ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល លោក​ផ្កាយ​១ ត្រូវ​ឃាត់ខ្លួន​បាន​ហើយ

1 ឆ្នាំ មុន
  • កណ្តាល

អតីត​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល លោក​ផ្កាយ​១ ស្រេង សុខា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បាន​ហើយ កាលពី​

ខេត្តកណ្តាល ៖ បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បានអោយ​ដឹង​ថា អតីត​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល លោក​ផ្កាយ​១ ស្រេង សុខា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ តាម​សាលក្រម​របស់​សាលាដំបូង​ខេត្តកណ្តាល​។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល រស់ ផុ​ន​ចាន់​និមល បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រយៈពេល​០១​ឆ្នាំ​០៦​ខែ ពី​បទ​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​អ្នកកាន់កា​.​ប់​អចលនវត្ថុ​ដោយ​សុចរិត ។

ជនជាប់ចោទ​ខាងលើ​មានឈ្មោះ ស្រេង សុខា ហៅ​ទ្រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​នគរបាល​កម្រិតវប្បធម៌ បរិញ្ញាបត្រ​ជាន់ខ្ពស់ ទីកន្លែង​កំណើត​នៅ​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដែល​មាន​ឪពុក​ឈ្មោះ ស្រេង ស្រី​, ម្តាយ​ឈ្មោះ ឆាយ ស៊ា​ម​លី និង​មាន​ប្រពន្ធ​ឈ្មោះ សា​ផ​ន សុ​ម៉ូ​រី​សង្វា ព្រមទាំង​មានកូន​ចំនួន​០២ នាក់ (​ទោស​ពី​មុន​គ្មាន​) ។

បើ​តាម​ដីកា​ដដែល​បញ្ជាក់​ថា ជនជាប់ចោទ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​០១​ឆ្នាំ​០៦​ខែ ពី​បទ​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​អ្នកកាន់កា​.​ប់​អចលនវត្ថុ ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ មាន​ចែង និង​ផ្តន្ទាទោស​ស្រប​តាម​បញ្ញត្តិ មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល ។

គួរ​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ លោក​ឧត្តមសេនីយ៍ត្រី ស្រេង សុខា (​អតីត​)​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ។

គួរ​រំលឹក​ទៀត​ថា ការ​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​នេះ ក៏​ដោយសារ​អតីត​ស្នងការ​រង​ខេត្តកណ្តាល​រូប​នេះ មានរឿង​អាស្រូវ​ជា​ច្រើន រួម​បញ្ចូល​ទាំង​ហ៊ាន​យកឈ្មោះ លោក ម៉ៅ ភិ​រុណ ទៅ​គំ​រា​.​ម​មេឃុំ​រការ​ខ្ពស់ បញ្ជា​អោយ​ស៊ី​ញ៉េ​រឿង​ដី​បឹង​ទទឹងថ្ងៃ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​, សម្ញែង​ទ្រព្យសម្បត្តិ​, ចំណាយ​លុយ​អោយ​អនុរដ្ឋលេខាធិការ​ម្នាក់​រត់ការ​យក​តំណែង​ជា​អគ្គ​ធិ​ការ​រង​, អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កោះហៅ​សាកសួរ​, បំពាន​ច្បាប់​ទៅ​ហែក​ដីកា​ដែល​តុលាការ​បិទ​ផ្អាក​មិន​អោយ​ដំណើរការ​ផ្ទះសំណាក់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ