ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់ ! មិន​ចូល​ដណ្ដឹង​ប្អូន​ហើយ​លើកគ្នា​ទៅ​សម្លា.ប់​បង​ដល់​ក្នុងផ្ទះ​ទៀត

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ អ្នក​យក​ព័ត៌មាន​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់និង​បក្សពួក​ជាង​១០​នាក់​ព្រួត​គ្នា​កា.ប់ និង​វាយ​ក្បាល​រហូត​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ដល់​ក្នុងផ្ទះ …

ខេត្តតាកែវ ៖ អ្នក​យក​ព័ត៌មាន​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់និង​បក្សពួក​ជាង​១០​នាក់​ព្រួត​គ្នា​កាប់ និង​វាយ​ក្បាល​រហូត​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដល់​ក្នុងផ្ទះ បន្ទាប់​ពី​អ្នកកាសែត​រូប​នោះ​បាន​ហាមឃាត់​ប្អូនស្រី​ឲ្យ​ឈប់​ស្រលាញ់​បុរស​ម្នាក់​បើសិនជា​មិន​ចូល​ស្តីដណ្ដឹង​តាម​ប្រពៃណី​ទេ​នោះ ។ ហេតុការណ៍​វាយ​សម្លាប់​ដល់​ក្នុងផ្ទះ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ភូមិ​ភ្នំ​បូ​រី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ។

លោក ភី ឆុ​ន អធិការ​នគរបាល​ស្រុក​អង្គរ​បូ​រី បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ព្រួត​គ្នា​វាយ​សម្លាប់​ដល់​ក្នុងផ្ទះ​នេះ​មានឈ្មោះ អោយ មធុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​អ្នកកាសែត​មនុស្សធម៌ ដែល​ជា​កាសែត​មិនសូវ​ឮឈ្មោះ មាន​ប្រពន្ធ និង​កូន​៤​នាក់ (​ស្រី​២​នាក់ ប្រុស​២​នាក់​) ។ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​កាប់ និង​វាយ​ត្រូវជា​ច្រើន​កន្លែង​ត្រង់​ក្បាល និង​ដងខ្លួន រហូត​ស្លាប់​ភ្លាម​ៗ​នៅ​ជណ្ដើរ​ផ្ទះ​របស់​ជន​រង​គ្រោះ ។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​១​ស​ប្ដា​ហ៍ ជន​រង​គ្រោះ​បាន​ហាមឃាត់​ប្អូនស្រី​ខ្លួន​ឲ្យ​ឈប់​ស្រឡាញ់​ជាមួយ​ជនសង្ស័យ​ឈ្មោះ រ៉​ន សៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ហ្លូ​ង ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី តែបើ​ស្រឡាញ់​ត្រូវ​តែ​ចូល​ស្ដីដណ្ដឹង​តាម​ប្រពៃណី ពេល​នោះ​ប្រហែលជា​ជន​ដៃដល់​មិន​ព្រម រួច​ខឹង​ក៏​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ ។ រហូត​ដល់​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​បាន​នាំ​បក្សពួក​ជា​ច្រើន​នាក់​ទៅ​កាប់ និង​វាយ​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ​រហូត​ស្លាប់​ភ្លាម​ៗ​តែ​ម្តង រួច​ក្រុម​ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ដោយ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ និង​បក្សពួក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ៕