ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវចាប់ខ្លួន ក្រោយបា.ញ់សម្លា.ប់អតីតប្រពន្ធ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ មាន​ករណី​ឃា​.​ត​កម្ម​មួយ​បាន​កើតឡើង​ដែល​បុរស​ជា​ប្តី​បាន​បា​.​ញ់​ស​ម្លា​.​ប់​អតីត​ប្រពន្ធ​៤គ្រាប់ តែអត់ផ្ទុះចំនួន៣គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​នៅផ្ទះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួលរ​ការ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ មាន​ករណី​ឃា​.​ត​កម្ម​មួយ​បាន​កើតឡើង​ដែល​បុរស​ជា​ប្តី​បាន​បា​.​ញ់​ស​ម្លា​.​ប់​អតីត​ប្រពន្ធ​៤គ្រាប់ តែអត់ផ្ទុះចំនួន៣គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​នៅផ្ទះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ស្ត្រី​ជា​អតីត​ប្រពន្ធ​ឈ្មោះ នូ សុជាតា អាយុ​២២​ឆ្នាំ ចំណែក​បុរស​ជា​អតីត​ប្តី ជនសង្ស័យ ឈ្មោះ ជា អូន អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ម្តុំ​ផ្សារ​ដី​ហ៊ុយ ។

ក្រោយ​ការ​បា​.​ញ់​ខាងលើ​នេះ បុរស​ជា​អតីត​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ហើយ​ដែរ ចំណែក​សព​ត្រូវ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​ផង​ដែរ ។ ករណីនេះដែរ ខាងយើងនៅមិនទាន់ដឹងពីមូលហេតុនៃការបា.ញ់សម្លា.ប់អតីតប្រពន្ធនៅឡើយទេ។

ប្រភពព័ត៌មានបានបន្ថែមថា បុរសជាប្តីបានលែងលះគ្នាជាមួយអតីតប្រពន្ធបាន៣ខែ មកហើយ ។

មុនពេលបុរសជាប្តីបា.ញ់សម្លា.ប់ប្រពន្ធ នោះ បុរសជាជនសង្ស័យបានបង្ហោះសារលើហ្វេសប៊ុកមានទាំងរូបភាព និងវីដេអូផងដែរ ។

សូម​បញ្ជាក់ ជនសង្ស័យ​ជា​អតីត​ប្តី មិន​ទាន់​ដឹង​ថា មានមុខ​ងារ​ជា​អ្វី​នៅឡើយ បានជា​មាន​កាំភ្លើង​ម៉ាក K59 ប្រើ​បែប​នេះ ។

ព័ត៌មានលំអិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ