ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​គុណភាព​ផលិត​ផល​ក្នុង​ស្រុក​រាំង​ខ្ទប់​​ការ​ធ្លុះធ្លាយ​ចំណូល​ផ្នែក​ទេសចរណ៍

13 ឆ្នាំ មុន

ខេត្តសៀម​រាប​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អំពាវនាវ​ដល់​ក្រុម​មន្ដ្រី​ឱ្យជំរុញ​ពាណិជ្ជករ​និង​កសិករ​ខិត​ខំ​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្លួន​បន្ថែម​ទៀត​ សំរាប់​ផ្គត់ផ្គង់ ​តំ​រូវ​​ការ​ទីផ្សារ​ទេសចរណ៍​ដែល​កំពុង​តែ​មាន​សន្ទុះ ដើម្បី​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ​ទៅ​ប្រទេស​ជិត​ខាង​។ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ក្រសួងពាណិជ្ជកម្ម​នៅ​រាជ​ធានី​ភ្នំពេញ

ខេត្តសៀម​រាប​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អំពាវនាវ​ដល់​ក្រុម​មន្ដ្រី​ឱ្យជំរុញ​ពាណិជ្ជករ​និង​កសិករ​ខិត​ខំ​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្លួន​បន្ថែម​ទៀត​ សំរាប់​ផ្គត់ផ្គង់ តំ​រូវ​​ការ​ទីផ្សារ​ទេសចរណ៍​ដែល​កំពុង​តែ​មាន​សន្ទុះ ដើម្បី​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ​ទៅ​ប្រទេស​ជិត​ខាង​។

មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ក្រសួងពាណិជ្ជកម្ម​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែកុម្ភៈ​កន្លង​ទៅ ​សម្ដេច​អគ្គមហា​សេនា​ប​តីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានលើក​ឡើង​ថា ចំនួន​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរជាតិ​នៅ​ប្រទេស​កម្ពុជា​​មានការ​កើនឡើង​ ដោយ​បាន​នាំមក​ជាមួយ​ផង​ដែរ​នូវ​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប៉ុន្ដែ​ចំណូល​មួយ​ចំណែក​បាន​ធ្លុះធ្លាយ​ទៅ​វិញតាម​រយៈ​ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ជិត​​ខាង​សំរាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​។

សម្ដេចតេជោ​​មាន​ប្រសាសន៍​ទៀត​ថា មូល​ហេតុ​ចំបង​នៃ​ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ជិត​ខាង ​ដោយសារ​តែ​ផលិតផល​ក្នុងស្រុក​របស់​យើង​មួយ​ចំនួននៅ​មិន​ទាន់​មានគុណ​ភាព​គ្រប់​គ្រាន់​សំរាប់​បំរើ​ឱ្យ​វិស័យ​​ទេសចរណ៍​ដ៏មាន​សក្ដា​នុពល​នេះ​នៅឡើយ​ ដែល​ទាមទារ​ឱ្យ​មានការ​ ខិត​ខំ​បន្ថែម​ទៀត​ទៅ​លើ​បញ្ហាពង្រឹង​គុណ​ផលិត​ផល​របស់​យើងដើម្បី​ធានា​បាន​នូវ​ការ​រីក​លូត​លាស់​នៃ​សេដ្ឋកិច្ចជាតិ​។ បើ​យើង​អាច​ផលិត​​ផលិតផល​របស់​យើង​ឱ្យ​មាន​គុណ​ភាព​ខ្ពស់​ អាច​ធ្វើការ​ផ្គត់ផ្គង់​តំរូវការ​ទីផ្សារ​ទេសចរណ៍​បាន​នោះក៏​អាច​ចាត់​ទុក​ថា​ជា​ការ​នាំ​ចេញ​ផលិតផល​នៅ​នឹង​កន្លែងដែរ​ ដូច្នេះ​យើង​ត្រូវធ្វើ​សកម្មភាព​ឡើង​វិញ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​នៅក្នុង​ក្រប​ខ​ណ្ឌការ​រី​កលូតលាស់​នៃ​សេដ្ឋកិច្ចជាតិ ។

ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា​ ជា​ទឹកដី​ដ៏មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ព្រោះតែ​សំបូរ​ទៅ​ដោយរ​មណី​យ  ​ដ្ឋា​ន​វប្ប​ធ​ម៌​-​ធម្មជាតិ​យ៉ាង​សន្ធឹកសន្ធាប់ ដូច​ជា​បឹង​ទន្លេសាប​ដែល​ជា​បឹង​ទឹកសាបមាន​ទំហំ​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ប្រកបដោយ​ជីវចំរុះ រួម​ទាំង​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ប្រទេស​ដទៃ គ្មាន  ហើយ​តំបន់ឆ្នេ​របស់​ប្រទេស​កម្ពុជា​គឺ​មាន​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ​ដែល​ពេលនេះបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សមាជិក ​ក្លឹ​ប​ឆ្នេ​រដែល​មាន​សោ​ភ​័ណភាព​ជាងគេ​លើ​លោក។ អ្វី​ដែល​ស្ថិត​នៅក្នុង​ចំណាប់អារម្មណ៍​ខ្ពស់​បំផុត​សំរាប់​ភ្ញៀវ​ទេសចរ​ទៀត​នោះ គឺ​​​ប្រាសាទ​​អង្គរ និងប្រាសាទព្រះ​វិហារ ដែល​ជា​សម្បត្ដិ​មរ​ត​វប្ប​ធម៌ដ៏មាន​តំលៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​មនុស្សជាតិ ។ ឧទ្យានវប្ប​ធ​ម៌​ប្រ​វត្ដិ​ សាស្ដ្រ​អង្គរ​ដ៏​ល្បាញ​ល្បី​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​​ជា​កន្លែង​ដ៏​ពេញ​និយម​​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ«​ទ្រី​ប​អាត​វៃ​ស័​រ»​ សហការ​ជាមួយ​អង្គការ «​យូ​ណេ​ស្កូ​» ដែល​បាន​ធ្វើការ​ស្ទង់​មតិ​តាម​ប្រ​ព័ន្ធអ៊ីន​ធើ​រ​ណេតលើ​ភ្ញៀវ​ទេសចរ​ចំនួន​២៤៥.០០០​នាក់ ជុំវិញ​ចំណាប់​អារ​ម្ម​ណ៍លើ​ឧទ្យាន​ចំនួន៧៨៩ នៃ​បេតិកភណ្ឌ​ពិភពលោក​ទាំង៩៩១ ។

សក្ដានុពល​ពី​ធម្មជាតិ រួម​ផ្សំ​ទាំង​សន្ដិសុខ​នៅ​ក្នុង​តំបន់​មាន​ស្ថាន​ភាពល្អ​ប្រសើរ ​បាន​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មានកា​ររីក​លូត​លាស់​​យ៉ាង​ឆាប់រ​ហ័សបើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ ។ ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ប្រហែល​ជាង​៤លាន​នាក់​ នៅឆ្នាំ​២០១៥ ដែល​ឆ្នាំ​២០០០​កន្លង​ទៅ ​ត្រូវ​គេ​ដឹង​ថា ​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង២លាន៤​សែន​នាក់ ហើយ​៦០%​នៃ​ភ្ញៀវ​ទេសចរ​បាន​ទិញ​សំបុត្រចូល​ទស្សនា​ប្រាសាទ​អង្គរ ។ ទន្ទឹម​គ្នា​នោះ​ដែរ ​បច្ចុប្បន្ន​នេះ​ក្នុង​ប្រទេស​កម្ពុជា​មាន ស​ណ្ឋាគារ​សរុប​ចំនួន៤៥៤ ស្មើ​នឹង២៣.៣៤៩​បន្ទប់ ក្នុង​នោះ ​រាជធានី​ភ្នំពេញ មានស​ណ្ឋា​​គារ ១៥៩ ស្មើ​នឹង​៦.៩២០បន្ទប់ និង​ខេត្ដ​ព្រះ​សីហ​នុ មានស​ណ្ឋា​គារ​៤៤​ ស្មើ​នឹង១.៧៧១​បន្ទប់​។ ដោយឡែក​ខេត្ដសៀមរាប មាន​ស​ណ្ឋា​គារ​១២០ ស្មើនឹង៨.៧៦៣​បន្ទប់ ក្នុង​នោះមាន​​លំដាប់​ផ្កាយ​៥ ចំនួន៨ ។ 

រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​លោកថោ​ង ខុន បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរ​ស័ព្ទថា នៅក្នុង​ឆ្នាំ២០១០កន្លង​ទៅ ​ប្រទេស​កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរប្រមាណ​ជាង២​លាននាក់ និង​នាំ​មកនូវ​ចំណូល​ប្រមាណ​ជាង​១.៧០០លាន​ដុល្លារ​អា​មេ​រិ​កផង​ដែរ ប៉ុន្ដែ​ចំណូល​​ប្រមាណ​២៥ភាគរយ​ ​បានធ្លុះធ្លាយ​ទៅ​វិញ​ តាម​រយៈ​ការ​នាំ​ចូល​នូវ​ផលិតផល​មួយ​ចំនួន ដូច​ជា ពងមាន់​ពងទា បន្លែ​ត្រី សាច់ និង​វត្ថុ​អនុ​ស្សាវ​រី​យ៍​ពី​ប្រទេស​ក្បែរ​ខាងយើង​រួម​មាន​វៀតណាម និងថៃជាដើម​។

លោក​រដ្ឋមន្ដ្រី​បាន​ពន្យល់​បន្ថែម​ថា ជា​ធម្មតា​​ប្រទេស​កំពុងអភិ​វ​ឌ្ឈន៍ភាគច្រើន​ចំណូល​ដែល​បាន​មកពី​វិស័យ​ទេសចរណ៍​ត្រូវ​ធ្លុះធ្លាយ​ទៅ​វិញ​ប្រមាណ៣០ភាគរយ និង​១៥ ភាគរយ​សំរាប់​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ ប៉ុន្ដែ​ឆ្លង​កាត់​ការ​ខិតខំ​រយៈពេល៥ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​​យើង​បាន​កាត់​បន្ថយ​នូវ​ការនាំ​ចូល​ពង​មាន់ពង​ទា ឬ​បន្លែ​ត្រី​សាច់ ផ្លែ​ឈើផ្សេង​ៗ​​ទៀត​បាន​មួយ​ចំនួន​ពី​ខាងក្រៅ ធ្វើ​ឱ្យ​ចំណូល​ពី​វិ​ស័យ​ទេសចរណ៍​របស់​យើង​មានការ​ធ្លុះធ្លាយ​តែ២៥​ភាគរយ​ប៉ុណ្ណេះ ។ វិស័យ​ទេសចរណ៍​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ឬ​មាស​បៃតង ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​ដ៏ចំបង​មួយ​បន្ទាប់​ពី​វិស័យ​កសិកម្ម និងវាយ​ន​ភណ្ឌ​នាំ​ចេញ ៕