ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់កូនស្រី! ម្តាយយំ ដើរស្វែងរកកូន និង​សំណូមពរអាជ្ញាធរ ជួយអន្តរាគមន៍ផង

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កូនស្រីម្នាក់ អាយុ ១៨ឆ្នាំ បានបាត់ខ្លួន ធ្វើឱ្យម្តាយ ស្វះស្វែងដើររកគ្រប់ច្រកល្ហក តែរកមិនឃើញ។ ម្តាយ​ក៏បានសម្រេចចិត្ត ទៅដាក់ពាក្យបណ្តឹងឱ្យ​នគរបាលប៉ុស្តិ៍ផ្សារដើមគ…

ភ្នំពេញ៖ កូនស្រីម្នាក់ អាយុ ១៨ឆ្នាំ បានបាត់ខ្លួន ធ្វើឱ្យម្តាយ ស្វះស្វែងដើររកគ្រប់ច្រកល្ហក តែរកមិនឃើញ។ ម្តាយ​ក៏បានសម្រេចចិត្ត ទៅដាក់ពាក្យបណ្តឹងឱ្យ​នគរបាលប៉ុស្តិ៍ផ្សារដើមគ ជួយស្វែងរក កាលពី រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

ម្ដាយ ដែលបាត់កូន មាន​ឈ្មោះ ឈួន ស្រី អាយុ ៤០ឆ្នាំ ​ជាអ្នកលក់ផ្លែឈើ មានស្រុកកំណើត នៅភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម្តាយបានរៀបរាប់ថា កូនស្រី មានឈ្មោះ ចន ស៊ីថា អាយុ ១៨ឆ្នាំ ជាអ្នក​លក់ដូរជាមួយគ្នា។ មុនពេលបាត់ខ្លួនកូនស្រី គាត់ ៣នាក់ ឪពុកម្ដាយ និងកូនស្រី បានមកអង្គុយលក់ឈើផ្លែធម្មតា នៅផ្សារនាគមាស។ ស្រាប់តែមួយសន្ទុះក្រោយមក កូនស្រីបានប្រាប់ថា ឈឺពោះ ក៏បានទៅចូលបន្ទប់ទឹក ហើយបាត់យូរពេក គាត់បានសួរទៅប្ដីរបស់គាត់ថា កូនស្រីទៅយូរម្លេះ ហើយក៏បានដើរទៅ​តាមរកដល់បន្ទប់ទឹក ក៏មិនឃើញកូនស្រី ទើប​ផ្អើលឆោឡោ។ ភ្លាមៗនោះ មានអ្នកលក់ផ្លែឈើ​ដូចគ្នា បានឃើញ​កូនស្រីគាត់ ពាក់អាវក្រៅពណ៌ផ្ទៃមេឃ ពេលចេញពីបន្ទប់ទឹកវិញ បាន​ដើរទៅ​ឡើងជិះម៉ូតូជាមួយមនុស្សស្រីម្នាក់ ហើយបើកចេញទៅបាត់ហើយ។

ម្តាយ បានបន្ត​ថា កូនស្រីរបស់គាត់ បានបាត់ខ្លួន កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារនាគមាស ស្ថិតនៅក្នុង​សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ គ្រាន់តែដឹងបាត់កូន​ភ្លាម គាត់និងប្តី មានការភិតភ័យជាខ្លាំង សូម្បីតែផ្លែឈើ ដែលលក់មិនទាន់អស់ ក៏បានគ្រវាត់ចោលអស់ ហើយបានដើររកកូនទាំងយប់។ ទូរស័ព្ទរបស់កូនស្រី ក៏ទាក់ទងមិនបានទៀត។

ទោះបីជាគាត់ខំដើររកយ៉ាងណា ក៏រកមិនឃើញ ទើបសម្រេចចិត្តទៅដាក់​បណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមគ ឱ្យជួយស្វែងរក។

ម្តាយបានរៀបរាប់ទាំង​ស្រែកទ្រហោយំ សូមឱ្យកូនស្រី ត្រឡប់មកផ្ទះវិញ ហើយមានរឿងអ្វី ក៏គាត់មិនប្រកាន់ខឹងកូនដែរ។ សំខាន់ឱ្យតែកូន ត្រឡប់មកផ្ទះវិញ ព្រោះម្តាយឪពុកបារម្ភពី​សុវត្ថិភាពកូនស្រីខ្លាំងណាស់។

រហូតដល់ម៉ោង ៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ អ្នកស្រី ឈួន ស្រី បានប្រាប់​ភ្នាក់ងារកាសែត​កោះសន្តិភាពថា កូនស្រី ចន ស៊ីថា មិនទាន់រកឃើញនៅឡើយទេ ហើយក៏មិនមានដំណឹងអ្វីពីកូនស្រីសោះឡើយ​។

បើសិនជាមានបងប្អូនណា បានឃើញកូនស្រីរបស់គាត់ ដូចក្នុងរូបថតនេះ សូមទាក់ទង​មកលេខទូរស័ព្ទរបស់ម្តាយ គឺអ្នកស្រី ឈួន ស្រី 096 587 0790៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ