ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី SOPHEA BöTTCHER និងស្វាមី បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនសមាគម TYDA ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព​ពលរដ្ឋ​កម្ពុជា

8 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ​ជូន​លោក “UDO…

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ​ជូន​លោក “UDO BöTTCHER” និង​លោកស្រី “SOPHEA BöTTCHER” មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០០,០០០ (​ដប់​ម៉ឺន​) ដុល្លារ​សហរដ្ឋអាមេរិក​គត់ ជូន សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​សមាគម បំពេញ​រាល់​បេសកកម្ម​ពិនិត្យ ព្យាបាល ថែទាំ​សុខភាព និង​ជា​ពិសេស​ការ​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​កម្ពុជា ។

សូម​បញ្ជាក់​ផង​ដែរ​ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ហៅ​កាត់​ថា TYDA ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ «​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​» នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម TYDA រួម​ជាមួយ «​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​» អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បាន​និង​កំពុង​បំពេញ​កិច្ចការ​មនុស្សធម៌​ជា​ច្រើន តាម​រយៈ​កម្លាំង​ស្ម័គ្រចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​សុខាភិបាល ចុះ​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥត​គិតថ្លៃ គ្រប់​ទី​តំបន់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ចំណែក​រួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​សុខភាព​ល្អ​មាំមួន និង​ជីវភាព​ល្អ​ប្រសើរ ។

ក្នុង​នោះ​ផង​ដែរ ដោយ​ទឹកចិត្ត​ចង់​រួមចំណែក​ជាមួយ​សមាគម ក៏​ដូច​ជា​ចូលរួម​ជួយ​ជីវិត​ប្រជាជន​កម្ពុជា សប្បុរសជន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស តែង​ផ្តល់​ជំនួយ​មិន​ថា​ជា​សម្ភារៈ មិន​ថា​ជា​ថវិកា ជូន​ដល់ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែល​នេះ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹង​មាំ​មួយ​ក្នុង​ស្មារតី ខ្មែរ​តែ​មួយ ។ ជាក់ស្តែង លោក “UDO BöTTCHER” និង​លោកស្រី “SOPHEA BöTTCHER” ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សប្បុរសជន​ប្រកបដោយ​ទឹកចិត្ត និង​បេះដូង​ស្រលាញ់​ខ្មែរ​បាន​និង​កំពុង​ជួយ​ហើយនឹង​បន្ត​ជួយ​បន្ថែម​ទៀត​នា​ពេល​អនាគត​ប្រកបដោយ​ឆន្ទ​:​មោះមុត​និង​ជ្រះថ្លា​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ