ហ្គ្រោអេនឡែន ៖ ក្នុងសន្និសីទសារព័ត៌មានមួយពីបញ្ហាកោះហ្គ្រោអេនឡែន អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីនលីវីតថ្លែងកាលពីថ្ងៃទី៧មករាថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងក្រុមសន្តិសុខជាតិរបស់លោក កំពុងតែពិភាក្សាគ្នាយ៉ាងសកម្មពីការទិញយកដែនកោះនោះរបស់ដាណឹម៉ាក ។

មុននេះ លោកស្រីបានលើករួចហើយពីជម្រើសជាច្រើន ដើម្បីដណ្ដើមយកកោះហ្គ្រោអេនឡែន ក្នុងនោះរួមទាំងការប្រើកម្លាំងយោធាផង ។ លោកស្រីការ៉ូលីនលីវីតឲ្យដឹងទៀតថា លោកប្រធានាធិបតីឲ្យដឹងយ៉ាងច្បាស់ថា ការដណ្ដើមយកកោះហ្គ្រោអេនឡែន ជាអាទិភាពមួយសម្រាប់់សន្តិសុខជាតិអាមេរិក ហើយវាសំខាន់សម្រាប់ទប់បណ្ដាសត្រូវយើងនៅតំបន់អាក់ទិក ។
ពេលសួរថា តើក្រុងវ៉ាស៊ីនតោន ពេលដែលសន្ធិសញ្ញានានាមានស្រាប់ហើយ ឲ្យអាមេរិកមានវត្តមានយោធាលើកោះនោះផង លោកស្រីលីវីតអះអាងថា គំនិតនេះមិនមែនជាគំនិតថ្មី សម្រាប់សហរដ្ឋអាមេរិកឡើយ ។ អាមេរិកចង់បានថែមទៀតការត្រួតត្រាលើដែនកោះនោះនៅតំបន់អាក់ទិក ការពារកុំឲ្យចិន និងរុស្ស៊ីព្រមទាំងសត្រូវដទៃៗទៀត អាចបន្តការឈ្លានពានរបស់ពួកគេ ក្នុងតំបន់ដ៏សំខាន់និងយុទ្ធសាស្ត្រនោះ ។
លោកត្រាំចង់ដណ្ដើមយកដែនដីស្វយ័តនោះ ដែលសម្បូរដោយដីកម្រមិនទាន់ធ្វើអាជីវ
កម្ម ។ ជាមួយការរលាយនៃទឹកកកតំបន់ប៉ូល ហ្គ្រោអេនឡែនអាចដើរតួនាទីយុទ្ធសាស្ត្រមួយ ដោយបើកផ្លូវសមុទ្រថ្មីៗ។
នាយករដ្ឋមន្ត្រីហ្ក្រោអេនឡែនលោកJENS FREDERIK NIELSENបានបដិសេធមិនចុះញ៉មចំពោះការគំរាមកំហែងរបស់អាមេរិក ហើយជាច្រើនលើក ហ្ក្រោអេនឡែនគាំទ្រដោយអាណាព្យាបាលដ៏ខ្លាំងអះអាងថា មិនព្រមលក់និងមិនចង់សម្រេចតែឯងអនាគតរបស់ខ្លួនឡើយ ។ ប្រទេសអឹរ៉ុបជាច្រើននិងសហភាពអឹរ៉ុប បានប្រមូលគ្នាដោយរហ័សដើម្បីគាំទ្រដាណឹម៉ាក់ ដោយស្នើដល់អាមេរិកឲ្យឈប់គំរាមកំហែងសម្ព័ន្ធមិត្តមួយរបស់អូតង់ ។
រដ្ឋមន្ត្រីការបរទេសហ្គ្រោអេនឡែនលោកស្រី VIVIAN MOTZFELDT ថ្លែងថា ការពិភាក្សាគ្នានាសប្ដាហ៍ខាងមុខនេះ ត្រូវតែជាឱកាសធ្វើឲ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ។ លោកស្រីថាហ្គ្រោអេនឡែន ត្រូវការអាមេរិក ហើយអាមេរិកក៏ត្រូវការហ្គ្រោអេនឡែនដែរខាងសន្តិសុខនៅតំបន់អាក់ទិក។
យើងបើកចំហចំពោះការចរចាតែការចរចាត្រូវធ្វើតាមផ្លូវសមស្របនិងដោយគោរពបណ្ដាច្បាប់អន្តរជាតិ។ ហ្គ្រោអេនឡែននិងរដ្ឋាភិបាលដាណឺម៉ាក់ អំពាវនាវឲ្យមានការចរចាដោយឆាប់រហ័ស ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូប៊ីយ៉ូ ដោយសង្ឃឹមថាអាចលុបបំបាក់ការបកស្រាយខុសនានា ៕
ចែករំលែកព័តមាននេះ