ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគេកាយដីក្រហមដឹកចេញយ៉ាងអនាធិប​តេយ្យ សង្ស័យគ្មានអ្នកពិនិត្យ

26 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង នៃ​ស្រុក​ភ្នំស្រួច​បាន​រាយការណ៍​អំពី​សកម្មភាព​នៃ​ការ​កាយ​ដីក្រហម​លក់​យ៉ាង​អនា​ធិ​ប​តេ​យ្យ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​។ នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ មាន​សេចក្តីរាយការណ៍​អំពី​សកម្មភាព កាយ​ដីក្រហម​លក់​យ៉ាង​អនាធិបតេយ្យ នៅ​ចំណុច​ដីក្រហម នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង…

ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង នៃ​ស្រុក​ភ្នំស្រួច​បាន​រាយការណ៍​អំពី​សកម្មភាព​នៃ​ការ​កាយ​ដីក្រហម​លក់​យ៉ាង​អនា​ធិ​ប​តេ​យ្យ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​។ នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ មាន​សេចក្តីរាយការណ៍​អំពី​សកម្មភាព កាយ​ដីក្រហម​លក់​យ៉ាង​អនាធិបតេយ្យ នៅ​ចំណុច​ដីក្រហម នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

បើ​យោង​តាម​ប្រភព​មួយមិន​​បង្ហាញ​ឈ្មោះ​បាន​បញ្ជាក់​ថា សកម្មភាព​កាយ​ដី​នេះ កំពុង​ដំណើរការ​យ៉ាង​ពេញទំហឹង មិនមែន​ជា​ការ​កាយ​តូចតាច ឬ​ជា​បណ្ដោះអាសន្ន​នោះ​ទេ​។ គេ​សង្កេត​ឃើញ​រថយន្ត​ធំ​ៗ ចូល​ចេញ​ជា​ប្រចាំ ដឹក​ដី​ចេញ​លក់ មិន​គ្រប ដោយ​មិនឃើញ​មាន​សកម្មភាព មន្ត្រី​អនុវត្ត​ច្បាប់​ណាមួយ ចុះ​ត្រួតពិនិត្យ​ជាក់លាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​អ្នក​ភូមិ​និយាយ​ថា ក្រុម​រថយន្ត​ដឹក​ដីក្រហម​ទាំងនោះ​ហាក់ដូចជា​មាន​អំណាច​ខ្លាំង​ណាស់​។

ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ខាងលើ​បាន​ចោទ​ជា​សំណួរ​ថា​÷
-​តើ​ការ​កាយ​ដី​នេះ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ដែរ​ឬទេ?
-​បើ​មានច្បាប់ អ្នក​ណា​ជា​អ្នក​អនុញ្ញាត? អនុញ្ញាត​ក្រោម​លក្ខខណ្ឌ​អ្វី?
-​បើ​គ្មាន​ច្បាប់ ហេតុ​អ្វី​សកម្មភាព​នេះ​អាច​ដំណើរការ​បាន​យ៉ាង​រំភើយ ដូច​ជា​ធ្វើ​ក្នុង​ដី​ឯកជន មិនមែន​ជា​របស់​រដ្ឋ​យ៉ាង​ដូច្នេះ?

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​និង​ប្រភព​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​ទូរស័ព្ទ​ទៅ​លោក គាវ លាង​គា អភិបាលស្រុក​ភ្នំស្រួច​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦! លោក​បាន​និយាយ​ថា ទីតាំង​ដែល​គេ​កំពុង​ជីក​កាយ​នោះ​មានច្បាប់​ពី​អភិបាលខេត្ត​ហើយ ចំពោះ​ការ​ដឹក​ជញ្ជូន​មិន​គ្រប​(​ខុស​លក្ខណ​បច្ចេកទេស​) លោក​នឹង​ពិភាក្សា​ជាមួយ​មន្ទីរ​ជំនាញ​ទៀត បើ​អ្នក​សារព័ត៌មាន​ចង់​ដឹង​ព័ត៌មាន​ច្បាស់​ចុះ​ទៅ​ដល់ទី​តាំង​គេ​បង្ហាញ​ឯកសារ​ហើយ​​។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ