ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​លក់​និង​ជួសជុល​ទូរស័ព្ទ​មួយ​ល្វែង​អស់​ទាំង​ស្រុង ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​លក់​និង​ជួសជុល​ទូរ​សព្ទ​មួយ​ល្វែង​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គី​ភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៨ ​ខែមករា​ឆ្នាំ​២០២៦ ចំនុច​ផ្ទះ​លក់​និង​ជួសជុល​ទូរ​សព្ទ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ…

រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​លក់​និង​ជួសជុល​ទូរ​សព្ទ​មួយ​ល្វែង​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គី​ភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៨ ​ខែមករា​ឆ្នាំ​២០២៦ ចំនុច​ផ្ទះ​លក់​និង​ជួសជុល​ទូរ​សព្ទ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ផ្ទះ​ដែល​ឆេះ ជា​ប្រភេទ​សំណង់ ថ្ម​ក្រោម​ឈើ​លើ ប្រក់​ស័ង្កសី ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​មាន​សំ​រាន​លង់លក់​ក្នុង​ដំណេក លុះ​មក​ដល់​ម៉ោង​កើតហេតុ ក៍​ស្រាប់តែ​មាន​លឺ​សំឡេង​ផ្ទុះ​ចេញពីផ្ទះ​ខាងលើ និង​មាន​អណ្ដាតភ្លើង​សន្ធោសន្ធៅ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ឃើញ​សភាពការណ៍​បែប​នេះ​ហើយ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់​ក្បែរ​នោះ បាន​គោះ​ទ្វារ​ស្រែកហៅ​ម្ចាស់ផ្ទះ ចាក់សោ​ចេញ​មក​ខាងក្រៅ យក​បាន​របស់​តិចតួច​តែ​ប៉ុណ្ណោះ ហើយ​ហេតុការណ៍ បងប្អូន​ប្រជាពលរដ្ឋ​បាន​សហការ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ និង​អ្នកខ្លះ​រាយការណ៍​ជូន​សមត្ថកិច្ច​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គីភ័យ​អោយ​ចេញ​អន្តរាគមន៍​ផង​ដែរ ។

បន្ទាប់​ពី​ឆាបឆេះ​មាន​រថយន្ត​ពន្លត់​បាន​ចេញ​ទៅ​អន្តរាគមន៍​ជា​ច្រើន​គ្រឿង​និង​សហការ​គ្នា​បាញ់​ទឹក​ពន្លត់​រហូត​ដល់​ម៉ោង​៣​យប់​ថ្ងៃ​ដដែល ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។​

ហេតុការណ៍​នេះ​សមត្ថកិច្ច​អោយ​ដឹង​ថា មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ហើយក៍​មានការ​រាលដាល​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ផ្សេង​នោះ​ទេ គ្រាន់តែ​ឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​អស់​រួម​ទាំង​សំភារៈ​ទាំងស្រុង ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ