើ​អាជីវកម្ម​។ ជាមួយ​ការ​រលាយ​នៃ​ទឹកកក​តំបន់​ប៉ូ​ល ហ្គ្រោ​អេ​ន​ឡែ​ន​អាច​ដើរតួ​នាទី​យុទ្ធសាស្ត្រ​មួយ ដោយ​បើកផ្លូវ​សមុទ្រ​ថ្មី​ៗ​។

នាយក​រដ្ឋមន្ត្រី​ហ្ក្រោ​អេ​ន​ឡែ​ន​លោក​JENS FREDERIK NIELSEN​បាន​ស្នើ​ដល់​លោក​ត្រាំ​ឲ្យ​ផ្លាស់​ប្ដូរ​ជំហរ​លោក ចំណែក​ប្រទេស​អឹ​រ៉ុ​ប​ជា​ច្រើន​និង​សហភាព​អឹ​រ៉ុ​ប បាន​ប្រមូលគ្នា​ដោយ​រហ័ស ដើម្បី​គាំទ្រ​ដា​ណឹ​ម៉ាក់ ដោយ​ស្នើ​ដល់​អា​មេ​រិ​ក​ឲ្យ​ឈប់​គំរាមកំហែង សម្ព័ន្ធមិត្ត​មួយ​របស់​អូតង់​។

នៅ​ក្រុង​កូ​ប៉េ​ន​ហាក​លោកស្រី​នាយក​រដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក់​ថ្លែង​ទៅ​ទៅ​កាន់​ទូរទស្សន៍​TV2​ថា  ប្រសិនបើ​អា​មេ​រិ​ក ជ្រើសរើស​យក​ការ​វាយប្រហារ​ខាង​យោធា លើ​ប្រទេស​មួយ​ជា​សមាជិក​អូតង់​នោះ​អ្វី​ៗ​នឹង​ចប់​ហើយ ក្នុង​នោះ​រួម​ទាំង​អូតង់​និង​សន្តិសុខ​ដែល​បង្កើត​ឡើង​ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក​ ។

នាយក​រដ្ឋមន្ត្រី​ហ្គ្រោ​អេ​ន​ឡែ​ន ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នេះ អះអាង​តាម​បណ្ដាញ​សង្គម​ថា យើង​បើកចំហ​ចំពោះ​ការ​ចរចា​តែ​ការ​ចរចា​នោះ​ត្រូវធ្វើ​តាម​ផ្លូវ​សម​ស្រប​និង​ដោយ​គោរព​បណ្ដា​ច្បាប់​អន្តរជាតិ ​។ ហ្គ្រោ​អេ​ន​ឡែ​ន​និង​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក់ អំពាវនាវ​ឲ្យ​មានការ​ចរចា​ដោយ​ឆាប់រហ័ស ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យ៉ូ ដោយ​សង្ឃឹមថា​ អាច​លុប​បំបាក់​ការ​បកស្រាយ​ខុស​នានា​។

ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​កាលពី​ថ្ងៃ​ទី​៦ ​មក​រា និយាយ​ថា ​មិន​នឹក​ស្មាន​ដល់​សោះ​ដែល​សហរដ្ឋអាមេរិក​រំលោភ​បំពាន​អធិបតេយ្យភាព​ដា​ណឺ​ម៉ាក ៕