ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ប្រទេស​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត​នៅ​លើ​ពិភពលោក​នា​ឆ្នាំ​2017

7 ឆ្នាំ មុន

១-​ប្រទេស​កា​ណា​ដា
ប្រទេស​កា​ណា​ដា​មាន​ទីតាំង​ទេសចរណ៍​ច្រើន​ទាំង​ទីក្រុង​ទំនើប​ទាន់សម័យ ក្រុង​បុរាណ​រំលេច​ដោយ​ធម្មជាតិ​ដ៏​ស្រស់​ប្រណីត​គួរ​ឱ្យ​ចង់​គយគន់ ។ ទីកន្លែង​ទេសចរណ៍​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ស្ថិត​នៅ​ប្រទេស​កា​ណា​ដា

១-​ប្រទេស​កា​ណា​ដា
ប្រទេស​កា​ណា​ដា​មាន​ទីតាំង​ទេសចរណ៍​ច្រើន​ទាំង​ទីក្រុង​ទំនើប​ទាន់សម័យ ក្រុង​បុរាណ​រំលេច​ដោយ​ធម្មជាតិ​ដ៏​ស្រស់​ប្រណីត​គួរ​ឱ្យ​ចង់​គយគន់ ។ ទីកន្លែង​ទេសចរណ៍​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ស្ថិត​នៅ​ប្រទេស​កា​ណា​ដា រួម​មាន ៖ កំពូលភ្នំ «Rocky»,​ទឹកជ្រោះ​នី​អា​ហ្គា​រ៉ា​, ឧទ្យាន​ជាតិ «Banff», ក្រុង​គ្វី​ប៊េ​ក​, បឹង «Lake Louis», ប៊ូ​ឆាត ហ្គា​ដេ​ន​, ក្រុង​វ៉េ​ន​គូ​វើ និង​ក្រុង​តូ​រ៉​ង់​តូ ជាដើម ។

២-​ប្រទេស​កូ​ឡុំ​ប៊ី
កូ​ឡុំ​ប៊ី​ជា​ប្រទេស​មួយ​របស់​ទ្វីបអាមេរិក​ខាងត្បូង​មាន​ទីតាំង​គួរ​ជាទី​ចាប់អារម្មណ៍ ព្រោះ​រំលេច​ដោយ​ធម្មជាតិ និង​វប្បធម៌ ជា​ពិសេស​ស្ថាបត្យកម្ម​ជា​និមិត្តរូប​ពី​វីរបុរស រួម​មាន​ស្ថាបត្យកម្ម​នៅ​ក្រុង Cartagena ប្រកបដោយ​ទេសភាព​ដ៏​ឆើតឆាយ​គ្មាន​គូ​ប្រៀប និង​ជា​ប្រទេស​ដែល​មាន​មន្ត​ស្នេហ៍ ។

៣-​ប្រទេស​ហ្វាំ​ង​ឡង់
បើ​និយាយ​ពី​ការ​សិក្សា​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​ចាត់​ទុក​ថា​ជាប់​ចំណាត់ថ្នាក់​លំដាប់​ដំបូង​នៅ​លើ​ពិភពលោក ។ ចំណែក​ផ្នែក​ទេសចរណ៍​វិញ​ប្រទេស​នេះ​សំបូរ​ដោយ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​គឺជា​ក្រុង​ឋានសួគ៌​នៅ​រដូវរំហើយ និង​ជា​ក្រុង​លេង​ស្គី​នៅ​រដូវរងា​ទាក់ទាញ​អ្នក​ដែល​ចូល​ចិត្ត​កីឡា​ជិះ​ស្គី​លើ​ទឹកកក ។

៤-​ប្រទេស​ដូ​មី​នី​ក
ប្រទេស​ដូ​មី​នី​ក​ជា​ប្រទេស​មួយ​ដែល​ពលរដ្ឋ​ទូទៅ​មិនសូវ​បានឮ​ឈ្មោះ ប៉ុន្តែ​ធាតុ​ពិត​ប្រសិនបើ​លោក​អ្នក​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ​ហាក់ដូចជា​លង់​នឹង​សម្រស់​ធម្មជាតិ​ព្រោះ​ដូ​មីនី​ក មា​នទី​តាំងនៅ​ក្នុង​សមុទ្រ​ការី​បៀ​ន រំលេច​ដោយ​ទេសភាព​មាត់សមុទ្រ​ដ៏​ស្រស់ស្អាត​។ ក្រៅពី​នេះ​នៅ​លើ​កោះ​សំបូរ​ដោយ​ភ្នំ និង​ព្រៃឈើ អ្វី​ដែល​សំខាន់​គឺ​មាន​ស្ថានភាព​បរិយាកាស​ល្អ ។

៥-​ប្រទេស​នេ​ប៉ា​ល់
នេ​ប៉ា​ល់​ជា​ប្រទេស​មាន​មន្ត​ស្នេហ៍​លក្ខណៈ​ធម្មជាតិ និង​រំលេច​ដោយ​វត្ថុ​បុរាណ​ជា​ច្រើន​ធ្វើ​ឱ្យ​អ្នកទេសចរ​ចង់​គយគន់ ។ លើស​ពី​នេះ​អ្នក​ដែល​បាន​ទស្សនា​នៅ​ទីនោះ នឹង​បានឃើញ​ពលរដ្ឋ​តុបតែង​កាយ​ជា​ជន​អំបូរ​ភាគតិច និង​បួងសួង​វត្ថុ​សក្តិ​សិទ្ធិ​នៅ​បុរាណ​ស្ថាន មាន​ហាង​លក់ទំនិញ និង​ផ្លូវ​ដែល​រំលេច​ដោយ​ធម្មជាតិ​ជា​ច្រើន​រួម​ទាំង​មាន​ភ្នំ​អេ​វើ​រ៉េ​ស​ផង​ដែរ ។

៦-​ចក្រភព «Bermuda»
Bermuda ជា​ប្រទេស​ដែន​កោះ ឬ​ខ្លះ​ទៀត​ហៅ​ថា​ជា​តំបន់ត្រីកោណ Bermuda ស្ថិត​នៅ​ឆ្ងាយ​ពី​រដ្ឋ ន័​រ​ឃែ​រ៉ូ​ឡៃ​ណា សហរដ្ឋអាមេរិក​ប្រហែល​៩៣០​គីឡូម៉ែត្រ​គឺជា​ដែនដី​ឋានសួគ៌​របស់​អ្នក​ដែល​ស្រលាញ់​មាត់សមុទ្រ ព្រោះ​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​ស្ងប់ស្ងាត់​ល្អ ។

៧-​ប្រទេស​ម៉ុង​ហ្គោ​លី
ម៉ុង​ហ្គោ​លី​ជា​ប្រទេស​ទេសចរណ៍ធម្មជាតិ​មួយ​នៅ​លើ​លោក​ព្រោះ​សំបូរ​ដោយ​ធម្មជាតិ​នៃ​ភ្នំ វាលស្មៅ​ដ៏​ល្វឹងល្វើយ និង​បឹង​ដ៏​ស្រស់​ស្អាត ។ ក្នុង​ទីក្រុង អ៊ូ​ឡង់​បា​ទ័​រ សំបូរ​ដោយ​វត្ថុ​បង្ក​ភាព​ងាយស្រួល​និង​ទាន់សម័យ​អាច​ទៅ​ទស្សនា​បាន​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ ។

ទីតាំង​ទេសចរណ៍​របស់​ម៉ុង​ហ្គោ​លី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​រួម​មាន ៖ ក្រុង​អ៊ូ​ឡង់​បា​ទ័​រ​, វាល​ខ្សាច់​«Gobi», ក្រុង​បុរាណ​កា​រ៉ា​កូ​រ៉ា​ម​, បឹង Khuvsgul, កំពូលភ្នំ​អាល​តែ​, វត្ត​ហ្គា​ន​ដាន និង​ឧទ្យាន​ជាតិ Gorkhi Terelj ។

៨-​ប្រទេស​អូ​ម៉​ង់
អូ​ម៉​ង់​ជា​ប្រទេស​ទេសចរណ៍​មួយ​នៅ​លើ​ពិភពលោក​ព្រោះ​ជាទី​ក្រុងមាន​ស្ថាបត្យកម្ម​តាម​បែប​មជ្ឈិមប្រទេស មាន​ទេសភាព​ធម្មជាតិ ទាំង​ភ្នំ វាល​ខ្សាច់ និង​សមុទ្រ ។

៩-​ប្រទេស​មី​យ៉ា​ន់​ម៉ា
មី​យ៉ា​ន់​ម៉ា​ជា​ប្រទេស​សំបូរ​ដោយ​ធនធានធម្មជាតិ និង​មាន​វប្បធម៌​ដ៏​មាន​តម្លៃ ហើយ​ជាទី​តាំង​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​មា​នវ​ត្តុ និង​ចេតិយ​បុរាណ​ច្រើន ។

១០-​ប្រទេស​អេ​ត្យូ​ពី
អេ​ត្យូ​ពី​ជា​ប្រទេស​មួយ​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត​នៅ​ឆ្នាំ​២០១៧ ព្រោះ​ទីនោះ​សំបូរ​ដោយ​ទេសភាព​ធម្មជាតិ មាន​ភ្នំ​ខ្ពស់​ដ៏​ចម្លែក និង​ជា​ប្រភព​អារ្យធម៌​បុរាណ​គួរ​ឱ្យ​ចង់​គយគន់ ។ ទីតាំង​ទេសចរណ៍​អេ​ត្យូ​ពី ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​រួម​មាន​៖ Lalibela, Simien Mountains,Harar, Gonder, St George Cathedral និង National Museum ជាដើម ៕